អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ជំនាញ​ដែលអាហារូបករណ៍ផ្តល់ជូន​រួមមាន ៖ ធនាគារ គណនេយ្យ សវនករ ហិរញ្ញវត្ថុ គ្រប់គ្រង ទីផ្សារ ព័ត៌មានវិទ្យា សេដ្ឋកិច្ច ស្ថិតិ គណិតវិទ្យា ជំនាញសរសេរកម្មវិធី និងកូដ ជំនាញររចនាច្នៃប្រឌិត រចនាគេហទំព័រ វិទ្យាសាស្ត្រទិន្នន័យ និងជំនាញជាច្រើនទៀត។

អាហារូបករណ៍នឹងមានលក្ខខណ្ឌនៃការប្ដេជ្ញាចិត្តពីបេក្ខជនជ័យលាភីចំនួន២ រួមមាន ទី១​ បេក្ខជនជ័យលាភីត្រូវខំប្រឹងប្រែងសិក្សា និងរក្សាពិន្ទុ GPA មិនឱ្យក្រោម 3.0 ជារៀងរាល់ឆ្នាំ។ ក្នុងករណីដែលពិន្ទុ GPA ធ្លាក់ក្រោម 3.0 នោះនឹងមានការកាត់ទឹកប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៥០ដុល្លារ រហូតដល់បេក្ខជនទទួលបានពិន្ទុ GPA វិញ, ទី២ ការផ្អាកការសិក្សា និងការបោះបង់ការសិក្សា ប្រសិនបើបេក្ខជនជ័យលាភីផ្អាកការសិក្សារបស់ខ្លួនដោយមូលហេតុសមស្រប អាហារូបករណ៍នឹងត្រូវផ្អាកបណ្តោះអាសន្ន រហូតទាល់តែបេក្ខជនបន្តការសិក្សាវិញ។ ប្រសិនបើបេក្ខជនជ័យលាភីផ្អាក ឬបោះបង់ការសិក្សារបស់ខ្លួនដោយមូលហេតុដែលមិនអាចទទួលយកបាន ការឧបត្ថម្ភទាំងអស់នឹងត្រូវកាត់ផ្ដាច់ទាំងស្រុង។

លក្ខខណ្ឌជ្រើសរើសនៃអាហារូបករណ៍ ៖ ជាបេក្ខជនដែលបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៥ ជាមួយនិទ្ទេស​​ A ដល់និទ្ទេស D ដោយមិនមានប្រវត្តិប្រឡងឡើងវិញ មានអាយុមិនលើសពី២១ឆ្នាំ មានប័ណ្ណសមធម៌ដែលមានសុពលភាព និងមិនមានទទួលបានការឧបត្ថម្ភពីស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗ។ ជាមួយគ្នានេះ បេក្ខជន និងគ្រួសារមិនមានគណនីកម្ចីជាមួយធនាគារស្ថាបនា លើកលែងតែសាច់ញាតិរបស់បុគ្គលិក ធនាគារ ស្ថាបនា។

បេក្ខជនជ័យលាភី នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ៖ ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ កុំព្យូទ័រយួរដៃមួយគ្រឿង ការឧបត្ថម្ភថ្លៃសិក្សាពង្រឹងភាសាអង់គ្លេស ប្រាក់ឧបត្ថម្ភប្រចាំខែ ២០០ដុល្លារក្នុងមួយខែ(រយៈពេល៤ឆ្នាំ) និងឱកាសហាត់ការអំឡុងពេលសិក្សា និងឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជនអាចចូលទៅកាន់ Sathapana Scholarship Application Form ពាក្យស្នើសុំអាហារូបករណ៍

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ កញ្ញា អ៊ាង ពេជ្រវត្តី អ្នកឯកទេស ផ្នែកសិក្សានិងអភិវឌ្ឍន៍ តាមយៈ ០៩៦៨២៦៣៦៦៦។​ ផុតកំណត់ទទួលពាក្យថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។