នៅក្នុងសង្គមបច្ចុប្បន្ននេះមានការជជែក និងចែករំលែកជាច្រើនជុំវិញគុណវិបត្តនៃអំពើហិង្សា ក្នុងនោះកុមារគឺជាក្រុមមនុស្សស្ថិតក្នុងចំណោមមនុស្សដែលងាយរងគ្រោះ ហើយប្រសិនបើពួកគេទទួលរងអំពើហិង្សាពីសំណាក់មនុស្សធំ មិនថាផ្លូវកាយ ឬផ្លូវចិត្ត ពួកគេអាចនិងមានផលវិបាកជាច្រើន។
យោងតាមសៀវភៅណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពី «ការដាក់វិន័យបែបវិជ្ជមាន និងការគ្រប់គ្រងថ្នាក់រៀនដោយប្រសិទ្ធភាព» បានលើកឡើងថា ការប្រើហិង្សាលើកុមារ នឹងធ្វើឱ្យពួកគេជួបនូវវិបត្តិចំនួន៥ រួមមាន ៖
ផលវិបាកចំពោះរាងកាយ៖ រាប់ចាប់ពីកាឈឺចាប់រាងកាយ ស្នាមរបួស និងជាំតិចតួច រហូតដល់របួសធ្ងន់ធ្ងរ បណ្តាលឱ្យមានពិការភាព ឬរហូតដល់បាត់បង់ជីវិត។
ផលវាបាកខាងផ្លូវចិត្ត៖ វាធ្វើឱ្យកុមារខឹងសម្បារ លំបាកចិត្ត និងអាម៉ាសមុខ។ នៅពេលកុមារត្រូវគេបង្អាប់ ចំអក បន្ទាបបន្ថោក ឬសម្លុត ពួកគេអាចបាត់បង់ការគោរពចំពោះខ្លួនឯង និងក្រៀមក្រំចិត្ត។ ពួកគេប្រហែលជាអាចចាប់ផ្តើមគិតអំពីការសងសឹក ឬមានអាកប្បកិរិយាឃោរឃៅផងដែរ។

ផលវិបាកចំពោះអាកប្បកិរិយា៖ វាជាការបង្រៀនកុមារថា ហិង្សាគឺជាអាកប្បកិរិយាដែលទទួលយកបាន។ ប្រការនេះទំនងជាអាចឱ្យកុមារប្រកាន់យកអាកប្បកិរិយាគ្មានសណ្តាប់ធ្នាប់ និងឃោរឃៅដូចជាបំផ្លាញទ្រព្យសម្បត្តិសាលារៀន ឬរករឿងឈ្លោះជាមួយមិត្តរួមថ្នាក់ ឬពេលក្លាយជាមនុស្សធំ គាត់បន្តអំពើហិង្សាបែបនេះក្នុងគ្រួសារ ។
ផលវិបាកក្នុងទំនាក់ទំនង៖ វាធ្វើឱ្យខូចទំនុកចិត្តរបស់ក្មេងចំពោះមនុស្សធំ។ ពួកគេអាចលំបាកបង្កើតទំនាក់ទំនងជាមួយគ្រូ មនុស្សធំដ៏ទៃទៀត និងសូម្បីជាមួយក្មេងដ៏ទៃ។
ផលវិបាកចំពោះស្មារតី៖ វារាំងខ្ទប់សមត្ថភាពរបស់ពួកគេក្នុងការរៀនសូត្រ។ កុមារមានអារម្មណ៍មិនហ៊ានសាកល្បងធ្វើរឿងថ្មីៗ និងមិនហ៊ានសួរឬឆ្លើយសំនួរ។ ពួកគេច្រើមានអារម្មណ៍អាម៉ាស់និងខ្លាចការចំអក។ ពួកគេអាចខ្វះទឹកចិត្តក្នុងការរៀនសូត្រឱ្យបានពិន្ទុល្អ ហើយគុណភាពនៃការរៀនសូត្ររបស់ពួកគេអាចធ្លាក់ចុះ។ នៅដំណាក់កាលណាមួយ វាអាចធ្វើឱ្យសិស្សគេចសាលា និងសិស្សបោះបង់ចោលសាលារៀនតែម្តង៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/06/2026
ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2025
កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....
អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2023
ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...
ឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2026
អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/07/2023
សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ១០៧៤កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2024
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសពីការផ្តល់អាហារូបករណ៍ឥតបង់ថ្លៃ ចំពោះការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។






























