ភ្នំពេញ – ថ្លែងក្នុងពិធីផ្សព្វផ្សាយយុទ្ធសាស្រ្តប្រចាំប្រទេសរយៈពេល៥ឆ្នាំ ២,៥លានហេតុផល និងអបអរទិវាកុមារីអន្តរជាតិតាមរយៈប្រព័ន្ធអ៊ីនធឺណេតកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញពីយុទ្ធសាស្រ្ត៥ឆ្នាំ ដោយ បន្តលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រីក្នុងប្រទេសកម្ពុជា ។

«នៅក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ អង្គការភ្លែនអន្តរជាតិនឹងបន្តមហិច្ឆតារបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រីក្នុងប្រទេសកម្ពុជា, យើងនឹងសហការក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយអ្នកពាក់ព័ន្ធជាច្រើន រួមទាំង កុមារ និងយុវជន ក្នុងគោលបំណងលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ២,៥លាននាក់ ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅកម្ពុជា ពីឆ្នាំ ២០២១ ដល់ ២០២៦»
លោកស្រី គ្វីននេត វ៉ង
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការភ្លែន យុទ្ធសាស្រ្តរយៈពេល៥ឆ្នាំទៅមុខទៀតនោះ មានចំនួន ៤ រួមមាន៖ (១) ការចាប់ផ្តើមជាមួយសុខភាពល្អ – ការរួមបញ្ចូល កម្មវិធីអាហារូបត្ថម្ភ កម្មវិធីការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាតនិងអនាម័យ ដើម្បីធានាថាក្មេងស្រី និងក្មេងប្រុសមានការចាប់ផ្តើមដោយយុត្តិធម៌នៅក្នុងជីវិត និងអាចធ្វើការជ្រើសរើសដោយសេរី និងព័ត៌មានអំពីរាងកាយរបស់ពួកគេ។ (២) កិច្ចការពារជំនាន់ថ្មី – ផ្តោតទៅលើ OCSE, អ្នកស្រឡាញ់ភេទដូចគ្នា, CEFM, កុមារដែលទុកចោល រួមទាំង កម្មវិធីឆ្លងដែន ដើម្បីរក្សាកុមារ ជាពិសេសក្មេងស្រី និងយុវជនឱ្យមានសុវត្ថិភាព។ (៣) ការរៀនមួយជីវិត ដោយផ្តោតលើ IQE ការអភិវឌ្ឍជំនាញ និងជំនាញជីវិត រួមទាំងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិ ដើម្បីធានាថាកុមារជាពិសេសក្មេងស្រី និងស្រ្តីវ័យក្មេង ទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការ ដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេ និងឈានដល់សក្តានុពលពេញលេញ។ និង(៤) ភាពដឹកនាំរបស់ក្មេងស្រី – ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំភាពជាពលរដ្ឋសកម្ម និងការចូលរួមរបស់ប្រជាពលរដ្ឋធានាថាក្មេងស្រី និងស្រ្តីវ័យក្មេងមានចំណេះដឹង ជំនាញ និងទំនុកចិត្តដើម្បីជោគជ័យ។

គួរបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ ហើយរយៈពេលប្រាំឆ្នាំចុងក្រោយនេះ តាមរយៈកម្មវិធីមួយឈ្មោះ ថែទាំនិងអភិវឌ្ឍន៍កុមារតូច វាបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងអ្នកពាក់ព័ន្ធ និងកុមារចំនួនជិតប្រាំពីរម៉ឺននាក់(កុមារីជាង មួយម៉ឺននាក់) និងកម្មវិធីកិច្ចការពារកុមារ វាបានផ្ដល់អត្ថប្រយោជន៍ ដល់កុមារនិងមនុស្សពេញវ័យដោយផ្ទាល់ចំនួនជិត៧ម៉ឺននាក់ ( ស្រីជិតបួនម៉ឺននាក់) និងដោយប្រយោលជិត១៥ម៉ឺននាក់ ( ស្រីជាងប្រាំបីម៉ឺននាក់)៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2024
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២២កន្លែង សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានភាសាបរទេស...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2025
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...
PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...
អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2024
វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...
ឱកាសសិក្សាជំនាញបច្ចេកទេសឥតបង់ថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសជាច្រើនកន្លែង នៅវិទ្យាស្ថាន...




























