របៀបថែទាំកុមារក្នុងកាលៈទេសៈ នៃការប្រែប្រួលអាកាសធាតុ

អាកាសធាតុកាន់តែក្តៅខ្លាំង កុមារតូចៗ និងក្មេងជំទង់ដែលមានអាយុក្រោម១៨ឆ្នាំ គឺជាក្រុមមនុសដែលស្ថិតក្នុងចំណោមប្រភេទងាយរងផលប៉ះពាល់ដល់សុខភាពខ្លាំងជាងគេ បញ្ហានេះកើតមានដោយសារតែរាងកាយ និងសុខភាពផ្លូវចិត្តកុមារកំពុងតែត្រូវការអភិវឌ្ឍ ពួកគេមិនទាន់មានភាពធន់ និងមិនទាន់បន្សាំនឹងអាកាសធាតុក្តៅខ្លាំង ឬមិនទាន់បន្សាំនឹងខ្យល់ដែលគ្មានគុណភាពនៅឡើយទេ។ បន្ថែមពីនោះ កុមារត្រូវការចំណាយពេលជាច្រើន ក្នុងលំហបរិយាកាសខាងក្រៅ ដោយប៉ះពាល់ផ្ទាល់ទៅនឹងអាកាសធាតុមិនល្អ ហើយវ័យនេះផងដែរ កុមារត្រូវការពឹងផ្អែកលើមនុស្សធំជាចាំបាច់ក្នុងការថែទាំសុខភាពរបស់ពួកគាត់។

តាមរយៈគេហទំព័រ EPA ( United State Environmental Protection ) បានណែនាំទៅកាន់អាណាព្យាបាល និងអ្នកថែទាំកុមារទាំងឡាយ មិនថាឪពុកម្តាយ អ្នកថែទាំក្មេងៗ គ្រូបង្រៀនកុមារតូច និងអ្នកគ្រប់គ្រងសាលាជាដើម គួរដឹងពីវិធានការមួយចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព នៃការប្រែប្រួលអាកាសធាតុចំពោះកុមារ ៖

១. រក្សារាងកាយកុមារឱ្យមានសំណើម ៖ ការរក្សារាងកាយកុមារ ឱ្យមានសំណើមជាមូលដ្ឋានគ្រឹះដំបូង ដែលអ្នកថែទាំកុមារគួរអនុវត្តន៍ កុមារដែលមានជាតិទឹកគ្រប់គ្រាន់នៅក្នុងខ្លួន មានលទ្ធភាពទប់ទល់ពីអាការជំងឺផ្សេងៗបានមួយផ្នែក ជាពិសេសនៅពេលសីតុណ្ហភាពចាប់ផ្តើមឡើងកម្តៅខ្ពស់។ វិធីសាស្រ្ត រក្សាសំណើមរាងកាយចំពោះកុមារមានដូចជា ជំរុញឱ្យក្មេងៗទទួលទានទឹកឱ្យបានញឹកញាប់ ប៉ុន្តែហូបក្នុងល្បឿនមួយយឺតៗទើបទទួលបានប្រសិទ្ធភាព ក្រៅពីនោះធ្វើឱ្យបរិយាកាសផ្ទះ ឬសាលាមានសភាពត្រជាក់តាមដែលអាចធ្វើបាន និងអនុញ្ញាតិឱ្យកូនលេងនៅក្នុងបរិយាខាងក្រៅតែពេលណាដែលសីតុណ្ហភាពធ្លាក់ចុះ។ មួយវិញទៀត សូមការជៀសវាងការទុកឱ្យក្មេងៗនៅកន្លែងចតឡាន ព្រោះកម្តៅចេញពីបរិយាកាសទាំងនោះ មានកម្តៅផង និងមានផ្សែងពុលផង ដែលងាយបង្កគ្រោះថ្នាក់ទៅកាន់សុខភាពកុមារ។

២. ឧស្សាហ៍ពិនិត្យមើលកម្រិតកម្តៅ និងគុណភាពខ្យល់នៅតាមតំបន់ ៖ ដឹងអំពីការឡើងចុះ នៃសីតុណ្ហភាព ផ្តល់ភាពងាយស្រួលក្នុងការត្រៀមខ្លួនទុកជាមុន ដែលជាហេតុត្រូវឱ្យមានការត្រួតពិនិត្យតាមដានជាប្រចាំ។ បម្រែបម្រួលអាកាសធាតុ មិនត្រឹមតែបង្កើនកម្តៅនោះទេ សូម្បីខ្យល់ក៏មានការប្រែប្រួលដែរ ប៉ុន្តែពេលខ្លះពុំអាចដឹងដោយការមើលឃើញនឹងភ្នែក ឬដឹងភ្លាមៗដូចកម្តៅ ដែលជាហេតុត្រូវការតាមដានពិនិត្យមើលសន្ទស្សន៍ ឬប្រភេទគុណភាពខ្យល់ ជាពិសេសនៅពេលមានភ្លើងឆេះព្រៃ មានការបង្ហុយផ្សែងពីមជ្ឈដ្ឋានណាមួយ។

៣. ប្រឹក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកកុមារតូច ៖ បន្ទាប់ពីយកចិត្តទុកដាក់ការពារ ជាបឋមដោយខ្លួនឯងហើយ ប៉ុន្តែសុខភាពកុមារ នៅតែមិនប្រក្រតី ឬមិនស្រួលខ្លួន មិនថាការធ្លាក់ចុះនៃសុខភាពផ្លូវកាយ ឬផ្លូវចិត្តនោះទេ សូមទៅជួបជាមួយអ្នកជំនាញផ្នែកកុមារតូច ឬប្រឹក្សាជាមួយគ្រូពេទ្យដែលនៅជិតជាមុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *