ប្រដាប់ប្រដាក្មេងលេង ៖ អ្នកជំនាញបង្ហាញពីវិធីជ្រើសរើសប្រដាប់ក្មេងលេង ដើម្បីឱ្យត្រឹមត្រូវតាមវ័យ និងការវិវឌ្ឍរបស់កុមារ

ការលេងល្បែងកម្សាន្ត និងប្រដាប់ប្រដាក្មេងលេងមានតួនាទីសំខាន់ណាស់ ក្នុងជីវិត និងការលូតលាស់កុមារ។ សកម្មភាពនេះ ចូលរួមចំណែកដល់ការអភិវឌ្ឍមុខងារយល់ដឹងរបស់កុមារ ថាមពល ចិត្តសាស្ត្រសង្គម អារម្មណ៍ និងជំនាញភាសា។ លើសពីនេះ ល្បែងកម្សាន្ត និងប្រដាប់ប្រដាក្មេងលេង ក៏ជាចំណែកធ្វើឱ្យក្មេងមានទំនុកចិត្ត មានគំនិតច្នៃប្រឌិត និងទទួលអារម្មណ៍សប្បាយរីករាយពេលសិក្សា។ 

អ្នកគ្រូ សុន ស្រីលីន ជាគ្រូបង្រៀនកុមារតូច នៃសាលាស៊ីជីដាកម្ពុជាមានប្រសាសន៍ថា ការជ្រើសរើសឧបករណ៍លេងសំខាន់សម្រាប់កុមារ ប៉ុន្តែការដែលមានមាតាបិតា រឺអ្នកនៅជុំវិញខ្លួនកុមារចេះលេងជាមួយគាត់ គឺរឹតតែសំខាន់ខ្លាំងបន្ថែមទៀត។ បើតាមអ្នកគ្រូ ស្រីលីន ឧបករណ៍លេងមានចំនួន ៥ប្រភេទ ដែលជួយដល់ការលូតលាស់ និងខួរក្បាលកុមារ ក្នុងនោះរួមមានដូចជា ទី១.  Flashcard ៖ កាតជាសម្ភារៈសំខាន់មួយដែលមាតាបិតាគួរតែមានសម្រាប់កូន ជាពិសេសកូនតូចៗ, មិនត្រឹមតែកូនៗរីករាយក្នុងការលេងទេ តែជាសម្ភារៈដែលសំខាន់ខ្លាំងក្នុងការភ្ញោចទៅដល់សមត្ថភាពខួរក្បាលកុមារបានយ៉ាងមានប្រសិទ្ធិភាព, ទី២.សម្ភារៈដែលអាចរៀប ផ្គុំ និងសង់ ៖ មានដូចជា Puzzle, blocks, legos ដែលជួយកុមារក្នុងការអភិវឌ្ឍនូវការគិត និងការផ្ចង់អារម្មណ៍របស់គាត់។ ត្រង់ចំណុច សម្ភារៈសម្រាប់ ផ្គុំ និងសង់នេះ អ្នកគ្រូបានបញ្ជាក់ថា សូមជ្រើសរើសដោយផ្អែកលើអាយុរបស់កូន ព្រោះបើស្មុគស្មាញខ្លាំងពេក សម្រាប់កុមារតូច គាត់នឹងមិនចូលចិត្តឡើយ។

អ្នកគ្រូ សុន ស្រីលីន ជាគ្រូបង្រៀនកុមារតូច នៃសាលាស៊ីជីដាកម្ពុជា ។

ទី៣.សម្ភារៈដែលមានសំឡេង ៖ សម្ភារៈដែលលឺសម្លេង ជាអ្វីដែលកុមារចាប់អារម្មណ៍។ អាណាព្យាបាលអាចមានជាភ្លេង សំឡេងយានយន្ត រឺសត្វ ឧបករណ៍ភ្លេងកុមារ ជាដើម។ សម្ភារៈប្រភេទនេះ មិនត្រឹមតែឱ្យកូនចូលចិត្តទេ អាណាព្យបាលក៏អាចបង្រៀនកូន តាមរយៈសម្លេងទាំងអស់នេះថែមទៀត។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះក៏បានបញ្ជាក់ដែរថា​ អាណាព្យាបាលក៏ត្រូវប្រាកដដែរថា នេះមិនមែនជាសំឡេង ដែលកុមារអាចខ្លាចនោះទេ, ទី៤. សម្ភារៈដែលមានពណ៌ច្បាស់ៗ និងរូបរាងធរណីមាត្រ ៖ ពណ៌ដែលច្បាស់ នឹងធ្វើឱ្យ​កុមារចូលចិត្ត និងចង់លេងរបស់នេះ។ លើសពីនេះ អាណាព្យាបាល អាចបង្រៀនពីពណ៌ដល់កូនបន្ថែមទៀត និងទី៥. សម្ភារៈដែលទាក់ទងនឹងការប្រើប្រាស់ម្រាមដៃ ៖ ផ្នែកមួយដ៏សំខាន់ក្នុងការលូតលាស់សម្រាប់កុមារ គឺផ្នែកដែលទាក់ទងនឹងការដោត ចាប់ របស់ដែលតូចៗ។ 

បើតាមអ្នកជំនាញអប់រំកុមារតូចរូបនេះ ចំពោះការជ្រើសរើសឧបករណ៍លេងសម្រាប់កូន អ្នកគ្រូលើកទឹកចិត្ត ឱ្យអាណាព្យាបាល អនុញ្ញាតឱ្យកូនៗជាអ្នកជ្រើសរើស ប៉ុន្តែមិនទាំងស្រុងនោះទេ។ អ្នកគ្រូបន្តថា ចំពោះក្មេងតូច នៅក្រោមអាយុ១ឆ្នាំ ជាការសម្រេចចិត្តរបស់មាតាបិតាជាធំក្នុងការជ្រើសរើស រឺមុននឹងជាវឧបករណ៍ទាំងនោះ។ ប៉ុន្តែចំពោះកុមារ ដែលគាត់អាចទំនាក់ទំនងបានហើយ សូមលើកទឹកចិត្តក្នុងការពិភាក្សាជាមួយកូន មុនពេលជ្រើសរើសសម្ភារៈទាំងអស់នោះ សម្រាប់កុមារលេង។ 

ជាទូទៅ កុមារនឹងជ្រើសរើសដោយផ្អែកទៅលើភាពទាក់ទាញពីខាងក្រោយរបស់សម្ភារៈនោះ។ អាចតាមរយៈពណ៌ដែលគាត់ចូលចិត្ត តួអង្គតុក្កតា រឺសត្វដែលគាត់ចូលចិត្ត។ ដូចនេះ តួនាទីមាតាបិតានៅក្នុងការជ្រើសរើសឧបករណ៍លេងសម្រាប់កូន គឺណែនាំគាត់ពីសារៈសំខាន់ ពីអ្វីដែលគាត់អាចធ្វើបាន អាចយកមកលេង រឺប្រើប្រាស់បាន។

អ្នកគ្រូ សុន ស្រីលីន ក៏បានរំលឹកដែរថា ឧបករណ៍លេងសំខាន់សម្រាប់កុមារ ប៉ុន្តែការរៀនតាមរយៈទំនាក់ទំនងជាមួយមាតាបិតា និងអ្នកនៅជុំវិញខ្លួនកុមារសំខាន់ជាង។ យ៉ាងណាមិញ នៅពេលដែលកុមារមានឧបករណ៍លេងទៅតាមប្រភេទល្អៗ ដែលយើងហៅថា Education Toys ហើយមានអាណាព្យាបាល ដែលយល់ពីវិធីសាស្ត្រនាំគាត់លេង យល់ពីតម្រូវការនៃការអភិវឌ្ឍរបស់កុមារទៅតាមដំណាក់កាលនីមួយៗ គឺអាចទាញយកអត្ថប្រយោជន៍ពីសម្ភារៈ ជួយដល់ការអភិវឌ្ឍកុមារកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..