របាយការណ៍​ ​៖​ ​Generative​ ​AI​ ​អាច​ប៉ះពាល់​ដល់​កម្មករ​អាស៊ាន​ជិត​ ​៨០​ ​លាន​នាក់​ ​ខណៈ​កម្ពុជា​បន្ត​អភិវឌ្ឍ​ជំនាញ​កម្លាំង​ពលកម្ម​សម្រាប់​អនាគត​

​កម្ពុជា​កំពុង​ផ្តោត​ការ​អភិវឌ្ឍ​ជំនាញ​ ​និង​ការ​ត្រៀម​កម្លាំង​ពលកម្ម​ឱ្យ​ស្រប​តាម​យុគសម័យ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ខណៈ​របាយការណ៍​ថ្មី​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ​(​ILO​) ​បង្ហាញ​ថា​ ​បច្ចេកវិទ្យា​ ​Generative​ ​AI​ ​កំពុង​ផ្លាស់ប្តូរ​ទីផ្សារ​ការងារ​នៅ​ទូទាំង​អាស៊ាន​ ​ប៉ុន្តែ​មិន​ទាន់​បង្កឱ្យ​មាន​ការ​រំខាន​ ​ឬ​បាត់បង់​ការងារ​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ​។​

​របាយការណ៍​ ​”​Generative​ ​AI​ ​and​ ​Labour​ ​Markets​ ​in​ ​ASEAN​:​ ​Significant​ ​Exposure​, ​Limited​ ​Disruption​, ​Uneven​ ​Readiness​” ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ប៉ាន់ប្រមាណ​ថា​ ​កម្មករ​ជិត​ ​៨០​ ​លាន​នាក់​ ​ឬ​ស្មើនឹង​ ​២២,៩​ ​ភាគរយ​ ​នៃ​ការងារ​សរុប​ក្នុង​តំបន់​អាស៊ាន​ ស្ថិត​ក្នុង​មុខរបរ​ដែល​អាច​រង​ឥទ្ធិពល​ពី​ ​Generative​ ​AI​។​

​ទោះជា​យ៉ាងណា​ ​មាន​តែ​ ​៣,៣​ ​ភាគរយ ​ឬ​ប្រមាណ​ ​១១,៧​ ​លាន​នាក់​ ​ប៉ុណ្ណោះ​ ​ដែល​ស្ថិត​ក្នុង​មុខរបរ​មាន​ហានិភ័យ​ខ្ពស់​បំផុត​ ​ខណៈ​ការងារ​ភាគ​ច្រើន​នៅតែ​មិន​ទាន់​រង​ផលប៉ះពាល់​ដោយ​ផ្ទាល់​។​

​សម្រាប់​កម្ពុជា​ ​ILO​ ​បាន​រកឃើញ​ថា​ ​បុគ្គលិក​ប្រាក់​ឈ្នួល​ដែល​បំពេញ​ការងារ​ក្នុង​មុខរបរ​មាន​ការ​ប្រឈម​នឹង​ ​Generative​ ​AI​ ​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​អ្នក​ដែល​ស្ថិត​ក្នុង​មុខរបរ​មាន​ការ​ប្រឈម​ទាប ​ឬ​មិន​មាន​ការ​ប្រឈម​។ ​

​របាយការណ៍​បាន​ពន្យល់​ថា​ ​និន្នាការ​នេះ​ឆ្លុះបញ្ចាំង​ថា​ ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ ​AI​ ​ជាទូទៅ​ទាមទារ​ជំនាញ​ខ្ពស់​ និង​ផលិតភាព​ខ្ពស់​ជាង​មុន​ ​ដែល​នាំឱ្យ​មាន​ប្រាក់​ឈ្នួល​ប្រសើរ​ជាង​។​

​ទោះជា​យ៉ាងណា​ ​ILO​ ​បាន​លើកឡើង​ថា​ ​ប្រសិនបើ​គ្មាន​គោលនយោបាយ​សមស្រប ​អត្ថប្រយោជន៍​ពី​ ​AI​ ​អាច​ផ្តោត​លើ​តែ​កម្មករ​ដែល​មាន​ជំនាញ​ ​និង​ប្រាក់​ចំណូល​ខ្ពស់​រួច​ជាស្រេច​។ ​ដូច្នេះ​ រដ្ឋាភិបាល​អាស៊ាន​គួរ​បន្ត​ពង្រឹង​គោលនយោបាយ​អភិវឌ្ឍ​ជំនាញ​ ​ការ​បណ្តុះបណ្តាល​ជំនាញ​ថ្មី​ ​(​Upskilling​) ​និង​ការ​បណ្តុះបណ្តាល​ជំនាញ​ឡើងវិញ​ ​(​Reskilling​) ​ដើម្បី​ធានា​ថា​ ​អត្ថប្រយោជន៍​ពី​ ​AI​ ​ត្រូវបាន​ចែកចាយ​ប្រកបដោយ​សមធម៌​។​

​ឯកឧត្តម​ ស៊ុន​ ​មេសា ​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មានប្រសាសន៍​ប្រាប់​ ​AMS​ ​ថា​ ​កម្ពុជា​កំពុង​ផ្តោត​លើ​ការ​រៀបចំ​ធនធាន​មនុស្ស​ឱ្យ​ស្រប​តាម​ការ​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​ ​និង​តម្រូវការ​ទីផ្សារ​ការងារ​។​

​លោក​សង្កត់ធ្ងន់​ថា​ «​អនាគត​មិន​មែន​ជា​ ​AI​ ​ជំនួស​មនុស្ស​ទេ ​ប៉ុន្តែ​ជា​មនុស្ស​ដែល​ចេះ​ប្រើ​ ​AI​ ​នឹង​មាន​ឱកាស​ច្រើន​ជាង​មនុស្ស​ដែល​មិន​ប្រើ ​AI​។ ​ដូច្នេះ​ ​អាទិភាព​របស់​ក្រសួង​ ​គឺ​ការ​អភិវឌ្ឍ​ជំនាញ​ប្រជាពលរដ្ឋ​ ​និង​យុវជន ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ទីផ្សារ​ការងារ​នា​ពេល​អនាគត​»​។​

​របាយការណ៍​ក៏​បាន​បង្ហាញ​ថា​ ​ការ​ទទួលយក​ ​Generative​ ​AI​ ​នៅក្នុង​ប្រទេស​អាស៊ាន​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​ ​និង​មាន​កម្រិត​ខុសគ្នា​រវាង​ប្រទេស​នីមួយ​ៗ​។ ​ប្រទេស​សិង្ហបុរី​មាន​ការ​ត្រៀមខ្លួន​ខ្ពស់​ជាង​គេ​ ​ដោយសារ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​រឹងមាំ​ កម្លាំង​ពលកម្ម​មាន​ជំនាញ​ខ្ពស់​ និង​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ ​AI​។ ​ចំណែក​ប្រទេស​ផ្សេង​ទៀត​ ​នៅតែ​ត្រូវ​ពន្លឿន​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​គាំទ្រ​សហគ្រាស​ក្នុង​ការ​ទទួលយក​បច្ចេកវិទ្យា​ ​AI​។​

​លោក​ ​Christian​ ​Viegelahn​ ​សេដ្ឋវិទូ​របស់​ ​ILO​ ​និង​ជា​អ្នកនិពន្ធ​សំខាន់​ ​នៃ​របាយការណ៍​នេះ​ ​បាន​មានប្រសាសន៍​ថា​ «​ការ​ទាញយក​អត្ថប្រយោជន៍​ពី​ ​Generative​ ​AI​ ​ទាមទារ​ច្រើន​ជាង​ការ​មាន​បច្ចេកវិទ្យា​ប៉ុណ្ណោះ​។ ​កំណើន​ផលិតភាព​អាស្រ័យ​លើ​ការ​វិនិយោគ​លើ​ធនធាន​មនុស្ស​ និង​ប្រព័ន្ធ​គាំពារ​សង្គម​។ ​ទីបំផុត​ ​លទ្ធផល​ទីផ្សារ​ការងារ​នា​ពេល​អនាគត​ ​នឹង​មិន​អាស្រ័យ​តែ​លើ​កម្រិត​នៃ​ការ​ប្រឈម​នឹង​ ​AI​ ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​អាស្រ័យ​លើ​ជម្រើស​គោលនយោបាយ​ ​ដែល​ជួយ​កសាង​ការ​ត្រៀមខ្លួន​ និង​ភាព​ធន់​របស់​កម្មករ ​សហគ្រាស​ និង​ស្ថាប័ន​»។​

​ILO​ ​បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​បង្កើត​អភិបាលកិច្ច​ ​AI​ ​ដែល​ផ្តោត​លើ​មនុស្ស​ ​ពង្រីក​ការ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល ​និង​គាំទ្រ​សហគ្រាស​ខ្នាត​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSMEs​) ​ឱ្យ​អាច​ទទួលយក​បច្ចេកវិទ្យា​ថ្មី​។ ​អង្គការ​នេះ​បញ្ជាក់​ថា​ ​វិធានការ​ទាំង​នេះ​នឹង​ជួយ​ធានា​ថា​ ​AI​ ​ក្លាយជា​ឧបករណ៍​បង្កើន​ផលិតភាព​ និង​គុណភាព​ការងារ​ ​ជាជាង​ក្លាយជា​កត្តា​បង្កើន​វិសមភាព​នៅក្នុង​ទីផ្សារ​ការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...