តាមរយៈគោលនយោបាយជាតិអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ កម្ពុជា​បណ្តុះបណ្តាលអ្នកជំនាញ​ប្រមាណ ៣០ម៉ឺននាក់

ភ្នំពេញ – ក្រោយ​ការដាក់​​ឱ្យ​អនុវត្ត​នូវ​គោល​នយោបាយ​ជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ បច្ចុប្បន្ន​កម្ពុជា​បាន​បណ្តុះបណ្តាល​អ្នកជំនាញ​ប្រមាណ ៣០ម៉ឺននាក់ហើយ ។ នេះ​បើតាម​ការលើក​ឡើង​ក្នុង​របាយការណ៍​របស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​ពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិត​វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) នៅព្រឹកថ្ងៃទី៣០ ខែមីនា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ការអនុវត្ត​គោលនយោបាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានធ្វើ​ឱ្យ​ការ​អប់រំ​បណ្តុះបណ្តាលវិជ្ជាជីវៈ​មានការ​រីកចម្រើន​ទាំងបរិមាណ និងគុណភាព ដោយបច្ចុប្បន្ន​កម្ពុជាមានគ្រឹះស្ថាន​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ​សរុប​ចំនួន ៣២៥ ក្នុងនោះ​គ្រឹះស្ថាន​សាធារណៈ​ក្រោម​ឱវាទ​របស់ក្រសួងមាន​ចំនួន ៣៧។

ជាមួយនឹងការរីកចម្រើន​នេះ បើ​គិត​ចាប់តាំងពីឆ្នាំ​២០១៨ រហូត​ដល់ឆ្នាំ​២០២២ កម្ពុជា​បានបណ្តុះបណ្តាល​អ្នកជំនាញ​ប្រមាណ ៣០ម៉ឺននាក់ ក្នុងនោះ​កម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ ១,២,៣ ប្រមាណ ៥ម៉ឺននាក់, សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ឯកទេសប្រមាណ ៣ម៉ឺននាក់, សញ្ញាបត្របច្ចេកទេសវិស្វករប្រមាណ៣ម៉ឺននាក់ និងការបណ្តុះបណ្តាលបច្ចេកទេសរយៈពេលខ្លីប្រមាណ ១៧ម៉ឺននាក់។

ពាក់ព័ន្ធនឹង​ការ​បណ្តុះបណ្តាលធនធាន​មនុស្ស​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​លើក​ឡើងដែរថា ពីមួយថ្ងៃទៅមួយថ្ងៃ ធនធាន​មនុស្សសម្រាប់​បម្រើ​ឱ្យ​ការ​អភិវឌ្ឍជាតិ​មានការ​កើន​ឡើងកាន់តែច្រើន​ទៅៗ ដែល​ទទួលបាន​ផលប្រយោជន៍​ពីការ​បញ្ចប់​សង្រ្គាម​នាំ​មក​នូវ​សន្តិភាព ។ សម្តេចតេជោមានប្រសាសន៍​បញ្ជាក់ថា កាលណាយើងមានអ្នកជំនាញកាន់តែច្រើន នោះអ្នក​វិនិយោគទាំង​​ក្នុងស្រុក ទាំងក្រៅស្រុក នឹង​បង្កើន​នូវ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជាផងដែរ។

“យើងត្រូវតែបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់យុវជនរបស់យើងឱ្យបានកាន់តែច្រើន កាលណាយុវជនយើងមានជំនាញវិជ្ជាជីវៈច្រើន ក៏ជាឱកាសមួយល្អ ខណៈដែលអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិឱ្យ​កាន់តែមានចំនួនច្រើននៅកម្ពុជា”

គួរ​បញ្ជាក់ដែរថា ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ទីផ្សារ​ការងារ ជាពិសេស​ រួមចំណែក​ក្នុង​ការ​អភិវឌ្ឍវិស័យ​ឧស្សាហកម្ម និង​បង្កើត​ការងារ​សមរម្យ ព្រមទាំង​ធានា​គុណភាព និង​ផលិតភាព​ខ្ពស់​របស់​កម្លាំង​ពលកម្ម​ដែល​អាច​ប្រកួតប្រជែង​ប្រសើរ​ជាង​មុន​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ចេញ​នូវ​គោលនយោបាយជាតិ​ស្តីពីការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ ដោយ​មានចក្ខុវិស័យ លើក​កម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ បង្កើន​បាន​នូវកម្លាំង​ពលកម្ម ឬធនធាន​មនុស្ស​កម្ពុជា​ប្រកប​ដោយ​ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និង​មានលក្ខណៈប្រកួតប្រជែង​សម្រាប់​ការងារ​ពេញ​មួយ​ជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។