ឯកឧត្តម ហ៊ុន ម៉ានី ៖ ដើម្បីសម្រេចការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល មនុស្ស និងបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងឱកាស​ចូលរួម​វេទិកាកម្ពុជា ៤.០ លើកទី៤ ស្តីពី “ភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងយុគសម័យឌីជីថល” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សា​ភិបាល នៃមជ្ឈមណ្ឌល​កម្ពុជា ៤.០ មានប្រសាសន៍ថា មូលធនមនុស្ស ជាកម្លាំងចលករសំខាន់មិនអាចខ្វះបានដើម្បីឈានទៅសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថលមួយពេញលេញ ​ដើរតាមចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ពោលគឺ មនុស្ស និងបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នា។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ដើម្បីឈានទៅសម្រេចបានការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គម និង​រដ្ឋាភិបាលឌីជីថលមួយពេញលេញ មូលធនមនុស្សកម្ពុជា ត្រូវតែជាមនុស្ស ដែលមានចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យា ដើម្បីឱ្យពួកគេអាចសម្របខ្លួនបានទាន់ពេលវេលាទៅនឹងបរិបទឌីជីថលនាពេលបច្ចុប្បន្ន និងអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរក្សាភាពប្រកួតប្រជែងរបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អំឡុងពេលថ្លែងសុន្ទរកថា គន្លឹះ។

“មនុស្ស និងបច្ចេកវិទ្យា ត្រូវដើរទន្ទឹមគ្នា ដោយតម្រូវឱ្យមានកម្លាំងពលកម្ម មានចំណេះ និងជំនាញ អាចប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីទាញយកសក្តានុពល និងផលប្រយោជន៍ពីបច្ចេកវិទ្យា”

ជាមួយ​គ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចឱ្យឃើញនូវគុណតម្លៃ និងសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល សម្រាប់សង្គមកម្ពុជា ដោយថា បរិវត្តកម្មឌីជីថលជាផ្នែកមួយដ៏សំខាន់ សម្រាប់ជំរុញវឌ្ឍភាព នៃការកសាងសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល តាមរយៈការពង្រីកវិសាលភាព និងកែសម្រួលសេវាសាធារណៈឱ្យកាន់តែមានតម្លាភាព។

ឯកឧត្តមបន្ថែមថា ការចាប់យកបច្ចេកវិទ្យាឌីជីថល ពិតជាមានភាពចាំបាច់ និងចំពេលវេលា ខណៈរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅកសាងសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ដើម្បីធានាកកំណើនរយៈពេលវែង សំដៅ សម្រេចឱ្យបានចក្ខុវិស័យ ឆ្នាំ២០៣០ និង២០៥០ ដោយមានប្រជាជនជាទិភាពចម្បង ឆ្ពោះទៅរកការកសាងគម្រូសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

បើតាម​ប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសយុវជនជាអាទិភាពទី១ និងបន្ថែមនូវបច្ចេកវិទ្យា ជាអាទិភាពគន្លឹះថ្មី ដើម្បីចង្អុលបង្ហាញពីការ​ជំរុញ​ការ​ប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ ប្រកបដោយ​ប្រសិទ្ធភាព និងសុវត្ថិភាព​នៅ​ក្នុង​បណ្តា​វិស័យសេដ្ឋកិច្ច-សង្គមនានា​របស់កម្ពុជា ក្នុង​គោល​បំណង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍមូលធន​មនុស្ស និង​ការ​លើក​កម្ពស់​ភាពជាអ្នក​ដឹកនាំ​ឌីជីថល​ប្រកប​ដោយ​ចំណេះដឹង សមត្ថភាព ស្មារតីច្នៃប្រឌិត នវានុវត្តន៍ និង​ក្រមសីលធម៌ខ្ពស់។

សម្រាប់វេទិកាកម្ពុជា ៤.០ លើកទី៤ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចែករំលែកនូវទស្សនៈជាធាតុចូលមួយចំនួន ដូចជា ការយល់ឃើញពីតួនាទីដ៏សំខាន់ នៃភាពជាអ្នកដឹកនាំឌីជីថលរបស់យុវជនក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងចូលរួមក្នុងការដឹកនាំនៅគ្រប់វិស័យ, ការបង្ហាញពីវិធីសាស្ត្រក្នុងការទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីបច្ចេកវិទ្យា ដើម្បីកសាងសមត្ថភាពក្នុងការដឹកនាំ, ការបង្ហាញពីទិដ្ឋភាពដ៏រស់រវើកនៃកាលានុវត្តភាព និងបញ្ហាប្រឈមនៃភាពជាអ្នកដឹកនាំឌីជីថលសម្រាប់យុវជន, ការលើកទឹកចិត្តឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមគ្នាជួយគាំទ្រដល់ភាពជាអ្នកដឹកនាំឌីជីថលរបស់យុវជន ដោយជំរុញនូវវប្បធម៌នៃការច្នៃប្រឌិត ការសហការ និងតម្លាភាពសម្រាប់យុវជនទាំងអស់ និងការណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធមិនគួរមើលរំលង និងត្រូវយកចិត្តទុកដាក់លើការកាត់បន្ថយគម្លាតឌីជីថល ដើម្បីអនុញ្ញាតឱ្យយុវជនអាចមានលទ្ធភាពចូលរួមបានពេញលេញក្នុងនាមជាអ្នកដឹកនាំឌីជីថល។

គួរជម្រាបជូនថា វេទិកាកម្ពុជា ៤.០ លើកទី៤ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១២ ខែមីនា រៀបចំដោយ មជ្ឈមណ្ឌលកម្ពុជា ៤.០ សហភាពសហពន្ធយុវជនកម្ពុជា និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។ វេទិកាបានរៀបចំធ្វើបទឧទ្ទេសនាមលើប្រធានបទចំនួន២ រួមមាន “ភាពជាអ្នក​ដឹកនាំរបស់យុវជន​នៅ​ក្នុង​ការកសាងសេដ្ឋកិច្ច​ឌីជីថល” និង “ការ​កសាងភាពធន់នៅក្នុងភាពជាអ្នក​ដឹកនាំរបស់យុវជនតាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល” ជាមួយនឹងកិច្ចពិភាក្សាតុមូល ក្រោម​ប្រធានបទ “ភាពជាអ្នកដឹកនាំឌីជីថល៖ កាលានុវត្តភាព និង​បញ្ហា​ប្រឈម​សម្រាប់យុវជន” ក្នុងបំណងបង្ហាញឱ្យ​ឃើញ​ពីសារៈសំខាន់​នៃភាពជាអ្នកដឹកនាំ​របស់យុវជន ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ភាគីពាក់ព័ន្ធនានា​ក្នុង​កសាងសេដ្ឋកិច្ចសង្គមឌីជីថល, តួនាទីរបស់បច្ចេកវិទ្យាឌីជីថល​នៅ​ក្នុង​ការ​កសាងភាពធន់​សម្រាប់​ការដឹកនាំ​របស់យុវជន ឱកាស និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​ចាប់យកភាពជាអ្នក​ដឹកនាំឌីជីថលសម្រាប់យុវជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...