និន្នាការបច្ចេកវិទ្យា ៣ ដែលនឹងមានឥទ្ធិពលលើក្មេងជំទង់នៅឆ្នាំ២០២៥

នៅចុងឆ្នាំ២០២៤ មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានចេញផ្សាយរបាយការណ៍អំពីការស្ទង់មតិចុងក្រោយ អំពីក្មេងជំទង់អាមេរិក ដែលមានអាយុចន្លោះពី ១៣ ដល់ ១៧ឆ្នាំ។ ទោះជាមានការព្រួយបារម្ភខ្លាំង អំពីឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយមកលើសុខភាពផ្លូវចិត្តក្មេងជំទង់ ការហាមឃាត់មិនឱ្យប្រើទូរស័ព្ទដៃក្នុងសាលា និងការឹតបន្តឹងលើការប្រើប្រាស់ប្រពន្ធផ្សព្វផ្សាយសង្គមសម្រាប់អនីតិជនក៏ដោយ។ លទ្ធផលនៅតែរកឃើញថា ក្មេងជំទង់ បានប្រើទូរស័ព្ទច្រើនជាងពេលណាទាំងអស់។ ជាងពាក់កណ្ដាលនៃអ្នកចូលរួមស្ទង់មតិលើកឡើងថា ពួកគេបានអនឡាញស្ទើរតែគ្រប់ពេល។

ការសិក្សាបានរកឃើញថា ក្មេងជំទង់ប្រមាណ ៩០ភាគរយបានប្រើប្រាស់យូធូប ខណៈ ៦៣ភាគរយ និយាយថា ពួកគេប្រើប្រាស់តិកតុកជារៀងរាល់ថ្ងៃ។ ខណៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់ក្មេងជំទង់ដែរ។

ជីវិតក្មេងជំទង់ នឹងបន្តមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំ២០២៥។ ជួសឱ្យការដាក់បំរាម ឬហាមឃាត់ពួកគេមិនឱ្យប្រើប្រាស់បច្ចេកវិទ្យានេះ Psychology Today បានបញ្ជាក់ថា ក្មេងជំទង់ត្រូវការ ការគាំទ្រពីសំណាក់អាណាព្យាបាល ដើម្បីជួយពួកគេឱ្យប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ។

សម្រាប់ការប្រើប្រាស់វេទិកាយូធូប ដែលត្រូវបានគេរកឃើញថា មានការពេញនិយមក្នុងចំណោមក្មេងជំទង់ របាយការណ៍របស់សមាគមន៍អ្នកចិត្តសាស្ត្រអាមេរិក បានគូសបញ្ជាក់ថា អាណាព្យាបាល និងអ្នកថែទាំកុមារ មានតួនាទីសំខាន់ណាស់ក្នុងការបង្ហាញពីឥទ្ធិពលនៃមាតិកា មានមកលើពួកគេ។ របាយការណ៍បានណែនាំថា ដើម្បីជួយកុមារឱ្យប្រើប្រាស់យូធូបបានត្រឹមត្រូវ អាណាព្យាបាល ត្រូវគ្រប់គ្រងមាតិកា ដែលនាំឱ្យប៉ះពាល់ដល់ការគិត និងផ្លូវចិត្តកុមារ ដូចជា អំពើហិង្សា, អាកប្បកិរិយាគ្រោះថ្នាក់, មាតិកា ដែលនាំឱ្យមានការស្អប់លើបណ្ដាញសង្គម, រូបភាពរាងកាយដែលមិនសមរម្យ និងមាតិកាអវិជ្ជមានជាច្រើនទៀត។

ផ្ទុយទៅវិញ អាណាព្យាបាលត្រូវលើកទឹកចិត្តឱ្យកុមារមើលមាតិកាដែលនាំមកនូវផលវិជ្ជមានដូចជា ការសិក្សាអប់រំ, ការស្វែងយល់ពីអារម្មណ៍ និងសុខុមាលភាព និងការកម្សាន្តបែបវិជ្ជមាន។ លើសពីនេះ អាណាព្យាបាលត្រូវមានទំនាក់ទំនងល្អជាមួយកូន និងប្រាដកថា ពួកគេទស្សនាមាតិកា ដែលត្រឹមត្រូវ និងអាចទុកចិត្តបាន។

ក្រៅពីវេទិកាយូធូប បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានក្មេងជំទង់ប្រើប្រាស់នៅគ្រប់ទីកន្លែងក្នុងឆ្នាំ២០២៥។ បច្ចេកវិទ្យានេះ ត្រូវបានបំពាក់នៅលើ Youtube, Snapchat, Reddit, Discord, Roblox, Spotify និងសូម្បីតែ​ Google Search។ ទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កាន់តែទូលំទូលាយ ក្មេងជំទង់ត្រូវមានចំណេះដឹងក្នុងការកំណត់ព័ត៌មានមិនត្រឹមត្រូវ, ការពារទិន្នន័យផ្ទាល់ខ្លួន, យល់ដឹងអំពីក្រមសីលធម៌ប្រើប្រាស់ AI និងហានិភ័យ ដែលមានសក្តានុពលមួយចំនួនទាក់ទងនឹងការប្រើប្រាស់​ AI ។

ចំណុចពិសេសមួយទៀត គឺទម្រង់នៃការប្រើប្រាស់បណ្ដាញសង្គម ត្រូវបានផ្លាស់ប្ដូរ។ ការសិក្សារកឃើញថា ក្មេងជំទង់ប្រើប្រាស់បណ្ដាញសង្គម លើសពីការទំនាក់ទំនង។ ជាក់ស្ដែង ពួកគេបានប្រើ យូធូប និងតិកតុក ជំនួស google ដើម្បីស្វែងរកព័ត៌មាន និងស្រាវជ្រាវ។ ការស្រាវជ្រាវដោយ សាកលវិទ្យាល័យ ឈីកាហ្គោ បានរកឃើញថា ជាង ៦០ភាគរយនៃមាតិកាអំពីសុខភាព បានបង្ហោះដោយ អ្នកផលិតមាតិកា ដែលមិនមែនជាអ្នកជំនាញ ដែលនាំឱ្យមានទិន្នន័យ និងព័ត៌មានមួយចំនួនមិនត្រឹមត្រូវ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...