លោក ហុក សុទ្ធិ ៖ យុវជនចង់បង្កើតទម្លាប់អាន គឺចាប់ផ្ដើមអានពីសៀវភៅដែលខ្លួនចូលចិត្ត

ភ្នំពេញ- ចង់មានទម្លាប់អានសៀវភៅ ឬមានវប្បធម៌នៃការអាន យើងមិនអាចធ្វើវានៅថ្ងៃនេះ ហើយបានផលភ្លាមនៅថ្ងៃស្អែកនោះឡើយ គឺទាមទារពេលវេលាយូរទើបអាចបណ្ដុះទម្លាប់នោះបាន។ ទន្ទឹមគ្នានេះ ដើម្បីអាចអានបាន គឺទាមទារឱ្យយើងចង់អានជាមុនសិន ហើយតើសៀវភៅបែបណាដែលយើងចូលចិត្តអាន? នេះជាការលើកឡើងរបស់លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណាល័យកម្ពុជា។

លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណាល័យកម្ពុជា មានប្រសាន៍ថា ប្រសិនបើយុវជនចង់បង្កើតទម្លាប់អាន គឺចាប់ផ្ដើមអានពីចំណុចដែលខ្លួនចូលចិត្តអាន និងស្រឡាញ់សៀវភៅជាមុនសិន។ ឧទាហរណ៍ ចាប់ផ្ដើមអានដំបូងជាសៀវភៅប្រលោមលោក ដោយសារវាស្អាត ហើយងាយស្រួលអាន បន្ទាប់មកពេលយើងមានទម្លាប់អានទើបអាចចាប់ផ្ដើមអានសៀវភៅស្រាវជ្រាវកាន់តែលំបាកបន្ថែមទៀត។

លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណាល័យកម្ពុជា

“កាលណាយើងមិនបានបណ្ដុះទម្លាប់អាន នៅពេលចាប់កាន់សៀវភៅយកមកអានតែ១០ទំព័រ នឹងធ្វើឱ្យយើងឈឺក្បាល ហើយទុកសៀវភៅចោលឈប់អានតែម្ដង”

លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណាល័យកម្ពុជា មានប្រសាសន៍ថា ទម្លាប់អាន ឬមានវប្បធម៌នៃការអាន គឺគេត្រូវបណ្ដុះទម្លាប់ល្អនោះតាំងពីក្មេងមក មានន័យថា ជាការបណ្ដុះទម្លាប់អានតាមបែបធម្មជាតិ។ ការបណ្ដុះទម្លាប់នៃការអានមួយទៀត គឺតាមរយៈការបង្ខំ ឬដាក់សម្ពាធ មានន័យថា សិស្សត្រូវស្វែករកសៀវភៅមកអាន ដើម្បីឆ្លើយសំណួរកិច្ចការស្រាវជ្រាវដែលគ្រូបង្រៀនដាក់ឱ្យធ្វើនៅសាលា។ ការបង្ខំបែបនេះ យូរៗទៅនឹងអាចជួយសិស្សឱ្យក្លាយជាអ្នកអាន ប៉ុន្តែវាក៏ជះផលពីរផងដែរ គឺ ទី១. សិស្សអាចគិតថាអានសៀវភៅទទួលបានចំណេះដឹង និងទី២. សិស្សគិតថាជាការដាក់សម្ពាធនៅពេលគេរៀនចប់នឹងឈប់អាន។

លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណាល័យកម្ពុជា

“ការអានដែលល្អជាងគេ គឺបណ្ដុះវប្បធម៌នៃការអានតាមបែបធម្មជាតិ ដោយត្រូវបណ្ដុះទម្លាប់អានតាំងពីក្មេងមក”

ប្រធានសមាគមបណ្ណាល័យកម្ពុជា បន្ថែមថា តម្រូវការផ្នែកព័ត៌មាន ឬចំណេះដឹងក្នុងផ្នែកណាមួយ អាចនឹងជួយឱ្យយុវជន ឬសិស្សានុសិស្សចង់អានសៀវភៅ។ លោកថា នៅពេលយុវជន ឬសិស្សានុសិស្សចាប់អារម្មណ៍លើរឿងអ្វីមួយ ឬចង់ស្វែងរកព័ត៌មានអ្វីមួយ ហើយស្វែងរកកន្លែងណាក៏មិនមាន ដោយមានតែក្នុងសៀវភៅ នោះនឹងធ្វើឱ្យយុវជនអានសៀវភៅ។ ត្រង់ចំណុចនេះ ធ្វើឱ្យយុវជន និងសិស្សានុសិស្សស្វែងរកសៀវភៅអានដោយខ្លួនឯង គ្រាន់តែសកម្មភាពបែបនេះ គឺកម្រមានដោយសារយុវជនយើងមិនសូវមានទម្លាប់អាន។

លោក ហុក សុទ្ធិ បន្ថែមថា ដោយសារសម័យបច្ចុប្បន្នបច្ចេកវិទ្យារីកចម្រើនលឿន យុវជនយើងភាគច្រើនចំណាយពេលវេលាប្រើប្រាស់ទូរស័ព្ទច្រើន ដូច្នេះ យុវជនគួរតែដាក់ផែនការចំណាយពេលមកអានសៀវភៅឱ្យបានច្រើនជៀសជាងចំណាយលេងបណ្ដាញសង្គម។ លោកថា យុវជនក៏អាចប្រើប្រាស់ទូរស័ព្ទសម្រាប់អានបានដែរ ប៉ុន្តែការអានបែបនេះ វាមិនគ្រប់ជ្រុងជ្រោយនោះឡើយ មានតែការអានសៀវភៅប៉ុណ្ណោះទើបយុវជន និងសិស្សានុសិស្សអាចទទួលបានព័ត៌មាន និងចំណេះដឹងបានគ្រប់ជ្រុងជ្រោយ។

ប្រធានសមាគមបណ្ណាល័យកម្ពុជា ក៏បានលើកទឹកចិត្តដល់យុវជនដែរថា ដើម្បីអភិវឌ្ឍសមត្ថភាព យុវជន និងសិស្សានុសិស្សរៀនជំនាញអ្វី គួរអានសៀវភៅតាមជំនាញនោះ ដូចជា បើរៀនជំនាញពេទ្យ គួរអានសៀវភៅពេទ្យ, រៀនជំនាញវិស្វកម្ម គួរអានសៀវភៅបច្ចេកទេស, រៀនជំនាញអក្សរសិល្ប៍ត្រូវតែអានរឿងអក្សរសិល្ប៍ឱ្យបានច្រើន។ លើសពីនេះ យុវជនអាចជ្រើសរើសសៀវភៅផ្សេងទៀតសម្រាប់អានទុកជាការកម្សាន្ត ព្រោះនៅពេលដែលយុវជនមានអារម្មណ៍ថា ការអានជាការកម្សាន្តមិនមែនជាសម្ពាធ នោះនឹងនាំឱ្យយុវជនមានទម្លាប់អាន ឬវប្បធម៌នៃការអានជាមិនខាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។