កញ្ញា សឿន សុខឃីម ៖ ជំនាញបច្ចេកវិទ្យាអាហារ លើសពីការចម្អិនម្ហូប ដោយបន្ថែមនូវគុណភាព និងសារប្រយោជន៍

ពេលសម្រេចចិត្តជ្រើសរើសរៀនជំនាញបច្ចេកវិទ្យាអាហារ យុវតី សឿន សុខឃីម មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ធ្លាប់ទទួលបានពាក្យនិយាយថា «រៀនជំនាញនេះធ្វើអី? រៀនចប់ធ្វើចុងភៅមែន»។ ប៉ុន្តែពាក្យទាំងអស់នេះសុទ្ធតែជាការយល់ខុសរបស់អ្នកនិយាយ ព្រោះការសិក្សាជំនាញនីមួយៗជាពិសេសជំនាញបច្ចេកវិទ្យាអាហារ ជាជំនាញមួយដែលអាចផ្ដល់ឱកាសការងារជាច្រើនដូចជា បម្រើការងារនៅតាមក្រុមហ៊ុន ឬសិប្បកម្មនានា ឬអាចចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ ឬជាអ្នកត្រួតពិត្យគុណភាពអាហារជាដើម។

យុវតី សឿន សុខឃីម ជានិសិ្សតជំនាញ បច្ចេកវិទ្យាអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ រៀបរាប់បន្តថា ត្បិតបានលឺមតិមិនល្អមួយចំនួនពីជំនាញនេះក្តី ប៉ុន្តែកញ្ញានៅតែជ្រើសរើសជំនាញបច្ចេកវិទ្យាអាហារនេះ ដោយព្យាយាមពីសារៈសំខាន់នៃជំនាញប្រាប់ទៅដល់ផ្ទះ ហើយព្យាយាមហាត់ពត់សមត្ថភាពពីមួយថ្ងៃទៅមួយថ្ងៃដើម្បីផ្តល់ទំនុកចិត្តឱ្យអ្នកផ្ទះកាន់តែជឿជាក់ថា យើងពិតជាអាចធ្វើបានល្អក្នុងការរៀនជំនាញមួយនេះពិតមែន។

យុវតី សឿន សុខឃីម ក៏បានឱ្យដឹងដែរថា ការសម្រេចចិត្តជ្រើសរើសរៀនជំនាញបច្ចកវិទ្យាអាហារនេះ គឺមិនមែនជារឿងចៃដន្យឡើយ ពោលគឺកញ្ញាស្រឡាញ់ ចូលចិត្តការកែច្នៃ និងការវិភាគគីមីនៅក្នុងអាហារ ម្យ៉ាងវិញទៀតការរៀនជំនាញមួយនេះអាចធ្វើឱ្យកញ្ញាស្គាល់ច្រើនពីសមាសធាតុគីមី និងគ្រោះថ្នាក់ផ្សេងៗនៅក្នុងអាហារដែលយើងបរិភោគ។ នៅពេលដែលបានសិក្សាមួយរយៈ កញ្ញាកាន់តែពេញចិត្តទៅលើមុខវិជ្ជាដែលទាក់ទងទៅនឹងជំនាញនេះថែមទៀត នោះគឺការបានចុះប្រតិបត្តិផ្ទាល់ ស្គាល់ពីស្តង់ដាក្នុងក្រុមហ៊ុន អាចជៀសវាងបាននូវអាហារដែលប៉ះពាល់សុខភាព និងទីផ្សារការងារទូលំទូលាយ។

បើតាម យុវតី សុខឃីម ជំនាញបច្ចេកវិទ្យាអាហារ គឺគេសិក្សាទាក់ទងទៅនឹងការកែច្នៃ (នំដុត អាហារកំប៉ុង ភេសជ្ជៈ សាច់ក្រក ប្រហិត) ការវិភាគទៅសមាសធាតុគីមី (អាស៊ីត បាស កាបូអ៊ីដ្រាត ខ្លាញ់ ប្រូតេអ៊ីន) ការវិភាគទៅលើមីក្រូជីវសាស្ត្រផ្សេងៗ ។ នៅក្នុងការសិក្សាជំនាញនេះ ក៏ត្រូវការសិក្សាទៅមេរៀនគោលការណ៍អាហារូបត្ថម្ភ ចុះអនុវត្តផ្ទាល់ដោយផ្សារភ្ជាប់ទៅនឹងមេរៀនដែលបានរៀននៅក្នុងថ្នាក់ បង្កើតជាគម្រោងមួយដើម្បីបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ លើសពីនេះ សិស្សថែមទាំងទទួលបានបទពិសោធន៍ក្នុងការហាត់ការងារនៅក្នុងក្រុមហ៊ុនជាក់ស្តែងផងដែរ។

ក្រោយពីសិក្សាជំនាញនេះ និងធ្លាប់បានហាត់ការងារផង យុវតី សុខឃីម យល់ឃើញថា ជំនាញបច្ចេកវិទ្យាអាហារ ពិតជាមានតម្លៃណាស់ ព្រោះអាចយល់ដឹងពីវិធីសាស្ត្រក្នុងការកែច្នៃផ្សេងៗ ស្វែងយល់បន្ថែមពីរបបអាហារដែលគួរទទួលទាន ដឹងពីគុណតម្លៃរបស់អាហារូបត្ថម្ភ ស្គាល់ពីប្រភេទសារធាតុគីមី និងមីក្រូសារពាង្គកាយផ្សេងៗ ចេះពីរបៀបប្រើប្រាស់គ្រឿងម៉ាស៊ីនដែលប្រើសម្រាប់វិភាគ កែច្នៃអាហារ និងមានជំនាញមួយច្បាស់លាស់ផ្ទាល់ខ្លួន។

ជាមួយគ្នានេះ យុវតី សឿន សុខឃីម ក៏បានផ្តល់ជាបទពិសោធន៍ដល់សិស្សានុសិស្សក្នុងការសម្រេចចិត្តមួយឱ្យបានត្រឹមត្រូវក្នុងការជ្រើសរើសជំនាញ គឺគួរតែស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកជាមុនសិន ជៀសវាងការធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់កំឡុងពេលសិក្សា ម្យ៉ាងវិញទៀតអ្នកក៏គួរមើលទៅលើចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួនជាក់ស្តែង ហើយត្រូវតាំងចិត្តរៀនឱ្យមុតមាំថា បញ្ចប់ការសិក្សាដើម្បីស្វែងរកការងារ ដើម្បីចិញ្ចឹមជីវិត និងអាចផ្លាស់ប្ដូរខ្លួនឯងបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។