កញ្ញា តាន់ ម៉ាឌី នារីខ្មែរដំបូងដែលជាអ្នកបើកយន្តហោះប៊ូអ៉ីង (Boeing) ឱ្យក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាមេរិក

កញ្ញា តាន់ ម៉ាឌី (Madi Tan) ត្រូវ​បានចាត់ទុកថា គឺជា​នារីខ្មែរដំបូងដែលបានក្លាយជាអ្នកបើកយន្តហោះប៊ូអ៊ីង (Boeing) ឱ្យក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាមេរិក (United Airlines) នៅលើជើងហោះហើរ United Flight 264 ពីទីក្រុង San Diego ទៅកាន់ទីក្រុង Denver ជាមួយលោកឆាយ (Kimsua Chay) ជាមិត្តភក្ដិរបស់គាត់ ។

សម្រាប់កញ្ញា តាន់ ម៉ាឌី (Madi Tan) រូបនាងពិបាកស្រមៃថា ខ្លួនអាចក្លាយជាអ្នកបើកយន្តហោះ ព្រោះពីមុន​នាងមិនបានមើលឃើញថា ស្ត្រីជនជាតិស្បែកស ឬជនជាតិខ្មែរអាមេរិកកាំងនៅក្នុងវិស័យអាកាសចរណ៍នោះឡើយ។ កញ្ញាបន្តថា នៅឆ្នាំ២០០៩ នាងជានិស្សិតនៅសកលវិទ្យាល័យ California State ទីក្រុងឡុងប៊ិច ហើយពេលនោះ​បានជួបលោកឆាយ (Kimsua Chay) នៅជំរុំបេតិកភណ្ឌកម្ពុជា ក្នុងទីក្រុង Denver ដែល​ក្នុងឆ្នាំនោះ លោកឆាយ គឺជាអ្នកបើកយន្តហោះរួចហើយ។

កញ្ញា តាន់ ម៉ាឌី (Madi Tan) បន្ថែមថា ជាលើកដំបូងនៅក្នុងជីវិត នាងបានដឹងថាអាជីពនៅក្នុងឧស្សាហកម្មអាកាសចរណ៍ គឺនាងអាចធ្វើបាន ។ ជាមួយនឹងការបង្ហាត់បង្រៀនរបស់លោកឆាយ នាងបានចាប់ផ្តើមសម្រេចគោលដៅរបស់នាងក្នុងការក្លាយជាអ្នកបើកបរយន្តហោះ ។ ក្នុងឆ្នាំ២០១២ កញ្ញា តាន់ ម៉ាឌី បានទទួលបានសិទ្ធិបើកយន្តហោះ ។

នារីខ្មែរដំបូងដែលជាអ្នកបើកយន្តហោះប៊ូអ៉ីង រូបនេះ បញ្ជាក់ថា នាងមានសំណាងណាស់ដែលបានធំធាត់នៅសហរដ្ឋអាមេរិក ហើយមិនគិតថានឹងមានអាជីពនេះទេ ប្រសិនបើនាងរស់នៅកន្លែងណាផ្សេងទៀតក្នុងពិភពលោក។ នាងយល់ថា ប្រទេសមួយចំនួនមិនអនុញ្ញាតឱ្យស្ត្រីទទួលបានការអប់រំឡើយ គឺអនុញ្ញាតឱ្យខិតខំតែម្នាក់ឯងប៉ុណ្ណោះ។

គួររម្លឹកផងដែរថា តាន់ ម៉ាឌីត្រូវបានតែងតាំងចូលបម្រើការងារជាអ្នកបើកយន្តហោះកាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយក៏ជាលើកទីមួយ និងបានបង្កើតជាប្រវត្តិសាស្ត្រដែលមាននារីកម្ពុជាដំបូងគេបើកយន្តហោះ Los Angeles Boeing 737។ ម៉ាឌី បានផ្ញើសារដល់យុវជន​ថា ការងារនេះមិនមានភាពងាយស្រួលឡើយ ឱ្យតែយើងមានការតាំងចិត្តខ្ពស់ នោះយើងអាចសម្រេចគោលដៅរបស់យើងបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...