លោក គីម ដារ៉ា ៖ សុជីវធម៌នៃការរស់នៅ ជំរុញឱ្យការធ្វើការចុះសម្រុងគ្នា មិនមែនដោយសារគម្លាតជំនាន់ GenY និង GenZ

និន្នាការសង្គមថ្មីៗនេះ (Trend) ច្រើនលើកឡើងពីបញ្ហាគម្លាតជំនាន់នៅលើបណ្ដាញសង្គម ទាក់ទងនឹង របៀបគិត របៀបធ្វើការ ដែលធ្វើឱ្យពួកគេពិបាកចុះសម្រុងគ្នានៅកន្លែងការងារ។ ករណីនេះ​ អ្នកជំនាញអប់រំ យល់ថា សុជីវធម៌នៃការរស់នៅ ទើបជាកត្តាជំរុញឱ្យការធ្វើការចុះសម្រុងគ្នា មិនមែនដោយសារគម្លាតជំនាន់ Gen Y និង Gen Z នោះឡើយ។

មនុស្សជំនាន់ Y ឬ GenY គឺសំដៅ​លើ​ក្រុម​មនុស្ស​ដែល​កើតនៅ​ចន្លោះឆ្នាំ១៩៨១ ដល់ ១៩៩៦ និងមនុស្សជំនាន់ Z ឬ Gen Z ជាក្រុម​មនុស្ស​កើតនៅ​ចន្លោះឆ្នាំ១៩៩៧ ដល់ ២០១២។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា កត្តាដែលនាំឱ្យ Gen Y និង Gen Z ធ្វើការមិនចុះសម្រុងគ្នានៅកន្លែងធ្វើការ គឺដោយសាររបត់វប្បធម៌ នៃការយល់ឃើញខុសគ្នា ដែលនាំឱ្យទម្រង់ នៃការគិតមិនសូវត្រូវគ្នា ប៉ុន្តែក៏នៅតែអាចធ្វើការជាមួយគ្នាបាន។ លោក គីម ដារ៉ា បន្តថា ទោះជា Gen Y ដូចគ្នា ឬ Gen Z ដូចគ្នា ក៏អាចធ្វើការមិនចុះសម្រុងគ្នាដែរ បើគ្មានសុជីវធម៌ នៃការរស់នៅ ឬអត់ទទួលស្គាល់ភាពខុសគ្នា នៃរបៀបគិត ឬរបៀបធ្វើការ។

ស្ថាបនិកសាលាបង្វឹក Startup Community បន្ថែមថា ទាំង Gen Y និង Gen​ Z បើសិនជាមានសុជីវធម៌រស់នៅល្អដូចគ្នា វប្បធម៌ដូចគ្នា នោះនឹងធ្វើការចុះសម្រុងគ្នា បើទោះជាជនជាតិផ្សេងគ្នាក៏ដោយ ក៏អាចធ្វើការចុះសម្រុងគ្នាបានដែរ។ «កាលណាយើងអត់គោរពគ្នា យើងអត់មានសុជីវធម៌ យើងអត់គោរពភាពខុសគ្នា យើងធ្វើការមិនចុះសម្រុងគ្នាទេ»។

លោកលើជាឧទាហរណ៍ថា អ្នកអាយុច្រើន គួរហៅគេ បង, គោរពតាមឋានៈ, ចេះប្រើពាក្យគួរសម ជំរាបសួរ អរគុណ សុំទោស គឺអាចធ្វើការជាមួយគ្នាដោយគ្មានការប្រកាន់ ព្រោះសុជីវធម៌រៀនគ្រប់ជំនាន់ ប៉ុន្តែបញ្ហានៅកន្លែងធ្វើការ កើតឡើងដោយសារការខ្វះសុជីវធម៌។

លោក គីម ដារ៉ា ទទួលស្គាល់ថា ចំណុចពិសេសរបស់ Gen Z គឺកើតមកអំឡុងពេលបច្ចេកវិទ្យារីកចម្រើន យល់ដឹងបានលឿន ចេះភាសាបរទេសច្រើន ស្គាល់របស់ថ្មីៗទាន់ពិភពលោកបានលឿនជាងមនុស្សជំនាន់ Y ប៉ុន្តែអ្វីដែល Gen Z ត្រូវអភិវឌ្ឍបន្ថែម គឺការគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងការគិត ការសេពគប់ត្រូវ និងត្រូវមានសុជីវធម៌ សីលធម៌បន្ថែមទៀត ដើម្បីភាពជោគជ័យធំរបស់ខ្លួននាពេលអនាគត។

ជាមួយគ្នានេះ​ លោក ហ៊ុយ បញ្ញាចេស្ដា ស្ថាបនិក The SEED ដែល​ក៏​ត្រូវ​ចាត់ទុកថា ជាយុវជន Gen Z មួយរូបដែរ លើកឡើងថា អ្នកធ្វើការ តែងឆ្លងកាត់រវាងអ្នកមានបទពិសោធ និងគ្មានបទពិសោធ ហើយក្នុងការធ្វើការតែងមានការប៉ះទង្គិចគ្នាទៅវិញទៅមក ការនិយាយមិនយល់គ្នា មិនគោរពគ្នាទៅវិញទៅមកជាដើម ប៉ុន្តែនៅលើបណ្ដាញសង្គម Gen Z ហាក់មានភាពល្បីល្បាញខ្លាំង នៅពេលមានបញ្ហាអ្វីមួយលើកមកវែកញែក។

លោក ហ៊ុយ បញ្ញាចេស្ដា ស្ថាបនិក The SEED និងជាយុវជន Gen Z

ក្នុងនាមជា Gen Z មួយរូប និងជាអ្នកគ្រប់គ្រងបុគ្គលិក Gen Z ដែរ លោក បញ្ញាចេស្ដា យល់ថា មិនមែនដោយសារកត្តាជំនាន់ខុសគ្នាធ្វើឱ្យប៉ះទង្គិចគ្នានៅកន្លែងធ្វើការទេ ប៉ុន្តែវាពាក់ព័ន្ធនឹងកត្តាបុគ្គល បទពិសោធ និងអត្តចរិតទៅវិញទេ។

គួរជំរាបជូនថា Gen Z ធំឡើងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាដ៏វៃឆ្លាត និងជំនាញខាងប្រើប្រាស់អ៊ីនធឺណិតច្រើនជាង Gen Y ។ អ្នកស្រាវជ្រាវ​ ក៏បានសង្កេតឃើញពីបំណងប្រាថ្នារបស់ក្រុមមនុស្ស Gen Z គឺចង់បានការអប់រំ និងស្ថិរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយប្រើប្រាស់សមត្ថភាពខ្លួនឯង ឧស្សាហ៍ព្យាយាម និងមានការអប់រំល្អផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...