ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

AYC ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ២០១២ ក្នុងគោលបំណង​លើក​កម្ពស់ និង​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​ជាអ្នក​ដឹកនាំ​មក​ពីគ្រប់តំបន់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

AYC ជាវេទិកា​មួយ​សម្រាប់យុវជន​កម្ពុជា​ដើម្បី ៖ ចូលរួមពិភាក្សា​លើ​បញ្ហាដែល​ពាក់ព័ន្ធ និង​មានសារៈសំខាន់ចំពោះយុវជន, ផ្តល់មតិ​យោបល់ និង​ទស្សនៈ​របស់យុវជន​ចំពោះ​កម្មវិធី​នានា​របស់ស្ថានទូតសហរដ្ឋអាមេរិក និង​គោលនយោបាយ​របស់សហរដ្ឋអាមេរិកនៅកម្ពុជា, រៀបចំ និង​អនុវត្ត​គម្រោង​សហគមន៍ ដើម្បីលើក​កម្ពស់​ការយល់ដឹងអំពីបញ្ហា​សង្គមផ្សេងៗ។

លើសពីនេះទៅទៀត សមាជិក AYC ក៏​មានតួនាទី​ជាអ្នកដឹកនាំ​ក្នុងការ​អនុវត្ត​គំនិតផ្តួចផ្តើម និង​សកម្មភាពស្ម័គ្រចិត្ត​ជាច្រើន ដែលមានប្រយោជន៍ និង​និរន្តរភាព​ដល់សង្គមជាតិទាំងមូល។

ឥឡូវនេះ AYC កំពុងស្វាគមន៍​សមាជិកថ្មី របស់ AYC ជំនាន់ទី១៤ និង​ធ្វើការ​រួមគ្នា​ដើម្បី​ជាប្រយោជន៍​សម្រាប់សង្គម​កម្ពុជាទាំងមូល។

លក្ខខណ្ឌក្នុងការដាក់ពាក្យ ៖ ​ជាយុវជន​កម្ពុជា (អាយុចន្លោះពី១៨ ដល់២៥ឆ្នាំ), មាន​ចំណង់ចំណូលចិត្ត​ក្នុងការ​ធ្វើការងារស្ម័គ្រចិត្ត ភាពជាអ្នកដឹកនាំ, អាចប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសបាន, មានចំណេះដឹងមូលដ្ឋានអំពីបញ្ហា​សង្គម ការ​គ្រប់គ្រង ឬអនុវត្តគម្រោង, បង្ហាញពីសមត្ថភាព​ជាអ្នកដឹកនាំ និង​ធ្វើការងារជាក្រុម, អាច​ចូលរួមជំនួប​ជាមួយ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក និង​កា​រប្រជុំ​របស់ក្រុមប្រឹក្សា​យុវជន​ជា​រៀងរាល់ខែ, មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការបំពេញ​កាតព្វកិច្ច​ស្ម័គ្រចិត្ត ក្រោម​ក្រុមប្រឹក្សា​យុវជន​ដែលមានរយៈពេល២ឆ្នាំ, ជាសមាជិក​កម្មវិធី Young Southeast Asian Leaders Initiative (YSEALI) ដើម្បីចុះឈ្មោះជាសមាជិក សូមចូលទៅកាន់ https://asean.usmission.gov/young-southeast-asian-leaders-initiative/

ដាក់ពាក្យ​តាមរយៈតំណនេះ ៖ https://forms.gle/49JHPwFnwLDKrJfo8

ផុតកំណត់ការទទួលពាក្យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១ និង៥៩នាទីយប់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ ឆានែលតេលេក្រាម https://t.me/+xxmSNA8hliQzYmQ1 ឬអ៊ីមែលទៅកាន់ ayc.cohort14recruitment@gmail.com




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...