សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបានពានរង្វាន់ពី Gourmand Awards នៅប្រទេសព័រទុយហ្គាល់

សៀវភៅម្ហូប “កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២” ឬ the Taste of Angkor 2 ដែលរៀបចំ និងចងក្រងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល “ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ” (Special Award of the Jury) ពី Gourmand Awards លើកទី៣០ នៅក្នុងកម្មវិធី Cascais World Food Summit ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងលីសស្យាន ប្រទេសព័រទុយហ្គាល់ ដោយមានអ្នកចូលរួមរាប់រយនាក់ មកពីប្រមាណ២០០ប្រទេស។

សៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២” ត្រូវបានប្រកាសចេញផ្សាយជាផ្លូវការ ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងបន្តផ្សព្វផ្សាយ និងលើកកម្ពស់កេរដំណែលសិល្បៈ ម្ហូបខ្មែរដែលជាផ្នែកមួយនៃយុទ្ធនាការការទូតអាហារ ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច របស់កម្ពុជា។

សៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២” បានចងក្រងមុខម្ហូប និងបង្អែម ៣៨មុខ ដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅ។ សៀវភៅនេះក៏បានរំលេចនូវកសិកម្ម និងទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជារួមមាន អង្ករផ្ការំដួល មួយ អំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ជាដើម។

លោក Edouard Cointreau ប្រធានគណៈកម្មាធិការកម្មវិធីពានរង្វាន់ បានលើកឡើងថា “កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអំឡុង ប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យពិភពលោកចាប់ផ្តើមសិក្សាស្វែងយល់ពីប្រជាជនខ្មែរឡើងវិញ ជាមួយផ្នត់គំនិតដែលកម្រនឹងមានពីមុនមក គឺការកែលម្អ និងលើកកម្ពស់សិល្បៈម្ហូបខ្មែរ។ សៀវភៅ ភាគ២ នេះ ប្រមូលផ្តុំនូវការសិក្សាដ៏គួរឱ្យទាក់ទាញ ដែលលើកតម្កើងអតីតកាលដ៏រុងរឿង សាទរ យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពនាបច្ចុប្បន្នកាល និងទន្ទឹងរង់ចាំអនាគតកាលដ៏ត្រចះត្រចង់ របស់ប្រទេសកម្ពុជា”។

តាមរយៈសេចក្តីប្រកាស​ព័ត៌មានចេញផ្សាយ​កាលពីថ្ងៃទី១៩ មិថុនា ក្រសួងការបរទេស​កម្ពុជា បាន​លើក​ឡើងថា ពានរង្វាន់មួយនេះ គឺជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចបន្តខិតខំប្រឹងប្រែងចូលរួមលើកកម្ពស់កិត្យានុភាពជាតិ និងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជា តាមរយៈការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូផង់របស់កម្ពុជា។

សូមជំរាបជូនដែរថា សៀវភៅម្ហូប “កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២” ត្រូវបានផ្តួចផ្តើមរៀបចំឡើងបន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់របស់ សៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ” ដែលទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ រួមមាន “សៀវភៅម្ហូបអាស៊ីល្អដាច់គេ” ឆ្នាំ២០២១ និង ឆ្នាំ២០២២ “សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយ ថ្នាក់ដឹកនាំនៃរដ្ឋ” ឆ្នាំ២០២២ និង “ពាន់រង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក” ឆ្នាំ២០២៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *