ក្រសួងមុខងារសាធារណៈ ជ្រើសរើសសិស្ស​មន្រ្តីក្រមការ ជំនាន់ទី១២ ចំនួន ២០៥នាក់

ជាឱកាសសម្រាប់សិស្ស​និស្សិត បុគ្គលិក មន្រ្តីរាជការ នៅឆ្នាំនេះ ក្រសួងមុខងារសាធារណៈ បានប្រកាស​ពីការ​ប្រឡងជ្រើសរើស សិស្ស​មន្រ្តីក្រមការ ជំនាន់ទី១២ នៃសាលា​ភូមិន្ទរដ្ឋបាល ចំនួន២០៥នាក់។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជនត្រូវ​មានសញ្ជាតិខ្មែរ, មានសញ្ញាបត្រ​ចាប់ពីមធ្យមសិក្សា​ទុតិយភូមិបូក២ ឆ្នាំ នៃការ​សិក្សា​បន្ថែម​នៅ​ឧត្តមសិក្សា ឬសមមូលឡើងទៅ, មានអាយុយ៉ាងតិច ១៨ឆ្នាំ និង​អាយុ​យ៉ាងច្រើនបំផុត​គិត​ត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបេក្ខជនមន្រ្តីរាជការ និងបេក្ខជនមានសញ្ញាបត្រ​បណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ តែបេក្ខជន​មានសញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬសមមូល ត្រូវ​មានអាយុ​ច្រើនបំផុត៤០ឆ្នាំ បេក្ខជន​មានសញ្ញាបត្រ​បរិញ្ញាបត្រ ត្រូវ​មានអាយុច្រើនបំផុត ៣៥ឆ្នាំ បេក្ខជនមានសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បូក២ ត្រូវ​មានអាយុច្រើនបំផុត ២៥ឆ្នាំ។

បេក្ខជន​មិន​ត្រូវ​ប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និង​សិទ្ធិខាងនយោបាយ, បេក្ខជន​ត្រូវ​ជ្រើសរើស​ប៉ុស្តិ៍នៅ​តាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមាន​តម្រូវការ និង​ត្រូវ​ពិនិត្យ​អំពីស្ថានភាព​ទីតាំងរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែល​ចង់ទៅបំពេញ​ការងារ​ឱ្យបានច្បាស់លាស់ មុននឹង​សម្រេចចិត្ត​ជ្រើសរើស។ ចំពោះព័ត៌មានបន្ថែម បេក្ខជនអាច​ទាក់ទងជាមួយ​មន្ទីរ​មុខងារសាធារណៈរាជធានី ខេត្ត តាមគោលដៅ​ដែលបានជ្រើសរើស។

លើកទឹកចិត្ត និងផ្តល់អាទិភាពចំពោះ ជនមានពិការភាព, ស្រ្តី, ជនជាតិដើមភាគតិច, មន្រ្តីជាប់កិច្ចសន្យា​ដែលបំពេញ​ការងារ​ក្នុងរដ្ឋបាល​សាធារណៈ, បេក្ខជន​មានអាយុច្រើនជាងគេ។

ការចុះឈ្មោះ នឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូត​ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧ជាកំហិត។

ការដាក់ពាក្យប្រឡងធ្វើឡើង​តាមរយៈប្រព័ន្ធអនឡាញ ដោយបេក្ខជន​អាច​ចូលទៅកាន់ https://go.gov.kh/era/mcskkr ដើម្បីបំពេញ​ព័ត៌មានសុំសិទ្ធិប្រឡង​ប្រជែង និង​ស្កេន​បញ្ចូល​ឯកសារ​តម្រូវ​សម្រាប់ការ​ដាក់ពាក្យ។

ឯកសារចាំបាច់សម្រាប់ការដាក់ពាក្យ រួមមាន ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឆាយា (ព្រះសង្ឃ), សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិបូក២ឆ្នាំនៃការ​សិក្សា​បន្ថែម​នៅ​ឧត្តមសិក្សា ឬសមមូល, រូបថតទំហំ 4×6 (ផ្ទៃខាងក្រោយពណ៌ស ឬផ្ទៃមេឃ), ចំពោះ​មន្រ្តីរាជការ ត្រូវ​មានលិខិតអនុញ្ញាត​ឱ្យចូលរួមប្រឡង​ប្រជែង​ចេញ​ដោយ​ប្រធានស្ថាប័ន ឬអាជ្ញាធរ ដែលមានសិទ្ធិ​អនុញ្ញាត​ឱ្យ​ផ្ទេរ​ក្របខណ្ឌ។

ចំពោះព័ត៌មានផ្សេង​ទៀត បេក្ខជន​អាចទំនាក់ទំនងទៅកាន់ទូរស័ព្ទ ឬ ប្រព័ន្ធ Telegram ០៩២ ៤៥៦ ៥៥៥, ០១០ ៤៣៧ ៩២២ រៀងរាល់ម៉ោងធ្វើការ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...