យុវជន ស្រូយ ចំណាន ៖ ពង្រឹងជំនាញបន្ថែមដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារនិងចំណូលចិត្តផ្ទាល់ខ្លួន

ស្រូយ ចំណាន បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)  ជំនាញព័ត៌មានវិទ្យា ឬហៅកាត់ថា IT ។ ការចាប់យកជំនាញនេះ សម្រាប់ ចំណាន គឺក្នុងគោលបំណងបង្កើនឱកាសការងារ ពង្រឹងជំនាញឱ្យមានភាពច្បាស់លាល់ និងចាប់យកនូវអ្វីដែលរូបគេរំពឹងចង់បាននៅពេលខាងមុខ។​

ងាកទៅបរិយាយអំពីប្រវត្តិ នៃការសិក្សា ក្រោយបញ្ចប់មធ្យម​សិក្សា​ទុតិយ​ភូមិ ចំណាន បានចូលរៀននៅសាលាដុនបូស្កូលើជំនាញអគ្គិសនី ។ ហើយដើមទងដែលជំរុញចិត្ត ឱ្យយុវជនរូបនេះ សម្រេចចិត្តបន្តរៀនជំនាញព័ត៌មានវិទ្យាបន្ថែម នៅសាលា ITI  គឺដោយសារតែរូបគេសម្លឹងឃើញថា ទីផ្សារនៅក្នុងសង្គមបច្ចុប្បន្ន កំពុងមានតម្រូវការខ្ពស់ទៅលើជំនាញព័ត៌មានវិទ្យា។ មិនត្រឹមតែប៉ុណ្ណោះ ចំណាន ក៏សង្កេតឃើញខ្លួនឯងថា ហាក់មាននិស្ស័យស្រឡាញ់ជាប់ចិត្តនឹងជំនាញនេះដែរ បន្ទាប់មកក៏បានដាក់ពាក្យចូលរៀនជំនាញព័ត៌មានវិទ្យាតែម្តង។

រៀនជំនាញព័ត៌មានវិទ្យាដំបូងឡើយ ដោយសារតែ គិតថាទីផ្សាររបស់យើងទៅថ្ងៃមុខអាចកើនឡើងខ្លាំងបំផុត ​​​​គឺខាង​​​​​​​​​​​​​​​​​​​​​​​​បច្ចេកវិទ្យា និងព័ត៌មានវិទ្យា។ ដូចនេះខ្ញុំគិតថា វាពាក់ព័ន្ធគ្នាជាមួយអគ្គិសនី។ អាចថាជំនាញទាំងពីរនេះមានភាពប្រទាក់ក្រឡាគ្នា បើចេះទាំងពីរទៅក៏ល្អដែរ

ស្រូយ ចំណាន

តាមរយៈការចូលរៀនជំនាញ IT នៅកំឡុងពេលឆ្នាំសិក្សាមូលដ្ឋាន ចំណានបានសិក្សាលម្អិតបន្ថែមអំពី កម្មវិធីមួយចំនួនដូចជា ទំនាក់ទំនងផ្នែកទិន្នន័យ (Data ​communication) ជួសជុលកុំព្យូទ័រផ្នែកដែលប៉ះបាន (Hardware Repair) និងការសិក្សាអំពីប្រភេទនៃកម្មវិធីរបស់កុំព្យូទ័រ (Software computer)។ ទន្ទឹមគ្នានោះ ក៏មានផ្តោតអំពីពាក្យបច្ចេកទេសជាភាសាអង់គ្លេស និងការគណនាគណិតវិទ្យាដែលពាក់ព័ន្ធជាមួយនឹងព័ត៌មានវិទ្យាជាដើម។ ហើយជំនាញចុងក្រោយដែល ចំណាន បានក្រេបយកពីឆ្នាំទីមួយនោះក៏មានរួបបញ្ចូលនៅជំនាញទន់( Soft skill ) ដែលបកស្រាយអំពីការប្រាស្រ័យទាក់ទង ក៏ដូចជាកិច្ចសហការ និងសង្រួបសង្រួមសាមគ្គីគ្នាជាដើម។

ខ្ញុំគិតថា ដើម្បីរៀនបាន ចំពោះជំនាញព័ត៌មានវិទ្យា បច្ចេកវិទ្យាគឺ ត្រូវការទាំងពីរ មានន័យថា ទ្រឹស្ដី និងអនុវត្តន៍។ ហើយបើអត់អនុវត្តន៍ទេ គឺអត់កើតទេ

ស្រូយ ចំណាន

ត្បិតថា ចំណាន ទទួលបានការគាំទ្រ ជាកម្លាំងចិត្តពីអ្នកជុំវិញខ្លួនច្រើនក៏ពិតមែន និងមានភាពចាស់ទុំក្នុងការជ្រើសជំនាញរបស់ខ្លួនក៏ដោយ ប៉ុន្តែដំណើរការសិក្សានៅតែមានបញ្ហាប្រឈមដូចសិស្សដទៃទូទៅដែរ។ ភាសាអង់គ្លេសជាចំណុចប្រឈមមួយ សម្រាប់លោក ប៉ុន្តែចំណាននៅតែអាចស្វែងរកច្រកចេញពីឧបសគ្គទាំងនេះបាន ដោយខិតខំប្រឹងប្រែងបន្ថែម ទៅលើការរៀនភាសាអង់គ្លេស ដោយស្រាវជ្រាវរៀនដោយខ្លួនឯងជាចម្បង ស្វែងរកឯកសារគាំទ្រ និងរៀនចុះរៀនឡើង ត្រឡប់ទៅត្រឡប់មក រហូតទាល់តែមានទំនុកចិត្តទៅលើខ្លួនឯងប្រសើរជាងមុន។

ដើម្បីពង្រឹងជំនាញបន្ថែម ក្រៅតែពីការសិក្សា ចំណាន ក៏បានបង្កើតគម្រោងពីរ ដែលមានដូចជា Smart Home និង Smart City ដែលបង្ហាញអំពីភាពជឿនលឿន នៃការប្រើប្រាស់អាគារ ​​ ដែលមានភ្លើងបិទបើកដោយស្វ័យប្រវត្ត និងមានសកម្មភាពជាច្រើនទៀតនៅក្នុងនោះ។ ហើយនៅថ្ងៃអនាគត លោកមានបំណងអភិវឌ្ឍលើជំនាញទាំងនេះបន្ថែមទៀត។

លោក ចំណាន បានផ្តល់ជាយោបល់ថា សម្រាប់អ្នកដែលមានបំណងចង់សិក្សាជំនាញជំនាញព័ត៌មានវិទ្យា(IT) ត្រូវមានការតាំងចិត្តឱ្យបានខ្ពស់ ហើយការសម្រេចចិត្តចូលរៀនទៀតសោធន គឺត្រូវមានភាពឯករាជ្យ ដោយមិនសម្រេចចិត្តតាមឥទ្ធិពលរបស់អ្នកដទៃនោះទេ៕  




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...