វិធីសាស្រ្ត៤យ៉ាងយកភាពបរាជ័យទៅអភិវឌ្ឍជំនាញនៅសាលារៀន និងកន្លែងការងារ

យោងតាមការសិក្សារបស់ WE Forum បានបង្ហាញថា ភាពតានតឹងរបស់សិស្ស ឬអ្នកធ្វើការងារតែងតែជួបប្រទះក្រោយទទួលបានលទ្ធផលមិនល្អ ឬមិនបានជោគជ័យ ដែលជាមូលហេតុជះផលអាក្រក់ដល់អារម្មណ៍ពេញមួយថ្ងៃ ឬយូរជាងមួយថ្ងៃ ។ ខាងក្រោមជាវិធីសាស្ត្រចំនួន៤ដើម្បីយកបទពិសោធន៍បរាជ័យទៅអភិវឌ្ឍខ្លួនឯងនៅសាលារៀន ឬកន្លែងការងារបានកាន់តែល្អប្រសើរ ។

១. កត់ត្រាទុក្ខលំបាក ៖ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ធាតុសំខាន់នៃភាពជោគជ័យមិនមែនជាការតស៊ូរហូតទេ ព្រោះការតស៊ូព្យាយាមម្ដងហើយម្ដងទៀតអាចដំណើរការបានលុះត្រាតែបុគ្គលរៀនពីបរាជ័យរបស់ខ្លួនឯងសិន ។ ការកត់ត្រាពីការបរាជ័យ ការបដិសេដ និងហេតុការណ៍អវិជ្ជមានជាសកម្មភាពសម្របខ្លួនដ៏ល្អសម្រាប់ខ្លួនឯងទៅនឹងព្រឹត្តិការណ៍អវិជ្ជមានដែលបានជួប ។ ដូចនេះ ហេតុការណ៍ ឬព្រឹត្តិការណ៍នានាដែលបានកត់ទុក អ្នកអាចយកមកមើលដើម្បីក្រើនរំឮក ហើយអាចបោះជំហានទៅមុខជាមួយនឹងភាពប្រុងប្រយ័ត្ន និងការត្រៀមយុទ្ធសាស្ត្រថ្មីៗសម្រាប់ខ្លួនឯងនាពេលអនាគត ។

២. តាមដានការវិវត្តបន្តិចម្ដងៗ​ ៖ ការតាមដានសកម្មភាពរបស់ខ្លួនឯងពីមជ្ឈដ្ឋានជុំវិញខ្លួន ការទទួលមតិកែលម្អពីមិត្តភក្តិ និងអ្នកជុំវិញខ្លួនអាចឱ្យអ្នកសង្កេតមើលខ្លួនឯង ។ ក្រៅពីការកត់ត្រា អ្នកត្រូវសង្កេតមើលពីសកម្មភាពចាស់ៗ និងថ្មីៗ ហើយវិភាគមើលពីភាពរីកចម្រើន ឬការប្រែប្រួលរបស់ខ្លួន​ និងរៀនជំនាញថ្មីៗសម្រាប់ការអភិវឌ្ឍចំណេះរយៈពេលវែង ។

៣. គិតគូពីជំនាញហួសសម័យ ៖ ការរីកចម្រើន​នៃបច្ចេកវិទ្យា ឧស្សាហកម្ម និងសកលភាវូបណីយកម្ម គឺពិតជាមានតម្រូវការធនធានដែល​មានចំណេះជំនាញបន្ថែម ដូចនេះអ្នកត្រូវរៀនអ្វីថ្មីៗដើម្បីពង្រឹងចំណេះដឹង ។ ការអប់រំពេញមួយជីវិតជាកត្តាចាំបាច់ក្នុងកម្លាំងការងារដើម្បីធានានូវការប្រសើរឡើងចំណេះដឹង ។

៤. ទទួលយកដំណើរ និងប្រមើលមើលបញ្ហាប្រឈមថ្មីៗ ៖ ជារឿយៗមានការស្ទាក់ស្ទើរក្នុងការព្យាយាមម្ដងទៀត និងព្យាយាមជៀសវាងការធ្វើខុសដោយមិនបន្តធ្វើនឹងប្រឈមសារជាថ្មី ។ ការមិនហ៊ានប្រឈមអ្វីថ្មីៗជាការបិទផ្លូវ ឬសម្លាប់ភាពច្នៃប្រឌិតរបស់ខ្លួន ដោយ​នឹងធ្វើ​ឱ្យ​អ្នក​មិនអាចទៅរកភាពល្អជាងមុន ឬល្អឥតខ្ចោះបានឡើយ ។ ដូចនេះការចងក្រងឯកសារ ធ្វើការគណនាឡើងវិញ តាមដាន និងប្រមើលមើលបញ្ហាប្រឈមរបស់យើង ដើម្បីធានាបាននូវអាជីពជោគជ័យ តាមរយៈការអភិវឌ្ឍជំនាញថ្មីៗ ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...