ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​ចំនួន​ ៦០ ​កន្លែង​ ​ដល់​សិស្ស​-​និស្សិត​កម្ពុជា​។​

​អត្ថ​ប្រយោជន៍ ​និង​ការ​ឧបត្ថម្ភ​

បេក្ខជន​ជ័យ​លាភី​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ ​និង​អត្ថប្រយោជន៍​ជា​ច្រើន រួម​មាន​៖
– ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​៖​ ៣ ៧០០​ ០០០ ​ដុង​ ​(​ប្រហែល ​១៤០ ​ដុល្លារ​អាមេរិក​/​ខែ​)
​- ប្រាក់​ឧបត្ថម្ភ​ទិញ​សម្ភារ​សិក្សា​ ​និង​ប្រើប្រាស់​ផ្ទាល់ខ្លួន​៖​ ៥​ ៣៨០​ ០០០ ​ដុង​ ​(​ប្រហែល ​២០០ ​ដុល្លារ​អាមេរិក​ ​សម្រាប់​ ​១​ចប់​វគ្គ​សិក្សា​)
​- ​ប្រាក់​សម្រាប់​ធ្វើដំណើរ​៖​ ៤​ ០០០​ ០០០ ​ដុង​ ​(​ប្រហែល ​១៥០ ​ដុល្លារ​អាមេរិក​ ​ទទួល​បាន​តែ​ ១​ដង​គត់​)​
​- ​ផ្ដល់​កន្លែង​ស្នាក់នៅ​ដោយ​ឥត​គិត​ថ្លៃ- ចូលរួម​ក្នុង​ពិធី​ប្រពៃណី​ជាតិ​ទាំង​វៀតណាម ​និង​កម្ពុជា​- រៀន​ភាសា​បរទេស​ដោយ​ឥត​គិត​ថ្លៃ​តាម​កម្មវិធី​រួម
​-​ ​ប្រើប្រាស់​បណ្ណាល័យ​ អ៊ីនធឺណិត ​និង​កន្លែង​ហាត់ប្រាណ​ដោយ​ឥត​គិត​ថ្លៃ- មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​សម្រាប់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​នានា ​ក្នុង​ប្រទេស​វៀតណាម​។​

​មុខ​ជំនាញ​សិក្សា​ ​(​១៩ ​ជំនាញ​)​

​អាហារូបករណ៍​នេះ​បើក​ទូលាយ​លើ​មុខ​ជំនាញ​បច្ចេកទេស ​និង​វិជ្ជាជីវៈ​ជា​ច្រើន រួម​មាន​៖​
1​.​ ​ទំនាក់ទំនង​ ​និង​បច្ចេកទេស​អេឡិចត្រូនិក​ ​(​Electronics ​Engineering and ​Communications​)​
​2​.​ ​អគ្គិសនី​ឧស្សាហកម្ម ​(​Industrial ​Electrical ​Engineering​)​
3.​ ​អេឡិចត្រូនិក​ឧស្សាហកម្ម ​(​Industrial ​Electronics​)​
4. ​ព័ត៌មាន​វិទ្យា ​(​Information Technology​)​
5​.​ ​ព័ត៌មានវិទ្យា​អនុវត្ត ​(​Applied ​Informatics​)​
6​.​ ​គ្រប់គ្រង​អាជីវកម្ម ​(​Business ​Administration​)​
7.​ ​បច្ចេកទេស​ម្ហូប​អាហារ​ ​(​Cooking Techniques​)​
​8​. ​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ ​(​Postal Services and ​Telecommunication Business​)​
9. ​វេជ្ជសាស្ត្រ​សត្វ​ ​(​Veterinary ​Medicine​)​
10. ​វិទ្យាសាស្ត្រ​ដំណាំ​ ​(​Crop Science​)​
1​1​.​ ​ហិរញ្ញវត្ថុ​អាជីវកម្ម ​(​Corporate Finance​)​
1​2​.​ ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​(​Finance and ​Banking​)​
13. ​គណនេយ្យ​សាជីវកម្ម ​(​Corporate ​Accounting​)​ ​/ ​គណនេយ្យ ​(​Accounting​)​
​14.​ ​សេវា​ផ្នែក​ច្បាប់​ ​(​Law Services​)​
15​.​ ​ភាសា​កូរ៉េ​ ​(​Korean Language​)​
16.​ ​ភាសា​អង់គ្លេស​ ​(​English ​Language​)​
17​.​ ​ថែរក្សា​សម្ផស្ស ​(​Beauty ​Care​)​
​18​.​ ​បច្ចេកវិទ្យា​វិស្វកម្ម​មេកានិក​ ​(​Mechanical ​Engineering Technology​)​
​19.​ ​បច្ចេកវិទ្យា​រថយន្ត​ ​(​Automotive ​Technology​)​

​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​

បេក្ខជន​ទាំង​ពីរ​ភេទ​ត្រូវ ​៖
​- ​មាន​សញ្ជាតិ​ខ្មែរ
– ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​(​បាក់ឌុប​)​ ​(​អាទិភាព​សម្រាប់​សិស្ស​ដែល​មាន​និទ្ទេស​ល្អ​)
​- ​មាន​សុខភាព​ល្អ ​មាន​ការ​តស៊ូ ​និង​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​សិក្សា​

​ឯកសារ​តម្រូវ​ក្នុង​ការ​បំពេញ ​និង​ភ្ជាប់​

បេក្ខជន​ត្រូវ​រៀបចំ​សំណុំ​ឯកសារ​រួមមាន​៖

  • ​ប្រវត្តិ​រូប​សង្ខេប ​(​ជា​ភាសា​ខ្មែរ ​និង​ភាសា​អង់គ្លេស​)
  • ​ព្រឹត្តិបត្រ​ពិន្ទុ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​(​ជា​ភាសា​ខ្មែរ​ ​និង​ភាសា​អង់គ្លេស​)
  • ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​(​ជា​ភាសា​ខ្មែរ​ ​និង​ភាសា​អង់គ្លេស​)
  • ​សំបុត្រ​កំណើត​ ​(​ជា​ភាសា​ខ្មែរ​ ​និង​ភាសា​អង់គ្លេស​)
  • ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​
  • ​លិខិត​ឆ្លង​ដែន​ថត​ចម្លង ​និង​រូបថត ៤​x៦ ​(​ផ្ទៃ​ពណ៌​ស ​ចំនួន​ ២​សន្លឹក​)
  • ​លិខិត​ថ្កោលទោស​
  • ​លិខិត​ប្ដេជ្ញាចិត្ត​
  • ​លិខិត​ជ្រើសរើស​មុខ​ជំនាញ​

​កាល​បរិច្ឆេទ ​និង​ការ​ដាក់​ពាក្យ​

​សម្រាប់​បេក្ខជន​ដែល​ចាប់​អារម្មណ៍​ចំពោះ​អាហារូបករណ៍​នេះ​ ​សូម​ទំនាក់ទំនង​ដាក់​ពាក្យ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​សាធារណៈ​ ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២០​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ជា​កំហិត​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០​៨៩​ ៦​៧៤​ ៦​៦៨​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...