ភ្នំពេញ – មានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍មូលធនមនុស្ស គឺជាកត្តាចាំបាច់បំផុតមិនអាចខ្វះបាន ព្រោះធនធានមនុស្សជាកត្តាកំណត់ភាពជោគជ័យ នៃការចាប់យកកាលានុវត្តភាព ពីការរីកចំរើននៃបច្ចេកវិទ្យា។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា បច្ចេកវិទ្យាបានធ្វើឱ្យមានផ្លាស់ប្តូរលើវិស័យការងារយ៉ាងខ្លាំង ដោយតាមការព្យាករណ៍នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ ការងារចំនួនប្រមាណ ៨៥លាននឹងត្រូវជំនួសដោយស្វ័យប្រវត្តិកម្ម ហើយការងារថ្មីប្រមាណ ៩៧លាននឹងត្រូវបង្កើតឡើង។ ក្នុងន័យនេះ ការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមកសាងធនធានមនុស្សដែលមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើការងារជាមួយបច្ចេកវិទ្យា ដូចជាការប្រើប្រាស់ឧបករណ៍វិភាគទិន្នន័យដើម្បីទាញយកវិភាគ និងការបកស្រាយទិន្នន័យជាដើម។

ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រូវការកម្លាំងពលកម្មដែលមានចំណេះ និងជំនាញអាចចេះប្រើប្រាស់នូវបច្ចេកវិទ្យាបានត្រឹមត្រូវ ចំគោលដៅប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ដូច្នេះ អក្ខរកម្មឌីជីថល គឺជាឧបករណ៍យុទ្ធសាស្រ្តសម្រាប់តម្រង់ទិសលើការងារទាំងអស់នេះ ដោយផ្តោតលើការបណ្តុះបណ្តាលបណ្តាញអ្នកប្រើប្រាស់ ឱ្យមានការយល់ដឹង ចេះសម្របខ្លួន និងចេះប្រើប្រាស់រាល់បច្ចេកវិទ្យាដែលកំពុងមានអាទិភាពសព្វថ្ងៃ ក៏ដូចជាការបណ្តុះបណ្តាលបង្កើតទេពកោសល្យកូនខ្មែរដើម្បីអាចក្លាយទៅជាអ្នកបង្កើតថ្មី តាមរយៈការបណ្តុះគំនិត ការសិក្សាស្រាវជ្រាវជាដើម។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏រំពឹងថា ការប្រើប្រាស់បច្ចេកវិទ្យានឹងធ្វើឡើងប្រកបដោយការទទួលខុសត្រូវ ការយកចិត្តទុកដាក់ដោយប្រើប្រាស់ជាប្រយោជន៍វិជ្ជមាន ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជួយដល់ការបង្កើនប្រសិទ្ធភាពនៅកន្លែងការងារ ក៏ដូចជាជួយដោះស្រាយបញ្ហាសង្គមដូចជាបញ្ហាបរិស្ថាន ឬបញ្ហាផ្សេងទៀត ព្រោះថា នៅពេលខ្លះមានមនុស្សមួយចំនួនបានយកបច្ចេកវិទ្យាប្រើប្រាស់ក្នុងន័យអវិជ្ជមានផងដែរ ដែលត្រូវជៀសវាង និងទប់ស្កាត់កុំឱ្យប្រើខុសផ្លូវ។

គួរបញ្ជាក់ថា ក្នុងបរិបទ នៃយុគសម័យឧស្សាហកម្មទី៤ ការអប់រំបែបឌីជីថល ឬអក្ខរកម្មឌីជីថល ពិតជាសំខាន់ណាស់ ក្នុងការកែប្រែប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋាភិបាលឌីជីថល។ ដូច្នេះ អក្ខរកម្មឌីជីថល បានក្លាយជាតម្រូវការសម្រាប់ប្រជាពលរដ្ឋទូទៅ នៅគ្រប់វិស័យទាំងអស់ នៅគ្រប់វ័យ ទាំងវ័យចំណាស់ វ័យកណ្តាល និងយុវវ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឆ្លើយតបទៅនឹងតម្រូវការរៀងៗខ្លួន៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...
ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2023
កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...
ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2026
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការទទួលបានអាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។
ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន ១២៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/09/2024
សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ដែលចង់ទទួលបានជំនាញមួយពិតប្រាកដសម្រាប់ជីវិត ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ...
ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 21/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាសផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦






























