ការសិក្សា ៖ អ្នកទីក្រុងដែលរស់នៅក្បែរកន្លែងធម្មជាតិបៃតង កាត់បន្ថយបាន៧១ភាគរយ ចំពោះហានិភ័យនៃជំងឺផ្លូវចិត្ត

មនុស្សពឹងផ្អែកលើសត្វ រុក្ខជាតិ និងអតិសុខុមប្រាណជាច្រើនប្រភេទ ដើម្បីបង្កើតបរិស្ថានរស់នៅ ដែលមានសុខភាពល្អ។ ការស្រាវជ្រាវបានបង្ហាញថា ការថយចុះជាបន្តបន្ទាប់នៃជីវចម្រុះ គឺជាការគម្រាមកំហែងដល់ជីវិតរស់នៅរបស់មនុស្ស។ ខណៈជីវចម្រុះដើរតួនាទីយ៉ាងសំខាន់ សម្រាប់សុខុមាលភាពផ្លូវចិត្តរបស់មនុស្ស។

ការសិក្សាជាច្រើនបានបង្ហាញថា ការភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិផ្ដល់អត្ថប្រយោជន៍ដល់សុខុមាលភាពផ្លូវចិត្ត ជាពិសេសសម្រាប់អ្នករស់នៅទីក្រុង។ ជាក់ស្ដែង ការសិក្សារបស់ NIH បានរកឃើញថា ហានិភ័យនៃការវិវត្តទៅជាជំងឺផ្លូវចិត្តពីរ ដែលរីករាលដាលខ្លាំងបំផុតក្នុងពិភពលោក គឺជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ត្រូវបានកាត់បន្ថយរហូតដល់ ៧១ ភាគរយសម្រាប់អ្នករស់នៅទីក្រុង ដែលរស់នៅក្បែរកន្លែង មានធម្មជាតិបៃតង។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាមួយចំនួនធំ មិនបានសិក្សាពិចារណាអំពីវិសាលភាព និងអត្ថប្រយោជន៍ នៃភាពចម្រុះរបស់ធម្មជាតិនោះទេ។

ដើម្បីដោះស្រាយគម្លាតនៃការស្រាវជ្រាវនេះ ក្រុមអ្នកសិក្សាអំពីសុខភាពផ្លូវចិត្ត របស់សាកលវិទ្យាល័យ King’s Collage London បានសិក្សាទៅលើបរិស្ថាន ដែលមានលក្ខណៈធម្មជាតិសម្បូរបែប ដូចជា ដើមឈើ រុក្ខជាតិ ផ្លូវទឹក និងសត្វព្រៃ ពិតជាអាចពង្រឹងសុខភាពផ្លូវចិត្តមនុស្សបានល្អជាង បរិស្ថានដែលមានធម្មជាតិតិចតួច ឬយ៉ាងណា?

នៅចន្លោះខែមេសា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២៣ ក្រុមអ្នកស្រាវជ្រាវ បានប្រមូលទិន្នន័យ តាមរយៈកម្មវិធី Urban Mind ដែលវាស់ស្ទង់បទពិសោធន៍អ្នកប្រើប្រាស់កម្មវិធី អំពីការរស់នៅទីក្រុង និងជនបទ។ មនុស្ស ១,៩៩៨នាក់ បានចូលរួមក្នុងការសិក្សានេះ។

ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវរកឃើញថា លំហបៃតង ដែលមានភាពចម្រុះនៃធម្មជាតិខ្ពស់ មានអត្ថប្រយោជន៍ច្រើន សម្រាប់សុខភាពផ្លូវចិត្ត ច្រើនជាងកន្លែងដែលមានភាពចម្រុះនៃធម្មជាតិទាប។ អ្នកចូលរួម ជិតមួយភាគបួន បានសន្មត់ថា ឥទ្ធិពលវិជ្ជមាននៃធម្មជាតិ មានចំពោះសុខភាពផ្លូវចិត្តមានរយៈពេលរហូតដល់ ៨ម៉ោង។

ធម្មជាតិ ជាពិសេសជីវចម្រុះ អាចផ្ដល់នូវអត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្ត បានបង្ហាញចេញតាមរយៈរូបភាពជាច្រើន។ ធម្មជាតិ អាចផ្ដល់នូវការរំញោចអារម្មណ៍ ដែលធ្វើឱ្យប្រសើរឡើងនូវការផ្ដោតអារម្មណ៍ កាត់បន្ថយភាពចុះខ្សោយនៃផ្លូវចិត្ត ពង្រឹងមុខងារយល់ដឹង ដូចជា ការចងចាំ និងការផ្ដោតអារម្មណ៍។ ម្យ៉ាងទៀត​ មនុស្សដែលរស់នៅក្នុង ឬនៅជិតកន្លែងដែលសម្បូរទៅដល់ធម្មជាតិ មានទំនោរចំណាយពេលច្រើនធ្វើលំហាត់ប្រាណ ឬធ្វើសកម្មភាពក្រៅផ្ទះ ដែលសកម្មភាពទាំងពីរនេះ ជួយជំរុញការបញ្ចេញអរម៉ូន អង់ដូហ្វីន និងអរម៉ូនដែលជំរុញឱ្យអារម្មណ៍ល្អផ្សេងទៀត។

បរិស្ថានធម្មជាតិចម្រុះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុល និងកាត់បន្ថយកម្ដៅ។ ក្រៅពីនេះថែមទាំងជួយការពារជំងឺរាងកាយរ៉ាំរ៉ៃ ដូចជា អាឡែស៊ី និងជំងឺហឺតទៀតផង។ លទ្ធផលនៃការស្រាវជ្រាវនេះ សបញ្ជាក់ថា ជីវចម្រុះមានសារៈសំខាន់ មិនត្រឹមតែសម្រាប់សុខភាពផែនដីប៉ុណ្ណោះទេ ប៉ុន្តែក៏សំខាន់សម្រាប់សុខភាពផ្លូវចិត្តមនុស្សផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...