ភ្នំពេញ – បេក្ខជនមកពីក្រុមណិបទូន ត្រូវគណៈកម្មការប្រកាសឱ្យជាប់ជ័យលាភីលេខ១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលអំពីបញ្ហាពាក់ព័ន្ធ «សិទ្ធិស្រ្តី និងបទដ្ឋានយេនឌ័រ» ។ ការប្រកួតវគ្គផ្ដាច់ព័្រត្រកាលពីខែតុលាកន្លងទៅនេះ ក្រុមណិបទូនជាក្រុមបដិសេដ ដោយត្រូវនិយាយប្រកួតលើ ប្រធានបទ “ការចូលរួមរបស់យុវជនគឺជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការបញ្ឈប់ឱ្យមានបទដ្ឋានសង្គមដែលរឹតត្បឹតមកលើសិទ្ធ និងសេរីភាពរបស់ស្រ្តី និងក្មេងស្រីៗ” ។
យុវតី រឹទ្ធី ស៊ីលាភ និស្សិតឆ្នាំទី៤ នៅវិទ្យាស្ថានភាសាបរទេស បានប្រាប់ AMS ថា គោលបំណងចូលរួមប្រកួតក្នុងកម្មវិធីជជែកដេញដោលទស្សនៈយុវជននេះ គឺដើម្បីផ្ដល់ជាសំឡេង និងដើរតួជាសំឡេងដល់ស្រ្តី ឬក្មេងស្រីដែលគ្មានឱកាសឈរលើវេទិកាបញ្ចេញសំឡេង និងដើម្បីឱ្យមហាជនបានដឹងឮពីបទដ្ឋានអវិជ្ជមានក្នុងសង្គមទាំងអស់ដែលដាក់បន្ទុកមកលើស្រ្តី និងក្មេងស្រី និងចូលរួមលុបបំបាត់បទដ្ឋានអវិជ្ជមានទាំងអស់គ្នា ។

“ខ្ញុំចង់ធ្វើការរួមគ្នា ជាមួយយុវជនជំនាន់ក្រោយទាំងអស់ដែលមានផ្នត់គំនិតចង់ផ្លាស់ប្ដូរបទដ្ឋានអវិជ្ជមានចំពោះស្រ្តីក្នុងសង្គម និងពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រីឱ្យមានសិទ្ធិស្មើគ្នារួមចំណែកធ្វើការងារនៅក្នុងសង្គម”
យុវតី រឹទ្ធី ស៊ីលាភ ជានិស្សិតឆ្នាំទី៤ នៅវិទ្យាស្ថាន ភាសាបរទេស
ជុំវិញដំណើរការប្រកួត យុវជន រិទ្ធ បូរីស និស្សិតឆ្នាំទី២ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និយាយថា បញ្ហាប្រឈមដែលក្រុមរបស់ខ្លួនជួបប្រទះនៅក្នុងការប្រកួត គឺសមាជិកក្រុមនីមួយៗជាប់រវល់រៀងខ្លួន ដោយខ្លះរៀនផង ធ្វើការផង បណ្តាលឱ្យក្រុមមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សាគ្នាឱ្យស៊ីជម្រៅ ។ យុវជន រិទ្ធ បូរីស បន្តថា ដំបូងឡើយក្រុមគ្រួសារមិនយល់ស្របអ្វីដែលពួកគេកំពុងធ្វើឡើយ ប៉ុន្តែបន្ទាប់ពីពួកគេពន្យល់ពីគោលបំណងដែលចូលរួមប្រកួត និងបង្ហាញជ័យលាភីដែលទទួលបាន ក្រុមគ្រួសារក៏យល់ច្បាស់ពីពួកគេ និងចូលរួមអបអរជ័យលាភីដែលពួកគេអាចធ្វើបាន ។

“ចំពោះសមាជិកក្រុមវិញមិនមានបញ្ហាអ្វីឡើយ បើទោះជាពួកយើងមកពីខេត្តផ្សេងគ្នា និងសាលាផ្សេងគ្នាពិតមែន ប៉ុន្តែពួកយើងមានភាពស្និទ្ធស្នាល និងចេះសហការគ្នាបានល្អក្នុងការប្រកួត”
យុវជន រិទ្ធ បូរីស និស្សិតឆ្នាំទី២ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច

ចំណែក យុវតី ចេន ស្រីពេជ្រ និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញជំនាញកិច្ចការអន្តរជាតិ បន្ថែមថា ក្រុមណិបទូនចំណាយពេលពេញមួយសប្ដាហ៍សម្រាប់ការប្រកួតនេះ ដោយក្នុងនោះ ចំណាយរយៈពេលបួនថ្ងៃសម្រាប់បញ្ជប់ឯកសាររបស់សមាជិកក្រុមនីមួយៗឡើងបកស្រាយ និងជួយកែតម្រូវគ្នា ។ ចំណែក ពីរថ្ងៃទៀត សមាជិកក្រុមត្រូវហាត់សម និងព្យាយាមទស្សទាយសំណួររបស់គណៈកម្មការ និងទឡ្ហីករណ៍របស់ក្រុមគូប្រកួត ។
ឆ្លងកាត់ការប្រកួតជជែកដេញដោលនេះ យុវតី ចេន ស្រីពេជ្រ បញ្ជាក់ថា កញ្ញាសប្បាយចិត្តដែលបានចូលរួមក្នុងការប្រកួតនេះ ព្រោះក្រុមរបស់ខ្លួនទទួលចំណេះដឹងច្រើន ក្នុងនោះ ទី១. រៀនធ្វើការងារជាក្រុម ព្រោះការធ្វើការងារក្រុមមានសារៈសំខាន់ណាស់ ត្រូវធ្វើស្មើដៃគ្នា សហការគ្នា ជួយគ្នាតាំងពីចាប់ផ្ដើមរហូតដល់បញ្ជប់ការប្រកួត ។ ទី២. យល់ដឹងពីបញ្ហា និងត្រូវរកដំណោះស្រាយយេនឌ័ដែលជាបញ្ហាសំខាន់មួយនៅប្រទេសកម្ពុជា ។ ទី៣. ទទួលបានការណែនាំពីអ្នកជំនាញដែលធ្វើឱ្យសមាជិកក្រុមយល់កាន់តែច្បាស់អំពីការប្រកួត ក្នុងនោះការប្រឡូកចូលក្នុងសង្គម អាចរស់នៅជាមួយអ្នកដទៃ និងធ្វើការជាមួយអ្នកដទៃ ។
សមាជិកក្រុមមួយរូបទៀត គឺ យុវតី រើន និកា ជានិស្សិតឆ្នាំទី១ នៃសកលវិទ្យាល័យកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា ក្រុមរបស់ខ្លួនមានអ្នកណែនាំល្អដែលបានចំណាយពេលវេលាជួយផ្ដល់មតិយោបល់ ជួយឱ្យក្រុមរបស់ពួកគេយល់ពីប្រធានបទកាន់តែស៊ីជម្រៅបន្ថែមទៀត ។ យុវតីរូបនេះ បន្តថា សមាជិកក្រុមរបស់ខ្លួនស្វះស្វែងខ្លាំង សហការគ្នាល្អក្នុងការប្រកួត បើទោះជារវល់រៀងៗខ្លួន ប៉ុន្តែនៅតែអាចឆ្លៀតពេលមកពិភាក្សាជាមួយគ្នា ។

“ក្រុមរបស់ខ្ញុំសាមគ្គីគ្នាបានល្អ ធ្វើអ្វីក៏ស្របគ្នា ហើយគំនិតក៏ដូចគ្នា ហើយក្រុមខ្ញុំអត់ពូកែអីទេ ប៉ុន្តែការសហការក្រុមល្អជាចំណុចលេចធ្លោខ្លាំងរបស់ក្រុមពួកយើង”
យុវតី រើន និកា ជានិស្សិតឆ្នាំទី១ នៃសកលវិទ្យាល័យកម្ពុជា
បេក្ខនារីដែលលេចធ្លោក្នុងការជជែកដេញដោលរូបនេះ បន្តថា ក្រុមរបស់ខ្លួននៅតែបន្តចូលរួមក្នុងកម្មវិធីជជែកវែកញែកបន្តទៀត ព្រមទាំងមានគំនិតបង្កើតកម្មវិធីមួយ ដើម្បីឱ្យយុវជនចាប់ផ្ដើមចាប់អារម្មណ៍ក្នុងការប្រកួតជជែកវែកញែកតស៊ូមតិ ព្រោះអាចជួយឱ្យយុវជនយល់កាន់តែច្បាស់ពីបញ្ហាទាក់ទងនឹងសមភាពយេនឌ័រ អំពើហិង្សា សិក្សាស្រាវជ្រាវបន្ថែមដើម្បីឱ្យយល់កាន់តែច្បាស់ និងទទួលបានចំណេះដឹងបានច្រើន ។
គួរជម្រាបជនថា កម្មវិធីជជែកដេញដោលទស្សនៈយុវជននេះ រៀបចំដោយ RULERS និង NGOCEDAW ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា ពិសេសគឺដើម្បីពង្រឹងសមត្ថភាពយុវជន យុវនារីឱ្យមានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ក្នុងបញ្ហាពាក់ព័ន្ធជាមួយសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/03/2023
ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...
អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...
ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លីជំនាញព័ត៌មានវិទ្យាឥតគិតថ្លៃតាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។
អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2025
តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...
ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2024
កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2025
កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍ (Master)






























