ពីសំឡេងយុវជនដើម្បីសន្តិសុខទឹក ឆ្ពោះទៅកិច្ចប្រជុំអង្គការសហប្រជាជាតិ និងការជំរុញសមភាពទឹកស្អាត

យុវជនអ្នកដឹកនាំកម្ពុជា (Cambodia Young Leader) គាំទ្រដោយអង្គការវ័តធឺអេត កម្ពុជា  កាលពីថ្ងៃទី៩ កញ្ញា បានបើកកិច្ចពិភាក្សាតុមូលកម្រិតខ្ពស់មួយ ដោយផ្ដល់ឱកាសដល់យុវជនចូលរួម ដើម្បីប្រមូលធាតុចូល និងកំណត់បញ្ហាប្រឈមលើការគ្រប់គ្រងធនធានទឹក សម្រាប់ត្រៀមយកទៅបង្ហាញក្នុងសន្និសីទកំពូលលើកទី៣១ បណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងអង្គការសហប្រជាជាតិនិយាយអំពីទឹក នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។

លោក ស៊ូ សុខគង់ នាយកកម្មវិធីនៃអង្គការវ័តធឺអេត កម្ពុជា មានប្រសាសន៍ថា កម្មវិធីនេះ ជាចំណែកមួយក្នុងការលើកកម្ពស់ការវាស់វែងសមត្ថភាពរបស់ប្អូនៗយុវជនដែលបានចូលរួមនៅក្នុងកម្មវិធីអប់រំភាពជាអ្នកដឹកនាំយុវជនក្នុងវិស័យទឹក និងបម្រែសម្រួលអាកាសធាតុ។ វេទិកាពិភាក្សានេះ គឺជាវេទិកាដែលយុវជនបានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការពិភាក្សា ក៏ដូចជាការប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធមកពីស្ថាប័នរដ្ឋ វិស័យឯកជន ក៏ដូចជាតំណាងសហគមន៍ ដែលមកពីថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ។

លោក ស៊ូ សុខគង់ នាយកកម្មវិធីនៃអង្គការវ័តធឺអេត កម្ពុជា

នាយកកម្មវិធីនៃអង្គការវ័តធឺអេត កម្ពុជា បញ្ជាក់ថា វេទិកាពិភាក្សាតុមូលនេះ បង្កើតឡើងក្នុងគោលបំណងកំណត់នូវបញ្ហាប្រឈមទាក់ទងទៅនឹងបញ្ហាគ្រប់គ្រងធនធានទឹក ក៏ដូចជាកំណត់នូវអ្វីដែលជាឱកាស និងផែនការយុទ្ធសាស្រ្តដែលត្រូវធ្វើការបន្តទៅមុខទៀត។ លើសពីនេះ បង្ហាញពីតួនាទីរបស់យុវជនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ក្នុងវិស័យគ្រប់គ្រងធនធានទឹកឱ្យកាន់តែមាននិរន្តរភាព និងពង្រឹងភាពធន់របស់សហគមន៍ ទៅនឹងការប្រែប្រួលអាកាសធាតុ។

យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាការអង្កេតរបស់អង្គការសហប្រជាជាតិ ឃើញថា​ អត្រាទទួលបានទឹកស្អាតនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប្រហែល ៨០% នៃប្រជាជនទូទាំងប្រទេស ដែលទទួលបានសេវាទឹកកម្រិតមូលដ្ឋាន។ ប៉ុន្តែបើមើលទៅលើសេវាទឹកស្អាតប្រកបដោយសុវត្ថិភាព មានន័យថា ពីប្រភពទឹកប្រើប្រាស់រហូតដល់ទឹកមួយកែវ គឺនៅក្រោម ៦០% នៅឡើយ។

កិច្ចពិភាក្សាតុមូល ស្តីពី​ សំឡេងយុវជនដើម្បីសន្តិសុខទឹក៖ នាំបញ្ហាទឹកមកកាន់តុពិភាក្សា ក្នុងផែនការសម្របខ្លួនថ្នាក់ជាតិ (NAP) និង NDC3.0 របស់កម្ពុជា

លោក ស៊ូ សុខគង់ ឱ្យដឹងថា ខេត្តមួយចំនួនធំដែលកំពុងប្រឈមបញ្ហាបំពុលទឹក គឺខេត្តនៅជុំវិញតំបន់បឹងទន្លេសាប តំបន់បណ្ដែតទឹក ខេត្តនៅតំបន់ទន្លេ ដូចជាខេត្តកណ្ដាលជាដើម ដែលជាតំបន់មានជាតិអាសេនិច ពិបាកយកទឹកក្រោមដីមកប្រើប្រាស់ ជាពិសេសតំបន់ភូមិភាគឦសាន ដែលជាតំបន់ជួរភ្នំ ខេត្តរតនគិរី និងមណ្ឌលគិរី។ ដូច្នេះ លោកស្នើ​ឱ្យ​រាជរដ្ឋាភិបាលផ្តល់​អាទិភាពទៅដល់ខេត្តដែលប្រឈមខ្លាំងទាំងនេះ ដើម្បីធានាថា ប្រជាជនទាំងអស់មិនត្រូវបាននរណាម្នាក់ផាត់ចោល មានន័យថា​ ទាំងគ្រួសារក្រីក្រ ជនមានពិការភាព ជនងាយរងគ្រោះ នឹងទទួលបានទឹកប្រកបដោយសុវត្ថិភាពទាំងអស់គ្នា។

បើតាម នាយកកម្មវិធីនៃអង្គការវ័តធឺអេត កម្ពុជា វេទិកាពិភាក្សាតុមូលនេះ នឹងចងក្រងជាឯកសារមួយសម្រាប់ជួយដល់ប្អូនៗយុវជន ដែលគ្រោងនឹងចែករំលែកនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ ដូចជា សន្និសីទកំពូលលើកទី៣១ បណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនាខែវិច្ឆិកា និងអង្គការសហប្រជាជាតិនិយាយអំពីទឹក នៅខែធ្នូ ឆ្នាំ២០២៦ ខាងមុខ ក៏ដូចជា រៀបចំចងក្រងឯកសារជូនដល់ភាគីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រើជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍភូមិ ឃុំ របស់ខ្លួន។

ជាមួយគ្នានេះ កញ្ញា ជី ស្រីពេជ្រ ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញវិស្វកម្មទឹកនិងបរិស្ថាន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងធ្វើការជុំវិញប្រធានបទបម្រែបម្រួលអាកាសធាតុនិងសុខភាព លើកឡើងថា កញ្ញាពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមជាអ្នកតំណាងឱ្យយុវជនក្នុងកិច្ចពិភាក្សាតុមូលស្ដីពី សំឡេងយុវជនដើម្បីសន្តិសុខទឹក ដែលមានការគាំទ្រពីអង្គការវ័តធឺអេត កម្ពុជា។ ស្រីពេជ្រ បន្តថា អ្វីដែលពិសេស គឺមានការជជែកពិភាក្សារួមគ្នា មកពីក្រសួងពាក់ព័ន្ធ យុវជន ក៏ដូចជាតំណាងពីសហគមន៍ចូលរួមផងដែរ។

កញ្ញា ជី ស្រីពេជ្រ តំណាងយុវជន

កញ្ញា ជី ស្រីពេជ្រ យល់ថាកិច្ចពិភាក្សានេះ បានជំរុញឱ្យមានការលើកទឹកចិត្តដល់យុវជនបន្ថែម ជាពិសេសភាពជាអ្នកដឹកនាំយុវជនក្នុងវិស័យទឹកស្អាត ដើម្បីចូលរួមចំណែកពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយបរិយាបន្ន។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *