យុវតី ញឹម សុខេង បង្ហាញអារម្មណ៍រីករាយចំពោះការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

យុវជនប្រមាណ៣ពាន់នាក់បានចូលរួមជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម​លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣ ។ យុវជនស្ម័គ្រចិត្តទាំងអស់ជាមានតួនាទីផ្សេងៗពីគ្នាក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការប្រាស្រ័យទាក់ទង និងការងារផ្សេងៗជាច្រើនទៀតសម្រាប់អត្តពលិកគ្រប់ជាតិសាសន៍ដែលមកចូលរួមប្រកួតនៅកម្ពុជា ។

កញ្ញា ញឹម សុខេង ជានិស្សិតឆ្នាំទី២នៃវិទ្យាស្ថានជាតិអប់រំកាយ និងជាយុវជនស្ម័គ្រចិត្តបានលើកឡើងថា កញ្ញាសប្បាយរីករាយដែលបានធ្វើជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ដោយថា វាបានធ្វើ​ឱ្យ​កញ្ញាទទួលបទពិសោធន៍បន្ថែមថ្មីៗច្រើន ។

កញ្ញា ញឹម សុខេង យុវជន​ស្ម័គ្រចិត្ត

“វាជាឱកាសកម្រដែលកម្ពុជាជាម្ចាស់ផ្ទះ និងឱកាសសម្រាប់ខ្ញុំទទួលបានបទពិសោធន៍ជាយុវជនស្ម័គ្រចិត្ត និងចំណេះដឹងបន្ថែម”

យុវជនស្ម័គ្រចិត្តរូបនេះបន្ថែមថា ការងារជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម មិនមានផលវិបាកខ្លាំងសម្រាប់កញ្ញាឡើយ ត្បិតមានរយៈពេលវែងប៉ុន្តែបើនិយាយពីប្រភេទកីឡាយុវជនស្ម័គ្រចិត្តគ្រប់រូបអាចរវល់ជាងកីឡា SEA Games បន្តិចព្រោះកីឡាករកីឡាការិនីជាជនមានពិការភាព ។

កញ្ញា ញឹម សុខេង បញ្ជាក់ថា ត្បិតអត្តពលិកជាជនមានពិការភាព ប៉ុន្តែពួកគាត់មិនមែនជាបន្ទុកសម្រាប់យុវជនស្ម័គ្រចិត្តនោះទេ ព្រោះពួកគាត់ងាយសម្របខ្លួន និងងាយស្រួលក្នុងការទាក់ទងផងដែរ ។ លើសពីនេះ យុវជនស្ម័គ្រចិត្តដែលមានតួនាទីជាមួយពួកគាត់ (កីឡាករ និងកីឡាការិនី) អាចចូលរួមលើសពីកីឡា SEA Games ដូចជា ជួយរុញរទេះ ជួយដឹកដៃ និងកាន់សម្ភារៈមួយចំនួនដែលពួកគាត់ពិបាកកាន់ខ្លួនឯងជាដើម ។

កញ្ញា ញឹម សុខេង យុវជន​ស្ម័គ្រចិត្ត ជាចុងក្រោយ កញ្ញា ញឹម សុខេង ចង់ឃើញមានអ្នកគាំទ្រអត្តពលិកទាំងអស់ចូលរួមគាំទ្រឱ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តដល់អត្តពលិកមានពិការភាព ក្នុងការប្រកួតផងដែរ

” ខ្ញុំពិតជាមានមោទនភាពដែលបានជាចំណែកម្នាក់ក្នុងព្រឹត្តិការណ៍កីឡា SEA Games និង PARA Games ដោយកម្ពុជាជាម្ចាស់ផ្ទះ និងជាព្រឹត្តិការណ៍ប្រវិត្តសាស្ត្រសម្រាប់កម្ពុជា”




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!