ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងបង្កើនទំនាក់ទំនងអន្តរជាតិជាមួយយុវជនទូទាំងអាស៊ាន។

ឱកាសផ្លាស់ប្ដូរការសិក្សានេះ នឹងមានរយៈពេល៨សប្ដាហ៍ដោយគិតចាប់ពីខែឧសភា ដល់ ខែកក្កដា ឆ្នាំ២០២៦។ អត្ថប្រយោជន៍ដែលកម្មវិធីផ្ដល់ជូនក្នុងកំឡុងពេលសិក្សាសម្រាប់បេក្ខជនជ័យលាភីរួមមាន ៖ សំបុត្រយន្តហោះ កន្លែងស្នាក់នៅ អាហារ និងឱកាសបង្កើនទំនាក់ទំនងជាមួយយុវជនមកពីប្រទេសអាស៊ានទាំង១០ និងទស្សនកិច្ច ស្វែងយល់ពីវប្បធម៌ និងបច្ចេកវិទ្យាជប៉ុន។

លក្ខខណ្ឌនៃការជ្រើសរើស​ ៖ ជាពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ាន (កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម), មានអាយុចន្លោះពី ២៥ ដល់៣៥ឆ្នាំ, មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ, មានភាពជាអ្នកដឹកនាំប្រកបដោយភាពច្នៃប្រឌិត និងសហការក្រុម, មានបទពិសោធន៍ក្នុងការដឹកនាំក្រុម ការយល់ដឹងអំពីវប្បធម៌, មានចំណេះដឹងភាសាអង់គ្លេស និងចំណេះដឹងទូទៅទូលំទូលាយ។

សម្រាប់ព័ត៌មានលម្អិត https://www.iatssforum.jp/en/  និងការដាក់ពាក្យតាម Online https://www.cognitoforms.com/UniversalYouthMovement1/UYLSVietnam2025

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី