ទម្លាប់៣ ជួយឱ្យម្ដាយឪពុកចិញ្ចឹមកូនជោគជ័យ

ការចិញ្ចឹមកូនឱ្យលូតលាស់បានល្អ និងក្លាយជាធនធានគំរូ គឺជាកិច្ចការដ៏លំបាកបំផុតរបស់ឪពុកម្ដាយ ។ មែនទែនទៅ មានវិធីរាប់មិនអស់ ដែលយើងអាចចិញ្ចឹមកូនឱ្យបានល្អ ប៉ុន្តែមានទម្លាប់សំខាន់ៗមួយចំនួន ដែលម្ដាយឪពុកអាចធ្វើជា​ប្រចាំ ដើម្បីទទួលបានភាគជោគជ័យក្នុងការចិញ្ចឹមកូន។ ខាងក្រោមនេះ គឺជា​ទម្លាប់សំខាន់ចំនួន ៣ ដែលអាចជួយឱ្យម្ដាយឪពុកបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការចិញ្ចឹម និងអភិវឌ្ឍសមត្ថភាពកូន។

១. ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ៖ កិច្ចការដំបូង ដែលម្ដាយឪពុកត្រូវធ្វើ គឺការបង្កើតភាពស្និទ្ធស្នាល និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយកូនៗ។ ការប្រាស្រ័យទាក់ទង ដែលមានភាពច្បាស់លាស់ និងបើកចំហ គឺជាចំណុចសំខាន់បំផុត ក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំរវាងម្ដាយឪពុក និងកូន។ ការធ្វើបែបនេះអាចបើកផ្លូវឱ្យម្ដាយឪពុកងាយយល់អំពីអារម្មណ៍ តម្រូវការ និងការគតិរបស់កូន។ ជាពិសេស អនុញ្ញាតឱ្យកូនៗអាចបង្ហាញអារម្មណ៍ និងតម្លៃរបស់គេ។

ដើម្បីម្ដាយទំនាក់ទំនងល្អជាមួយកូន ម្ដាយឪពុកអាចអនុវត្តសកម្មភាពមួយចំនួនដូចជា៖

  • បើកចិត្តស្ដាប់នៅពេលកូននិយាយ និងធ្វើឱ្យគេមានអារម្មណ៍ថា សំឡេងរបស់គេត្រូវបានឮ និងយល់
  • លើកទឹកចិត្តឱ្យមានការសន្ទនាបើកចំហ និងស្មោះត្រង់អំពី អារម្មណ៍ ការគិត និងបទពិសោធន៍
  • ប្រើភាសា និងការពន្យល់ ឱ្យស្របទៅនឹងអាយុរបស់កូន និងឆ្លៀតកែតម្រូវរបៀបទំនាក់ទំនងរបស់គេ នៅពេលដែលគេលូតលាស់
  • បង្កើតបរិយាកាស ដែលមានសុវត្ថិភាពសម្រាប់កូនៗ ដើម្បីឱ្យពួកអាចបង្ហាញអារម្មណ៍ និងមតិយោបល់ ដោយមិនមានអារម្មណ៍ថា គេត្រូវបានវិនិច្ឆ័យ ឬអាចនឹងត្រូវពិន័យ។

២. បង្កើតវិន័យ និងរចនាសម្ព័ន្ធគ្រួសារ ៖ ការបង្កើតឱ្យមានវិន័យ និងរចនាសម្ព័ន្ធគ្រួសារត្រឹមត្រូវ មានសារៈសំខាន់ក្នុងការធ្វើឱ្យគ្រួសារមានលំនឹង។ ម្ដាយឪពុកដែលចិញ្ចឹមកូនដោយជោគជ័យ គឺយល់ច្បាស់អំពីភាពសំខាន់នៃទម្លាប់ និងព្រំដែនរបស់កូនៗថា ពួកគេ​ត្រូវធ្វើអ្វីខ្លះ ហើយចំណុចនេះនឹងជួយឱ្យកូនៗអាចអភិវឌ្ឍសមត្ថភាព និងវិន័យលើខ្លួនឯង។

ដើម្បីបង្កើតវិន័យ និងរចនាសម្ព័ន្ធគ្រួសារបានល្អ ម្ដាយឪពុកអាចអនុវត្តសកម្មភាពមួយចំនួនដូចជា៖

  • បង្កើត និងអនុវត្តទម្លាប់មួយចំនួនជាប្រចាំ ដូចជាទម្លាប់ញ៉ាំអាហារ ទម្លាប់គេង និងពេលវេលាសម្រាប់គ្រួសារឱ្យទៀងពេល
  • កំណត់ការរំពឹងទុក និងលទ្ធផលច្បាស់លាស់ ដោយធានាថា កូនៗយល់ច្បាស់អំពីច្បាប់វិន័យក្នុងគ្រួសារ និងព្រំដែននៃសកម្មភាពរបស់ពួកគេ
  • អនុវត្តច្បាប់ឱ្យបានល្អ នៅពេលដែលពួកគេល្មើសវិន័យ ដើម្បីឱ្យពួកគេហ្វឹកហាត់ទទួលខុសត្រូវ មានទំនួសខុសត្រូវចំពោះទង្វើខ្លួនឯង
  • ការអនុវត្តច្បាប់ត្រូវមានភាពបត់បែនទៅតាមស្ថានភាពជាក់ស្ដែង ដែលផ្ដល់ភាពងាយស្រួលសម្រាប់កូនៗសម្របខ្លួន។

៣. ត្រូវបង្ហាញភាពជាគំរូ ៖ ម្ដាយឪពុក ដែលទទួលភាពជោគជ័យក្នុងការចិញ្ចឹមកូន ជាទូទៅតែងអនុវត្តនូវគម្រូល្អៗ ដើម្បីឱ្យកូនអនុវត្តតាម។ ពួកគេយល់ច្បាស់ថា សកម្មភាព និងឥរិយាបថរបស់ខ្លួន មានឥទ្ធិពលរយៈពេលវែងលើតម្លៃ និងជំនឿរបស់កូន ។ តាមរយៈការដឹកនាំ ដោយបង្ហាញភាពជាគំរូ ម្ដាយឪពុកអាចបណ្ដុះស្មារតីនៃសុចរិតភាព និងភាពធន់សម្រាប់កូន។

ដើម្បីបង្ហាញភាពគំរូល្អ ម្ដាយឪពុកអាចអនុវត្តសកម្មភាពមួយចំនួនដូចជា៖

  • បង្ហាញពីតម្លៃនៃការប្រឹងប្រែធ្វើការ ការតស៊ូ និងការលះបង់ក្នុងការរស់នៅ ព្រមទាំងបំផុសគំនិតកូនយល់អំពីតម្លៃនៃការសម្រេចគោលដៅ
  • បង្ហាញភាពវៃឆ្លាតក្នុងការគ្រប់គ្រងអារម្មណ៍ និងរបៀបប្រតិកម្មតបរបស់ខ្លួនក្នុងឥរិយាបថមួយដែលត្រឹមត្រូវ
  • អនុវត្តនូវទម្លាប់នៃការយល់ចិត្តយល់ថ្លើម និងទឹកចិត្តមេត្តា ដោយបង្រៀនកូនៗយល់អំពីតម្លៃនៃការគោរពអារម្មណ៍ និងទស្សនៈរបស់អ្នកដទៃ
  • ថែរក្សាសុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍ឱ្យបានល្អ ដោយគំរូបនេះធ្វើឱ្យកូនៗដឹងអំពីតម្លៃនៃសុខភាព។

យ៉ាងណាមិញ វាជារឿងសំខាន់ដែលត្រូវចងចាំថា ការចិញ្ចឹមបីបាច់កូនគឺជាកិច្ចការមួយ ដែលឪពុកម្ដាយគ្រប់រូបត្រូវរៀនសូត្រជាប្រចាំ ព្រោះបញ្ហាប្រឈម និងឧបសគ្គថ្មីៗតែងតែកើតឡើងគ្រប់ពេល។ ដូច្នេះត្រូវទទួលយកការពិត និងសម្របខ្លួនទៅនឹងស្ថានការណ៍ជាក់ស្ដែង ហើយបន្តការប្ដេជ្ញាចិត្តឱ្យបានគត់មត់ និងបណ្ដុះទម្លាប់ល្អៗឱ្យបានជាប្រចាំ។ តាមរយៈការចិញ្ចឹមកូនតាមរបៀបនេះ នឹងធ្វើឱ្យកូនអ្នកក្លាយជាមនុស្សមានទំនុកចិត្ត សមត្ថភាព និងចិត្តមេត្តា ព្រមទាំងអាចត្រៀមខ្លួនជាសម្រេច ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញក្នុងជីវិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...