ក្រសួងអប់រំ អនុម័តដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំប្រតិបត្តិស្ដីពីការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM) ដើម្បីជួយសិស្សរៀនយឺត

ក្រសួងអប់រំ យុវជន និងកីឡា បានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅណែនាំប្រតិបត្តិស្ដីពីការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM) ដើម្បីជួយសិស្សរៀនយឺតនៅកម្រិតបឋមសិក្សា ចាប់ពីថ្នាក់ទី៣ ដល់ទី៦។ ការដាក់ឱ្យអនុវត្តកម្មវិធីនេះ មានគោលបំណងបំពេញបន្ថែមដល់ការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដែលក្រសួងនឹងពង្រីកការអនុវត្តទូទាំងប្រទេស ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ។

«ការបង្រៀនសម្របតាមសមត្ថភាពសិស្ស» ត្រូវបានហៅខ្លីថា «កម្មវិធីបឋម» ប្រែមកពីភាសាអង់គ្លេស Personalized Teaching to Overcome Marginalization (PTOM) ត្រូវបានបង្កើតឡើងដោយក្រុមជំនាញនៃនាយកដ្ឋានបឋមសិក្សា រួមជាមួយអ្នកជំនាញមកពីអង្គភាពពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីបឋម ជាគំនិតផ្តួចផ្តើមផ្អែកលើភស្តុតាងដែលអនុញ្ញាតឱ្យសិស្សមានបំណិនអាន សរសេរ គណនា និងដោះស្រាយចំណោទ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការឈានទៅដល់ការសិក្សាកម្រិតខ្ពស់ជាបន្តបន្ទាប់។

សកម្មភាពបំប៉នសិស្សនិទ្ទេស D E F មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា តាមកម្មវិធីបង្រៀនសម្របតាមសមត្ថភាពសិស្ស-PTOM នៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ខេត្តកំពង់ឆ្នាំង

ជាមួយគ្នានេះ ការរៀបចំសិស្សក្នុងថ្នាក់តែមួយ ដោយផ្អែកលើអាយុ ហើយមិនបានគិតពីកម្រិតសមត្ថភាព ធ្វើឱ្យសិស្សរៀនយឺតកាន់តែងាយបាត់បង់ឱកាសអភិវឌ្ឍចំណេះដឹងសមស្របតាមសមត្ថភាពរបស់ខ្លួន។ ដូច្នេះ កម្មវិធីបឋមបង្កើតឡើង ដោយផ្ដោតលើការជួយសិស្សដែលកំពុងរៀននៅថ្នាក់ទី៣ ថ្នាក់ទី៤ ថ្នាក់ទី៥ និងថ្នាក់ទី៦ ដែលពួកគេមិនទាន់មានបំណិនមូលដ្ឋានគ្រឹះនៃការសិក្សា គឺអាន សរសេរ គណនា និងដោះស្រាយចំណោទ សមស្របសម្រាប់រៀនក្នុងកម្រិតដែលខ្លួនកំពុងរៀន។

លោកបណ្ឌិត កាន់ ពុទ្ធី​ ប្រធាននាយកដ្ឋានបឋមសិក្សា មានប្រសាសន៍ថា នៅក្នុងសៀវភៅណែនាំប្រតិបត្តិស្ដីពីការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM) នេះ មានបញ្ចូលវិធីសាស្រ្តបង្រៀនរបស់គ្រូ ដើម្បីជួយគ្រូរៀបចំការបង្រៀនឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សិស្សម្នាក់ៗ។

លោកបណ្ឌិត កាន់ ពុទ្ធី​ ប្រធាននាយកដ្ឋានបឋមសិក្សា

ប្រធាននាយកដ្ឋានបឋមសិក្សាបញ្ជាក់ថា សិស្សរៀនយឺត គឺពិបាកបង្រៀន ហើយគ្រូបង្រៀនមិនអាចបង្រៀនដូចសិស្សធម្មតាបានទេ ត្រូវតែមានវិធីសាស្រ្តក្នុងការបង្រៀន មានសម្ភារៈដែលមានភាពទាក់ទាញ ត្រូវតែស្គាល់គ្រប់ប្រភេទសិស្សរៀនយឺត ហើយត្រូវចេះបង្រៀនទៅតាមប្រភេទរបស់សិស្ស។

«សិស្សរៀនយឺតអាចជួយបាន ប៉ុន្តែទាមទារនូវគ្រូបង្រៀនមានការអត់ធ្មត់ខ្ពស់ មានវិធីសាស្រ្តបង្រៀនដែលប្លែកៗទៅតាមសមត្ថភាពសិស្ស»

សម្រាប់កម្មវិធីបឋមអនុវត្តតាមជម្រើសផ្សេងៗ ដូចជា ការផ្តល់អន្តរាគមន៍ក្នុងអំឡុងពេលវិស្សមកាល ការអនុវត្តការបង្រៀនបន្ថែម៣០នាទី មុន ឬក្រោយម៉ោងបង្រៀនផ្លូវការ ការជួយបង្រៀនបន្ថែមក្នុងថ្ងៃព្រហស្បតិ៍ ការបង្រៀនបន្ថែមចំនួន២ម៉ោងក្នុងមួយថ្ងៃ និងការបង្រៀនបន្ថែមមួយពេលទៀតសម្រាប់សាលារៀនរៀនតែមួយវេន។ ក្នុងដំណើរការអនុវត្ត កម្មវិធីបឋម ត្រូវពិនិត្យតាមដាន ជួយគាំទ្រ និងធ្វើការវាយតម្លៃជាបន្តបន្ទាប់នៅកម្រិតផ្សេងៗនៃប្រព័ន្ធសាលារៀន ដើម្បីបង្កើនប្រសិទ្ធភាពរបស់កម្មវិធីនេះ។

គួរជម្រាបជូនថា ឯកសារនេះ មានកម្រាស់ជាង ៥០០ទំព័រដែលបង្ហាញពីខ្លឹមសារ វិធីសាស្រ្តបង្រៀនសម្បូរបែប និងឧទាហរណ៍ងាយៗ ដែលផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនយកទៅអនុវត្ត ជាពិសេសជួយសិស្សរៀនយឺត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *