លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នកឯកទេសវិកលវិទ្យាទទួលពានរង្វាន់ណូបែលអាស៊ី Raymon Magsaysay

ភ្នំពេញ – លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ ហៅកាត់ថា TPO បានទទួលពានរង្វាន់ណូបែលអាស៊ី Raymon Magsaysay កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ ដែលជាពានរង្វាន់ផ្តល់ជូនអ្នកមានស្នាដៃឆ្នើមលើកិច្ចការសង្គម។ នេះបើតាមសេចក្តីប្រការព័ត៌មានរបស់មូលនិធិ Raymon Magsaysay ។ កម្មវិធីប្រគល់ពានរង្វាន់ដោយផ្ទាល់នឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពិន នាខែវិច្ឆិកាខាងមុខ។

លោក ឈឹម សុធារ៉ា ជាវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា និងជានាយកអង្គការចិត្តសង្គមអន្តរវប្បធម៌។ លោកបានចាត់ទុកថា ពានរង្វាន់ Ramon Magsaysay ជាការផ្តល់តម្លៃលើការងាររបស់លោកក្នុងបេសកកម្មប្រឹក្សាយោបល់ និងព្យាបាលអ្នកមានជំងឺផ្លូវចិត្ត។

លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា លោកមិនបានដឹងខ្លួនទាល់តែសោះថា មូលនិធិ Raymon Magsaysay បានតាមដានការងាររបស់លោក អស់រយៈពេលជាងពីរឆ្នាំ ទើបសម្រេចផ្ដល់ពានរង្វាន់ដ៏មានតម្លៃនេះជូនរូបលោក។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៧ មានជនជាតិខ្មែរចំនួន៨រូបហើយ រាប់ទាំងលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានទទួលពានរង្វាន់នេះ។

ពានរង្វាន់ Raymon Magsaysay ឬពានរង្វាន់ណូបែលអាស៊ី បានបង្កើតឡើងនៅឆ្នាំ១៩៥៧ មានមូលដ្ឋាននៅប្រទេសហ្វីលីពីន ហើយនៅឆ្នាំ១៩៥៨ ចាប់ផ្តើមផ្តល់មូលនិធិដល់បុគ្គល និងស្ថាប័នដែលបានបង្ហាញការងារ និងស្មារតីលះបង់ខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រទេសរបស់ខ្លួន ព្រមទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា មានអាយុ ៥៤ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកចិត្តសាស្ត្រនៅឆ្នាំ២០១៤ និងបានបម្រើការងារក្នុងវិស័យពិគ្រោះយោបល់និងព្យាបាលជំងឺចិត្តសាស្ត្រ រយៈពេល ៣០ឆ្នាំ។ បន្ថែមពីលើការងារជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ ហៅកាត់ថា TPO លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ទទួលព្យាបាលអ្នកជំងឺផ្លូវចិត្ត។

លើសពីនេះ លោកបានចំណាយពេលវេលាដែលនៅសេសសល់ស្រាវជ្រាវបន្ថែមអំពីបញ្ហាជំងឺផ្លូវចិត្ត «ជំងឺបាក់ស្បាត» របស់ប្រជាជនកម្ពុជា ដែលមានលក្ខណៈខុសប្លែកពីជំងឺបាក់ស្បាតទូទៅ។ ការស្រាវជ្រាវនេះ ដោយសារប្រជាជនកម្ពុជាបានឆ្លងភ្លើងសង្គ្រាមអស់រាប់ទសវត្ស បានបណ្ដាលឱ្យជំងឺបាក់ស្បាតរបស់ប្រជាជនកម្ពុជាមានភាពដាច់ដោយឡែកពីគេ។

សូមជម្រាបថា នៅឆ្នាំ២០២២ ក្រៅពីលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ក៏មានបុគ្គលចំនួន ០៣រូបផ្សេងទៀតមកពីប្រទេសជប៉ុន ហ្វីលីពីន និងឥណ្ឌូនេស៊ី បានទទួលពានរង្វាន់ណូបែលអាស៊ីលើកទី ៦៤នេះដែរ។ ដោយឡែកសម្រាប់ជនជាតិខ្មែរវិញ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ជាបុគ្គលទី៨ ដែលបានទទួលពានរង្វាន់ណូបែលអាស៊ីនេះ។

គួររំលឹកថា ជនជាតិខ្មែរទាំងប្រាំពីររូប ដែលធ្លាប់បានទទួលពានរង្វាន់ Raymon Magsaysay រួមមាន លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា, លោក យ៉ង សាំងកុមារ អតីតនាយកប្រតិបត្តិអង្គការសេដាក, លោក គល់ បញ្ញា នាយកប្រតិបត្តិនៅអង្គការខុមហ្វ្រែល, លោក ឯក សុនចាន់ អតីតអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ, លោកស្រី អ៊ុង ច័ន្ទថុល អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ, និងលោកស្រី នួន ផល្លី អតីតនាយកគ្រប់គ្រងអង្គការពន្លឺអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...