រដ្ឋបាលលោកត្រាំ ដកហូតទិដ្ឋាការ និងបញ្ចប់សុពលភាព និស្សិតអន្តរជាតិជាងមួយពាន់​នាក់

រដ្ឋបាលលោក ដូ ណាល់ត្រាំ បានដកហូតទិដ្ឋាការរបស់និស្សិតរាប់រយនាក់ស្ទើរតែទូទាំងសហរដ្ឋអាមេរិក ដែលសកម្មភាពនេះ ជាផ្នែកមួយនៃការ​បង្រ្កាប​ជន​អន្តោប្រវេសន៍​ទ្រង់ទ្រាយធំ។

និស្សិតអន្តរជាតិជាង ១ពាន់នាក់ និងនិស្សិតបញ្ចប់ការសិក្សាថ្មីៗនៅសាកលវិទ្យាល័យជាង ១៣០ នៅសហរដ្ឋអាមេរិក ត្រូវបានដកហូតទិដ្ឋាការ ឬដកហូតសិទ្ធិជាសិស្ស ឬសិទ្ធិផ្លាស់ប្ដូរការសិក្សា នៅក្នុងប្រព័ន្ធព័ត៌មាននិស្សិតក្នុងឆ្នាំនេះ, នេះបើយោងតាមអ្នកនាំពាក្យ និងសេចក្ដីថ្លែងការណ៍របស់សាកលវិទ្យាល័យ។

មហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងរដ្ឋចំនួន ៤០ បានបញ្ជាក់ពីការបញ្ចប់ទិដ្ឋាការ និងបញ្ចប់សុពលភាពជានិស្សិតរបស់សិស្សពួកគេ ទៅកាន់សារព័ត៌មាន CNN ។

អ្នកនាំពាក្យសាកលវិទ្យាល័យ Middle Tennessee State លោក Jimmy Hart បានបញ្ជាក់ថា នៅសាកលវិទ្យាល័យរបស់លោក មាន​និស្សិត ៦នាក់មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និង​មជ្ឈិមបូព៌ា ត្រូវបានដកហូតទិដ្ឋាការ។ លោក​បន្តថា សាកលវិទ្យាល័យ មិនទាន់ដឹងពីមូលហេតុជាក់លាក់ទាក់ទងនឹងការផ្លាស់ប្ដូរស្ថានភាពទិដ្ឋាការនេះទេ គ្រាន់តែដឹងថា និស្សិតទាំងនោះ ត្រូវបានផ្លាស់ប្ដូរនៅក្នុងមូលដ្ឋានទិន្នន័យសហព័ន្ធ ដែលត្រួតពិនិត្យ និងគ្រប់គ្រងពួកគេ។

សេចក្ដីថ្លែងការណ៍របស់សាកលវិទ្យាល័យជាច្រើនបានបញ្ជាក់ថា រដ្ឋាភិបាលមិនបានផ្ដល់ហេតុផលសម្រាប់ការចាត់វិធានការនេះឡើយ។ ក្នុងករណីភាគច្រើន សាកលវិទ្យាល័យបានរកឃើញថា និស្សិតត្រូវបានដកហូតទិដ្ឋាការ តាមរយៈការពិនិត្យ​មើល​ក្នុងប្រព័ន្ធគ្រប់គ្រងឈ្មោះរបស់ពួកគេ។ មានតែសាកលវិទ្យាល័យមួយចំនួនប៉ុណ្ណោះ ដែលបញ្ជាក់ថា ពួកគេដឹងពីមូលហេតុដែលទិដ្ឋាការរបស់សិស្ស​ពួកគេ​ត្រូវ​បាន​បិទ។

ប្រភព ៖ CNN

មូលហេតុ ដែលសាកលវិទ្យាល័យ ជាច្រើននៅសហរដ្ឋអាមេរិកបានបញ្ជាក់នោះ គឺ​ទាក់ទងនឹង ការចោទ​ប្រកាន់​ពីការប្រព្រឹត្តបទឧក្រិដ្ឋ ការគាំទ្រអង្គភាពភារវកម្ម និងការរំលោភលើលក្ខខណ្ឌនៃកម្មវិធីទិដ្ឋាការ។

យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ជាក់លាក់ទេថា និស្សិតទាំងអស់ដែលទិដ្ឋាការត្រូវបានបញ្ចប់នោះ នឹងចាកចេញពីសហរដ្ឋអាមេរិកជាបន្ទាន់ ឬអាចស្នាក់នៅ ដើម្បីបន្តការសិក្សារបស់គេបាន។

មន្ត្រីសហព័ន្ធមិនបានបញ្ជាក់ពីមូលហេតុ ដែលទិដ្ឋាការរបស់និស្សិតជាច្រើនត្រូវបានដកហូតឡើយ ប៉ុន្តែរដ្ឋលេខាធិការសហព័ន្ធ លោក Marco Rubio បាននិយាយម្តងហើយម្តងទៀត​ថា អាកប្បកិរិយាមួយចំនួន រួមទាំងការចូលរួមក្នុងការតវ៉ាផ្សេងៗ នឹងមិនត្រូវបានអត់ឱនឡើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...