ក្រសួងអប់រំជ្រើសរើសសិស្ស ១០០នាក់ ចូលរៀនផ្នែកបច្ចេកទេសនៅខេត្តសៀមរាប

ភ្នំពេញ – ជាឱកាស​ដ៏​ល្អមួយ​សម្រាប់​អ្នក​ដែល​ចង់​ចេះ​ជំនាញ​បច្ចេកទេសកសិកម្ម កុំព្យូទ័រ និងសេវាម្ហូបអាហារ ពេលនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ជ្រើសរើស​សិស្ស​ចំនួន ១០០នាក់ឱ្យ​ចូលរៀនដោយ​ឥតបង់ថ្លៃនៅមជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ដែលមានទីតាំង​ស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។

សម្រាប់ជំនាញបច្ចេកទេសនេះ មាន​ការ​បណ្តុះបណ្តាលរយៈពេល៣ខែ និង៧ខែ ក្នុង​នោះរួមមាន ៖ ទី១. ផ្នែកកសិកម្ម សិក្សាអំពីការបណ្តុះផ្សិតចំបើង និងបណ្តុះផ្សិតអំបោះ ចំនួន ២០នាក់ ។ ទី២. ផ្នែកកសិកម្ម សិក្សាអំពី ដំណាំលើទឹក ដំណាំលើដី ធ្វើជី ធ្វើថ្នាំសម្លាប់សត្វល្អិតបែបធម្មជាតិ ចំនួន ២០នាក់ ។ ទី៣. ផ្នែកកុំព្យូទ័រដ្ឋបាលទូទៅ (Microsoft Office Word និង Excel) ចំនួន ២០នាក់ សិក្សារយៈពេល ៣ខែ ។ ទី៤. ផ្នែកកែច្នៃអាហារ ចំនួន ២០នាក់ និងទី៥. ផ្នែកសេវាម្ហូបអាហារនិងភេសជ្ជៈ ចំនួន ២០នាក់ សិក្សារយៈពេល៧ខែ ។

លក្ខខណ្ឌនៃការដាក់ពាក្យសុំចូលរៀន ជាបេក្ខជនដែលធ្លាក់ ឬជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិច ២ដូស និងភ្ជាប់មកជាមួយនូវបណ្ណទទួលវាក់សាំងការពារជំងឺកូវីដ-១៩ ។ លើសពីនេះ បេក្ខជនជានារីភេទត្រូវបានផ្តល់អាទិភាព ចេះប្រាស្រ័យទាក់ទង និងធ្វើការជាក្រុមគោរពបទបញ្ជាផ្ទៃក្នុង មានសីលធម៌រស់នៅល្អ និងចូលរួមសហការរាល់ការងាររបស់មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ។

ការចែកពាក្យ និងទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប ចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៧:០០នាទី ។

កាលបរិច្ឆេទប្រឡងចូល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយក្នុងនោះ ថ្ងៃផ្សាយលទ្ធផលប្រឡង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ និងកាលបរិច្ឆេទចូលរៀន ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទូរស័ព្ទលេខ ០១៧ ៨៥៦ ៨៣៦/ ០៨៥ ៧៤៧ ៤៤/ ០៩២ ២២០ ០២៣/ ០១៥ ៣៧៦ ៦៧៧ ។ គួរជម្រាបជូនថា ការផ្តល់វិញ្ញាបនបត្របច្ចេកទេសក្រោយប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញនីមួយៗ សិស្សនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីមជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...