សិស្សវិទ្យាល័យបាគង ទទួលបានការតម្រង់ទិសដើម្បីត្រៀមជ្រើសរើសជំនាញ និងជំរុញការអាន ពីក្រុមអំណានយុវជន

សៀមរាប – សិស្សានុសិស្ស​នៃវិទ្យាល័យ​បាគង ប្រមាណជា​២រយនាក់ កាលពីសប្តាហ៍​កន្លងទៅនេះ បាន​ទទួល​នូវ​ការ​តម្រង់ទិសក្នុង​ការ​ជ្រើសរើស​ជំនាញ​សិក្សា​ក្រោយ​បញ្ចប់ថ្នាក់វិទ្យាល័យ ព្រមជាមួយ​នឹង​ការ​ជំរុញការអាន​ តាមរយៈ​កិច្ច​ពិភាក្សាដំណើរជីវិត ដោយ​មានការចូលរួមចែករំលែកពី ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ឡាំ ឡាយ ស្ថាបនិក អំណានយុវជន និង​ អៀង សៀកឡេង ម្ចាស់ទំព័រ Light Up Your Light ។

លោក ឡាំ ឡាយ ស្ថាបនិកអំណានយុវជន បានលើក​ឡើងថា កិច្ចពិភាក្សាដំណើរជីវិត និងការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យ ត្រូវ​បាន​បង្កើតឡើងដើម្បីជាការ​តម្រង់ទិសសិស្សនៅវិទ្យាល័យបាគង ឱ្យកាន់តែសម្រួចខ្លួនឯង ដើម្បីត្រៀមខ្លួនជ្រើសរើសជំនាញសិក្សានាថ្ងៃអនាគត ពិសេស គឺផ្ដល់ជូននូវការឈ្វេងយល់បន្ថែមអំពីខ្លួនឯងឱ្យកាន់តែច្បាស់ថា ពួកគាត់ គឺជាអ្នកបន្តវេន ជៀសវាងខាតពេល លើការជ្រើសរើសជំនាញខុស ឬសម្រេចចិត្តខុស។

ជាមួយគ្នានេះដែរ នៅក្នុង​កិច្ច​ពិភាក្សា​នោះ ក៏​មាន​បញ្ចូលការ​ជំរុញ​ការអាន​ទៅ​ដល់សិស្សានុសិស្ស ដោយ​លោក ឡាំ ឡាយ លើក​ឡើងថា ការអានក៏ជាចំណែកសំខាន់ដែលក្រុមអំណានយុវជន តែងតែចាត់ទុកជាអាទិភាពក្នុងការតឿន ឬលើកទឹកចិត្តសិស្សឱ្យប្រឹងអាន ។ ក្នុងនោះ​លោក​ក៏​មើលឃើញដែរថា ការ​អានរបស់យុវជន​នៅ​មានដំណើរយឺត ដោយ​ទាមទារ​ឱ្យ​មានការ​ជំរុញបន្ថែម​។

លោក ឡាំ ឡាយ

“ខ្ញុំសង្កេតឃើញថា ការអាន នៅតែដើរយឺត ពោល គឺអានតាមដំណើរ ដោយខ្វះខាតបច្ចេកទេស ការជំរុញ សម្ភារៈ សៀវភៅ និងពិសេសគឺការដឹកនាំ ផ្ដួចផ្ដើមគំនិត បង្កើតក្រុមការងារ ដើម្បីជំរុញការអានឱ្យមានប្រសិទ្ធភាព នេះបើនិយាយតែវិទ្យាល័យបាគង”

ស្ថាបនិក អំណានយុវជន រំលេចបន្ថែមថា  បើនិយាយជារួមអំពីខេត្តសៀមរាបវិញ គឺការអានមានសន្ទុះ ប្រសិនជាធៀបនឹងកាលប្រមាណ៤ឆ្នាំមុន។ ក្នុងនោះក្រុមរបស់​លោកក៏​បាន​ចូលរួម​ក្នុង​ការបង្កើតបណ្ណាល័យចល័ត បណ្ណាល័យភូមិ បង្កើតទម្លាប់អានថ្ងៃអាទិត្យ បង្កើតវេទិកាពិភាក្សា បង្កើតក្រុមការងារបណ្ដុះបណ្ដាល និងការពិព័រណ៌សៀវភៅជាដើម ដើម្បីជាការជំរុញការអាន។ មិនតែប៉ុណ្ណោះ ហាងកាហ្វេខ្លះ ឬស្ថាប័នខ្លះ ក៏​មានទំនោរលើការបង្កើតបណ្ណាល័យតូចៗ ដើម្បីជំរុញការអាន ទៅកាន់មហាជន និងបុគ្គលិកខ្លួនផងដែរ។

លោក ឡាំ ឡាយ

“បើទោះបីជាសន្ទុះបានកើនឡើង ក៏ប៉ុន្តែសន្ទុះនេះ ពុំមែនបានសេចក្ដីថា ល្អទាំងស្រុងឡើយ ប្រសិនបើមានសន្ទុះត្រឹមតែមួយចម្អិនកំពិសវិញ (រយៈពេលខ្លី) ក៏មិនហៅថា វប្បធម៌អានប្រសើរឡើងដែរ គឺត្រូវការវប្បធម៌អានជាប្រចាំតែម្ដង”

ស្ថាបនិក អំណានយុវជន បញ្ជាក់ថា ក្រុមការងារនឹងនៅតែបន្តបេសកកម្មខ្លួនជាមួយនឹងយុវជនខ្មែរ ផ្ដល់ជូនការអានប្រកបដោយការពិចារណាបែបស៊ីជម្រៅជាយានសម្រាប់ការជ្រើសរើសរបៀបរស់នៅ របៀបសម្រេចចិត្ត របៀបនៃការឆ្លើយតបជាមួយនឹងបញ្ហាតាមរយៈវេទិកាអំណាន វេទិកាចែករំលែកបទពិសោធន៍ វេទិកាតម្រង់ទិស និងចែកសៀវភៅអំណានជាអំណាចជូនមហាជនទូទាំងប្រទេស។ ហើយអ្វីដែលនឹងធ្វើឱ្យក្រុមអំណានយុវជន កាន់តែរីករាយនោះ គឺការចូលរួមគាំទ្រពីសំណាក់បងប្អូននានា ដើម្បីធ្វើឱ្យកិច្ចការងារមួយនេះ កាន់តែសាយភាយនិងមានប្រសិទ្ធភាព។

គួរជម្រាបជូនថា ក្រុមអំណានយុវជន បង្កើតដើមឆ្នាំ ២០១៧ ជំរុញសកម្មភាពអំណាននៅជុំវិញរាជធានីខេត្តទៅកាន់យុវជនកម្ពុជាតាមរយៈការ ផ្ដល់ជូនវេទិកាបណ្ដុះបណ្ដាល, ជាសារសំឡេង ឬសំឡេងអំណានទៅកាន់យុវជនកម្ពុជា, មានវេទិកាជំនួបអ្នកអាន និងអ្នកនិពន្ធ, ការស្រាវជ្រាវ និងការបណ្ដុះបណ្ដាលក្នុងវិស័យអំណាន និងរៀបចំជាវេទិការវាងអ្នកនិពន្ធ និងអ្នកអានដើម្បីផ្សព្វផ្សាយស្នាដៃថ្មីៗជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...