AOKAS 2025 លើកកម្ពស់ការអប់រំ ការងារ និងធុរកិច្ចដល់យុវជនកម្ពុជា

កម្មវិធីពិព័រណ៌ឱកាស ២០២៥ (AOKAS 2025) ជាវេទិកាលើកកម្ពស់ការអប់រំ អាជីព សហគ្រិនភាព និងយុជន នៅកម្ពុជាឱ្យបានស្វែងយល់ និងស្វែងរកឱកាសជាច្រើនដែលនឹងដាក់តាំងពិព័រណ៌ជាច្រើនស្តង់នាថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក ជា សុខហ៊ី សហស្ថាបនិក AOKAS បានលើកឡើងថា AOKAS ជាមួយក្រុមហ៊ុនឯកជននានា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរួមគ្នាក្នុងការដោះស្រាយបញ្ហាមួយចំនួនក្នុងដំណើរការសិក្សាមិនច្បាស់លាស់របស់សិស្ស និស្សិត ដែលមានគម្លាតនៃជំនាញ កង្វះឱកាសការងារ ឬកង្វះអាជីវកម្ម។ សហស្ថាបនិករូបនេះបន្តថា ព្រឹត្តិការណ៍ ពិព័រណ៌ឱកាស២០២៥ នឹងចែករំលែកចំណេះដឹង ថ្នាក់រៀនជំនាញខ្លីៗ និងការតាំងពិព័រណ៍ ពីសំណាក់សិស្សានុសិស្សនៃថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ ធុរកិច្ចថ្មី អាជីវកម្មខ្នាតតូច និងមធ្យម អង្គការ សមាគម សភាពាណិជ្ជកម្ម និងស្ថាប័នរដ្ឋជាដើម។

លោក ជា សុខហ៊ី សហស្ថាបនិក  AOKAS

លើសពីនេះ សិស្សានុសិស្ស និងអ្នកចូលរួមនឹងទទួលបានឱកាសស្វែងយល់ពីការបន្តការសិក្សាក្នុង និងក្រៅប្រទេស ឱកាសស្ម័គ្រចិត្ត ហាត់ការ ការងារ និងសម្រាប់សហគ្រិន ចាប់ផ្ដើមអាជីវកម្ម និងពង្រីកអាជីវកម្ម។

ឯកឧត្ដម ម៉ុល វិបុល អនុរដ្ឋលេខាធិកានៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងថា ដើម្បីបន្តចូលរួមអនុវត្តឱ្យបានជោគជ័យយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងនយោបាយជាតិនានា របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួម និងគាំទ្រយ៉ាងសកម្មជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីធានា ការផ្ដល់ព័ត៌មានទីផ្សារការងារ និងមគ្គទេសក៍គ្រប់គ្រាន់, ភាពសុខសាន្តនៅកន្លែងការងារ, យន្តការគាំពារ និងការពារកិត្តិយស, ការអភិវឌ្ឍរបបសន្តិសុខសង្គមពេញលេញ។

ឯកឧត្ដម ម៉ុល វិបុល អនុរដ្ឋលេខាធិកានៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ក្នុងន័យនេះ ឯកឧត្ដម ម៉ុល វិបុល ក្នុងនាមតំណាងឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានលើកឡើងនូវយុទ្ធសាស្ត្រចំនួន៦ក្នុងគោលបំណងរួមចំណែកបង្កើត រក្សា និងបង្កើនការងារទាំងបរិមាណ និងគុណភាពដល់ប្រជាជនកម្ពុជា អភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ ឥរិយាបថការងារ សីលធម៌​វិជ្ជាជីវៈ ផលិតភាព និងភាពប្រកួតប្រជែងខ្ពស់, លើកកម្ពស់បរិយាកាសការងារល្អប្រសើរទាំងសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ និងទាំងសម្រាប់និយោជក, ធានាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរជូនពលករ​ទេសន្តរ​ប្រវេសន៍ និងពង្រីកការគ្របដណ្ដប់នៃរបបសន្តិសុខសង្គមឱ្យកាន់តែទូលំទូលាយ។

គួរបញ្ជាក់ថា ការលើកឡើងខាងលើបានធ្វើឡើងក្នុង ពិធីចុះអនុស្សារណៈយោគយល់ និងប្រកាសជាផ្លូវការ ព្រឹត្តិការណ៍ ពិព័រណ៌ឱកាស AOKAS 2025 កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...