ភ្នំពេញ – ក្រោយពីធ្វើបទបង្ហាញអស់រយៈពេលពេញមួយថ្ងៃកាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ គេបានរកឃើញម្ចាស់ជ័យលាភី នៃការប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ «ការអភិវឌ្ឍវិស័យអប់រំតាមបែប STEM» ហើយ ដោយក្នុងនោះជ័យលាភីលេខ១ បានទៅលើក្រុមប្រឹក្សាយុវជនខេត្តកំពង់ចាមលើគម្រោង “App E-STEM”, ជ័យលាភីលេខ២ បានទៅលើក្រុមប្រឹក្សាយុវជនខេត្តកែបលើគម្រោង “តុ” និងជ័យលាភីលេខ៣ បានទៅលើក្រុមប្រឹក្សាយុវជន រាជធានីភ្នំពេញលើគម្រោង “នាឡិកាវៃឆ្លាត S-Watch” ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងស្នាដៃសតវត្សរ៍ទី២១នេះ ត្រូវរៀបចំឡើងក្នុងគោលបំណងជំរុញ និងបណ្តុះស្មារតីសិស្សានុសិស្សឱ្យផ្តោតលើការសិក្សាអាជីព/វិជ្ជាជីវៈ និងការស្រាវជ្រាវលើមុខជំនាញដែលទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗជាបេក្ខជនចូលរួមប្រកួតបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជំនះគ្រប់ឧបសគ្គដើម្បីសម្រេចនូវគម្រោងរបស់ខ្លួន ឈានទៅដល់វគ្គប្រកួតផ្ដាច់ព័្រត្រ ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានយុវជន ថ្នាក់ដឹកនាំមន្ទីររាជធានីខេត្ត ដែលសហការគ្នាយ៉ាងស្និទ្ធ និងបានជួយក្រុមបេក្ខជនស្រាវជ្រាវ និងណែនាំយ៉ាងស៊ីជម្រៅទៅលើការរៀបចំគម្រោងផែនការរបស់ក្រុមនីមួយៗរហូតទទួលបានជោគជ័យ ។

គួរជម្រាបជូនថា កម្មវិធីប្រកួតប្រជែងនេះ មានបេក្ខជនចំនួន១០ក្រុមមកពីខេត្តផ្សេងគ្នាចូលរួមប្រកួតប្រជែងស្នាដៃ ក្នុងនោះរួមមាន ខេត្តកណ្ដាល គម្រោង “STEM CHALLENGES”, ខេត្តស្វាយរៀង គម្រោង “APP Scientific Experiment”, ខេត្តកំពង់ចាម គម្រោង “APP E-STEM”, ខេត្តពោធិ៍សាត់ គម្រោង “ស្វែងយល់ការពិសោធន៍តាមប្រព័ន្ធអ៉ីនធឺណេត”, ខេត្តសៀមរាប គម្រោង “APP ELAS”, ខេត្តកែប គម្រោង “តុ”, ខេត្តក្រចេះ គម្រោង “ឃ្លាំងសិក្សាអេឡិចត្រូនិក”, ខេត្ត រតនគិរី គម្រោង “ថ្នាក់រៀនសិប្បនិម្មិត”, ខេត្តព្រះសីហនុ គម្រោង “APP WE DO”, រាជធានីភ្នំពេញ គម្រោង “នាឡិកាវៃឆ្លាត S-Watch” និងខេត្តកំពង់ស្ពឺ គម្រោង “BANNALAY DIGITAL” ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2026
ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)
អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship
អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2025
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...
អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2025
កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...





























