ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈ Online និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធារណៈជន និងមន្ត្រីរាជការកម្ពុជាទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សានេះ ។

វគ្កសិក្សាខ្លីដែលអាហារូបករណ៍ផ្ដល់ជូនត្រូវបានបែងចែកថ្ងៃទទួលពាក្យ និងការសិក្សាដូចជា៖ 

– ការសិក្សាវគ្គខ្លីផ្នែក ការគ្រប់គ្រងគម្រោងថាមពលកម្តៅផែនដី (Geothermal Energy Project Management) ជាកម្មវិធីសិក្សាដោយផ្ទាល់នៅប្រទេសនូវែលសេឡង់ ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។

– ការសិក្សាវគ្គខ្លីផ្នែក អភិបាលកិច្ច​ល្អ (Good Governance) ជាកម្មវិធីសិក្សាតាម Online ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។

– ការសិក្សាវគ្គខ្លីផ្នែក ពាណិជ្ជកម្ម (Trade) ជាកម្មវិធីសិក្សាតាមOnline ពីថ្ងៃទី០៥ ខែកុម្ភៈ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។

– ការសិក្សាវគ្គខ្លីផ្នែកខ្សែសង្វាក់តម្លៃអាហារ និងកសិពាណិជ្ជកម្ម (Food and Agribusiness Value Chains) ការសិក្សាដោយផ្ទាល់នៅប្រទេសនូវែលសេឡង់ ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ ទទួលពាក្យស្នើសុំថ្ងៃទី០៩ ខែមករា រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

– ការសិក្សាវគ្គ ការគ្រប់គ្រងសុខភាពសាធារណៈ (Public Health Management) ការសិក្សាតាមរយៈOnline ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។ ទទួលពាក្យពីថ្ងៃទី០៦ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍សិក្សាវគ្គខ្លីនេះ ជាពលរដ្ឋពីប្រទេសអាស៊ាន មានបទពិសោធន៍ការងារយ៉ាងតិច៥ឆ្នាំក្នុងវិស័យពាក់ព័ន្ធខាងលើសម្រាប់វគ្គសិក្សានីមួយៗ ។ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បម្រើការងារក្រៅពីជួរយោធា និងតម្រូវការភាសាអង់គ្លេស (តេស្តភាសាអង់គ្លេសអន្តរជាតិIELTS ឬតេស្តភាសាអង់គ្លេសជាភាសាបរទេសTOEFL)។បេក្ខជនអាចស្នើពាក្យបានតាមរយៈ http://skillsconsultinggroup.com/manaaki-new-zealand…/ ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់តំណភ្ជាប់ https://skillsconsultinggroup.com/manaaki-new-zealand-short-term-training-scholarships/




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...