អ្នកជំនាញអប់រំ និងដៃគូអភិវឌ្ឍន៍កំពុងសិក្សាអំពីប្រព័ន្ធឌីជីថល TnT ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការផ្គត់ផ្គង់សៀវភៅសិក្សា

អ្នកជំនាញអប់រំ និងដៃគូអភិវឌ្ឍន៍កំពុងសិក្សាអំពីប្រព័ន្ធ TnT ដើម្បីរកដំណោះស្រាយបញ្ហាប្រឈមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សៀវភៅសិក្សាកម្រិតបឋមនៅកម្ពុជា ដោយក្រុមស្រាវជ្រាវកម្ពុជាលើគម្រោង «ការសិក្សាដើម្បីកែលម្អប្រព័ន្ធប្រតិបត្តិការធនធានសៀវភៅនៅកម្ពុជា-LIBROS-CAMBODIA » កាលពីពេលកន្លងទៅថ្មីៗនេះ។

ប្រព័ន្ធ Track and Trace ឬ TnT គឺជាដំណោះស្រាយឌីជីថលដែលត្រូវបានបង្កើតឡើងដើម្បីជួយគ្រប់គ្រងការផ្គត់ផ្គង់សៀវភៅសិក្សាគោលតាមសាលារដ្ឋនៅកម្ពុជា។ ប្រព័ន្ធ TnT នេះ ដំណើរការលើតេឡេក្រាម (Telegram Chatbot) សម្រាប់អ្នកប្រើប្រាស់ទូទៅ និងនៅលើផ្ទាំងគ្រប់គ្រងគេហទំព័រសម្រាប់អ្នកគ្រប់គ្រង ។ ប្រព័ន្ធនេះ អាចឱ្យនាយកសាលា នាយិកាសាលារៀន និងនាយកវិទ្យាស្ថាន និងមជ្ឈមណ្ឌលគរុកោសល្យ ស្នើសុំសៀវភៅសិក្សាគោលក្រសួងអប់រំ យុវជន និងកីឡា និងរាយការណ៍ពីចំនួនសៀវភៅដែលទទួលបាន។ ប្រព័ន្ធនេះ ក៏អាចអនុញ្ញាតឱ្យអ្នកអង្កេតថ្នាក់ រាយការណ៍អំពីចំនួនសៀវភៅដែលមានប្រើប្រាស់ក្នុងថ្នាក់រៀនជាក់ស្ដែងផងដែរ។

ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ជាពិសេសជាមួយក្រសួងអប់រំ យុវជន និងកីឡា អង្គការអប់រំពិភពលោក និងដៃគូរបស់ខ្លួនបានសាកល្បងប្រព័ន្ធ TnT នៅក្នុងឆ្នាំ២០១៨។ រដ្ឋាភិបាលបានយក និងងពង្រីកគម្រោងនេះទូទាំងប្រទេសនៅឆ្នាំ២០២០ ហើយឥឡូវនេះវាគឺជាប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់សៀវភៅគោលជាផ្លូវការ។

ឯកឧត្តម សុខ ឬទ្ធី ប្រធានអគ្គនាយកនៃគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ, ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម សុខ ឬទ្ធី ប្រធានអគ្គនាយកនៃគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត បានស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សៀវភៅសិក្សាកម្រិតបឋមនៅកម្ពុជា។ ទន្ទឹមគ្នានេះ អន្តរាគមន៍ថ្មីៗដែលគួរឱ្យកត់សម្គាល់ជាងគេបំផុត គឺការប្រើប្រាស់ទូទាំងប្រទេសនូវប្រព័ន្ធ TnT ក្នុងឆ្នាំ២០២០ ដែលឥឡូវនេះ ត្រូវបានគេហៅជាផ្លូវការថាជាប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់សៀវភៅសិក្សាគោល។

ឯកឧត្តម សុខ ឬទ្ធី បញ្ជាក់ថា ប្រព័ន្ធ TnT បានផ្តល់នូវសារប្រយោជន៍សំខាន់ៗចំនួន ៤ រួមមាន ១. ជួយសន្សំពេលវេលា ២. ជួយសន្សំធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ៣. ជម្រុញលទ្ធភាពសិស្សទទួលបានសៀវភៅសិក្សា បានច្រើនជាងមុន និង ៤. ការបង្កើនតម្លាភាព និងគណនេយ្យភាពនូវក្នុងខ្សែរសង្វាក់ផ្គត់ផ្គង់សៀវភៅគោល។ ឯកឧត្តមបន្តថា ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធTnT ក៏បានជួបប្រទះបញ្ហាប្រឈមមួយចំនួនផងដែរ ដែលរួមមាន ១. គម្លាតឌីជីថល ២. Interface ដែលមិនងាយស្រួលប្រើប្រាស់ ៣. មុខងារដែលមិនទាន់ឆ្លើយតប និងការត្រូវការចំណាយច្រើនក្នុងការកែលម្អប្រព័ន្ធ និង ៤. ការមិនមានការបណ្តុះបណ្តាលគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រព័ន្ធ។ ទន្ទឹមគ្នានេះ ប្រព័ន្ធTnT នៅតែត្រូវការការកែលម្អដើម្បីឱ្យ​មានដំណើរការពេញលេញជាភាសាខ្មែរ និងនៅក្នុងបរិបទក្នុងស្រុក និងដើម្បីគាំទ្រការផ្គត់ផ្គង់សម្ភារៈសិក្សាផ្សេងទៀតលើសពីសៀវភៅសិក្សាគោល។

ប្រធានអគ្គនាយកនៃគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ បន្ថែមថា សៀវភៅសិក្សា គឺជាឧបករណ៍ដ៏សំខាន់បំផុតមួយសម្រាប់ជួយសិស្សឱ្យរៀន។ ភ័ស្តុតាងពីប្រទេសជាច្រើនបានបង្ហាញថា ដើម្បីបង្កើនអក្ខរកម្ម និងបង្កើនលទ្ធផលសិក្សា សិស្សត្រូវតែមានសម្ភារៈសិក្សាប្រើប្រាស់គ្រប់គ្រាន់។ ស្របគ្នានេះ កម្ពុជាធ្លាប់ជួបបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងលទ្ធភាពទទួលបានសៀវភៅសិក្សារបស់សិស្ស ជាពិសេសនៅតាមខេត្ត និងជនបទ។ បញ្ហាប្រឈមទាំងនោះរួមមាន ១. បញ្ហាទាក់ទងនឹងការព្យាករណ៍ និងការធ្វើផែនការ៖ មានការចំណាយពេលច្រើនដើម្បីប្រមូលទិន្នន័យ និងមានការផ្តល់ទិន្នន័យខុសពីតម្រូវការ។ ២. បញ្ហាទាក់ទងនឹងតម្រូវការ និងការផ្គត់ផ្គង់មិនត្រូវគ្នា៖ ភាពមិនស៊ីគ្នារវាងចំនួនសៀវភៅ និងចំណងជើងសៀវភៅដែលស្នើរសុំនិងផ្គត់ផ្គង់ ថវិការដ្ឋសម្រាប់សៀវភៅសិក្សានៅមានកម្រិត និងការដឹកជញ្ជូនមានភាពយឺតយ៉ាវ។ ៣. កង្វះខាតអ្នកបង្កើតសៀវភៅដែលមានសមត្ថភាព ដូចជាអ្នកនិពន្ធ អ្នកគំនូរ អ្នកកែសម្រួល អ្នកបោះពុម្ព អ្នកចែកចាយ។ ៤. កង្វះខាតសម្ភារៈអានផ្សេងៗ ក្រៅពីសៀវភៅសិក្សាគោល។ ៥. កង្វះខាតការយល់ដឹង និងការអោយតម្លៃលើសៀវភៅនិងការអាន។

ឯកឧត្តម សុខ ឬទ្ធី ក៏បានវាយតម្លៃខ្ពស់ចំពោះការស្រាវជ្រាវរបស់មជ្ឈមណ្ឌល CDRI ក្នុងគម្រោង LIBROS លើការសិក្សាអំពីប្រព័ន្ធគ្រប់គ្រងសៀវភៅសិក្សាគោល TnT   ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់សៀវភៅសិក្សានៅកម្ពុជាក្នុងការខិតខំលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាទាំងមូល។ លទ្ធផលដែលទទួលបានពីការស្រាវជ្រាវនៃគម្រោង LIBROS នេះនឹងក្លាយជាទិន្នន័យដ៏សំខាន់សម្រាប់រដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីបង្កើតលក្ខខណ្ឌ និងយន្តការដែលនឹងធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់សៀវភៅសិក្សានៅកម្ពុជា។

លោកបណ្ឌិត សុង សុភក្ដិ នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវឌ្ឍអប់រំនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)

លោកបណ្ឌិត សុង សុភក្ដិ នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវឌ្ឍអប់រំនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានមានប្រសាន៍ថា មុនពេលមាន ប្រព័ន្ធTnT  ត្រូវប្រើរយៈពេល៦ខែទើបអាចបញ្ជូនក្រដាសសំណើរសុំសៀវភៅពីសាលារៀនមកសាលាស្រុក ពីសាលាស្រុកមកមន្ទីរអប់រំខេត្ត ពីមន្ទីរអប់រំខេត្តបញ្ជូនមកដល់ក្រសួងអប់រំ ។ ទន្ទឹមគ្នានេះ បន្ទាប់ពីប្រើប្រាស់ប្រព័ន្ធ TnT គឺអាចបញ្ជូនមកចំគោលដៅពីសាលាមកដល់ក្រសួងតែម្ដង ដោយប្រើរយៈពេលត្រឹមតែ៣សប្ដាហ៍ នឹងទទួលបានសំណើរទូទាំងប្រទេស។

នាយក CDRI បញ្ចាក់បន្ថែមថា សម្រាប់លទ្ធផលសិក្សាបន្ទាប់ពីប្រើប្រាស់ប្រព័ន្ធ TnT  សិស្សដែលទទួលបានសៀវភៅគ្រប់មុខវិជ្ជាគ្រប់គ្នានៅតាមសាលានីមួយៗមានអត្រា ៧៥% បើប្រៀបធៀបកាលពីមិនទាន់មាន ប្រព័ន្ធTnT  សិស្សដែលទទួលបានសៀវភៅគ្រប់មុខវិជ្ជាគ្រប់គ្នានៅតាមសាលានីមួយៗគឺមានតែ ៣៨%ប៉ុណ្ណោះ។ លោកបណ្ឌិត បន្តថា ទាក់ទងបញ្ហាកន្លងមកជាមួយសង្វាក់ផ្គត់ផ្គង់សៀវភៅ រួមមាន សៀវភៅខ្វះ សៀវភៅលើស សៀវភៅខុសចំណងជើងដែលបានស្នើ ក៏បានកាត់បន្ថយច្រើនដែរដោយសារការប្រើប្រព័ន្ធ TnT   ហើយទំហំបញ្ហាកាន់តែតិច នេះបើតាមការវាយតម្លៃពីនាយកសាលា។

លោកបណ្ឌិត សុង សុភក្ដិ  បញ្ជាក់បន្ថែមថា កត្តាដែលជួយជំរុញឱ្យដំណើរការតាមប្រព័ន្ធថ្មីទៅរួច បើតាមការវាយតម្លៃពីនាយកសាលាឃើញថា កត្តាចម្បងគេ គឺកត្តាយុទ្ធសាស្រ្ត ដែលជាការប្ដេជ្ញាចិត្ត និងដឹកនាំពីកម្រិតក្រសួង ដោយសាររាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសយកបច្ចេកវិទ្យាឌីជីថលជាអាទិភាពក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ លើសពីនេះ ការបណ្ដុះបណ្ដាលផ្សេងៗ និងប្រព័ន្ធប្រត្តិបត្តិជាភាសាខ្មែរ ក្នុងនោះប្រព័ន្ធនេះដើរតាមកម្មវិធីតេឡេក្រាមដែលអាចចូលប្រើប្រាស់បានគ្រប់ទីកន្លែង។

គួរជម្រាបជូនថា សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានផ្គត់ផ្គង់សៀវភៅសិក្សាគោលចំនួនជាង៥លានច្បាប់ (៥ ០៧៦ ៦៨០ច្បាប់) ក្នុងនោះបឋមសិក្សាចំនួនជាង ៣លានច្បាប់ (៣ ៣៨០ ៥៤៤ច្បាប់) មធ្យមសិក្សាបឋមភូមិចំនួនជាង ៩សែនច្បាប់ (៩២២ ២២៤ច្បាប់) និងមធ្យមសិក្សាទុតិយភូមិជាង៧សែនច្បាប់ (៧៧៤ ០៦២ច្បាប់)។ ជាងនេះទៅទៀត ក្រសួងក៏បានធ្វើការកែលម្អសៀវភៅគោលមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងសិក្សាសង្គម ព្រមទាំងអភិវឌ្ឍសៀវភៅអំណានបន្ថែម សៀវភៅហ្វឹកហាត់ និងសម្ភារឧបទេសមួយចំនួនទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...