ក្រសួងការងាររៀបចំការប្រកួតស្នាដៃសិស្ស និស្សិត ក្នុងវិស័យ TVET

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នឹង​រៀបចំការប្រកួតប្រជែងស្នាដៃរបស់​សិស្ស និស្សិត ដែលមាន​គំនិតច្នៃប្រឌិត នវានុវត្តន៍ ពាក់ព័ន្ធនឹង​វិស័យអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៅក្នុងឱកាស​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៧ ឆ្នាំ​២០២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមិថុនា ខាងមុខ។

ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ការ​រៀបចំ​ឱ្យ​មានការ​ប្រកួតប្រជែង​ស្នាដៃ​សិស្ស និស្សិត ក្នុងវិស័យអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នេះ គឺក្រសួងមានគោលបំណងសំខាន់ ធ្វើការផ្សព្វផ្សាយ​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក៏​ដូចជា​បង្ហាញពីលទ្ធផល និង​ស្នាដៃ របស់សិស្សនិស្សិត​រៀន TVET អាចធ្វើបាន។ ដោយ​ឡែក​សម្រាប់ស្នាដៃ​ដែល​សិស្ស​និស្សិត អាច​ដាក់ចូល​រួម​ក្នុងការ​ប្រកួត​នេះបាន គឺមាន​ដូចជា​ឧបករណ៍សម្ភារៈផលិត​ដោយ​សិស្ស និស្សិត និង​ឧបករណ៍ទាក់ទងនឹង TVET ដែលទាក់ទាញសិស្ស និងមានទំនុកចិត្ត។

បើយោង​តាម​សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ស្នាដៃដែលអាច​ដាក់ប្រកួតប្រជែង គឺជាស្នាដៃ​ដែលមានគំនិតច្នៃប្រឌិត នវានុវត្តន៍ ពាក់ព័ន្ធនឹងវិស័យអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ វិស័យឯកជន វិស័យពាក់ព័ន្ធនានា និងអាច​ប្រើប្រាស់​ដើម្បីជា​ប្រយោជន៍​ដល់​ការ​សិក្សាស្រាវជ្រាវ បម្រើ​ដល់​ការងារសង្គម វិស័យកសិកម្ម ពាណិជ្ជកម្ម សំណង់ និង​ឧស្សាហកម្ម ។ ក្នុងនោះ សិស្ស និស្សិត ដែលមាន​បំណងដាក់ប្រកួតស្នាដៃ អាច​ដាក់ពាក្យស្នើសុំចូលរួម ចាប់ពីថ្ងៃនេះ រហូត​ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៤ តាមលក្ខខណ្ឌកំណត់ដូចជា ៖ ១. ត្រូវ​មានស្នាដៃ ឧបករណ៍ សម្ភារ ជាបច្ចេកវិទ្យាថ្មីៗ និង​មានភាពទាក់ទាញ ដែលបង្កើត​បាន​ដោយខ្លួនឯង ឬជាក្រុម, ២. ត្រូវឆ្លង​កាត់​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ពីក្រុម​ការងារ​មុន​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ចូល​រួម​ដាក់តាំងបង្ហាញ និង​ប្រកួត, និង ៣. មិន​ត្រូវ​ជាប់កម្មសិទ្ធិបញ្ញា ឬចម្លង​ពីស្នាដៃ​ដទៃ​ឡើយ។

ចំពោះបេក្ខជន​ដែលទទួលបានជ័យលាភី បើតាម​ប្រសាសន៍របស់អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ពួកគេ​នឹង​ទទួលបានរង្វាន់លើកទឹកចិត្តផ្សេងៗ ដូចជា រង្វាន់ បណ្ណសរសើរបៃតងគ្រប់រដូវ ក៏​ដូចជា​ បណ្ណសរសើរ​ពីគុណភាពអប់រំ។

សូម​បញ្ជាក់ថា ទិវាជាតិអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៧ ឆ្នាំ​២០២៤ នឹងប្រព្រឹត្ត​ទៅ​រយៈពេល​២ថ្ងៃ គឺ​នៅ​ថ្ងៃទី១៥ និង​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ក្រោម​ប្រធានបទ ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ «រៀន​ឱ្យ​ចប់ ឱ្យចេះ ឱ្យ​មានការងារ»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...