កញ្ញា ផល អេមី ៖ ការប្រាស្រ័យទំនាក់ទំនងល្អជាទ្រព្យសម្បត្តិដែលនិស្សិតសិក្សាក្រៅប្រទេសគួរតែមាន

ភ្នំពេញ – ការសិក្សានៅក្រៅប្រទេសកំណើត ប្រៀបបានដូចជាការចាប់ផ្ដើមកន្លែងរស់នៅថ្មីមួយទៀតដែលមិនមានអ្វីសោះ ជាពិសេសការប្រាស្រ័យទាក់ទងជាមួយមិត្ត និងមជ្ឈដ្ឋានថ្មីៗជុំវិញខ្លួន ។ នេះជាការលើកឡើងរបស់ កញ្ញា ផល អេមី និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យ Henan Normal នៃអាហារូបករណ៍រដ្ឋាភិបាលខេត្តហឺណាន ឆ្នាំសិក្សា២០២០-២០២៥ ។

កញ្ញា ផល អេមី បានចែករំលែកពីផលប្រយោជន៍ នៃការធ្វើទំនាក់ទំនងល្អជាមួយមិត្តថ្មីៗ និងទៅកាន់មនុស្សជុំវិញមជ្ឈដ្ឋានថា បន្ទាប់ពីបានស្នាក់នៅ និងសិក្សានៅប្រទេសចិនអស់រយៈពេល៣ឆ្នាំកញ្ញាទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗជាច្រើនដូចជារបៀបនៃការរស់ឆ្ងាយផ្ទះ ការសិក្សារៀនសូត្រ ការបង្កើតទំនាក់ទំនង និងសកម្មភាពថ្មីៗជារៀងរាល់ថ្ងៃ ។ ជាមួយគ្នានេះ ការបង្កើតទាក់ទំនងល្អមានផលប្រយោជន៍ជាច្រើនដល់មនុស្សគ្រប់គ្នា ជាពិសេសនិស្សិតដែលកំពុងស្នាក់នៅ និងសិក្សានៅក្រៅប្រទេស ដោយការបង្កើតទំនាក់ទំនងនេះត្រូវកើតមាននៅគ្រប់ទីកន្លែងទាំងនៅក្នុងកន្លែងស្នាក់នៅ ក្នុងថ្នាក់រៀន និងទីសាធារណៈ ។

យុវតីវ័យ២២ឆ្នាំរូបនេះបានបន្តថា ក្នុងរយៈពេល៣ឆ្នាំនៃការសិក្សា ការទំនាក់ទំនងនេះបានបង្ហាញឱ្យកញ្ញាមើលឃើញ និងអាចស្វែងយល់ពីរបៀបនៃការរៀនសូត្ររបស់សិស្សជនជាតិចិនផងដែរ ដោយនិស្សិតគេភាគច្រើនជាសិស្សដែលមានភាពក្លាហាន រួសរាយរាក់ទាក់ ខិតខំប្រឹងប្រែងសិក្សា មានភាពអត់ធ្មត់ និងចំណាយពេលមួយភាគធំទៅលើការសិក្សារបស់ពួកគាត់ ។ កត្តាទាំងអស់នេះហើយដែលបានជម្រុញកម្លាំងចិត្ត កញ្ញា អេមី ឱ្យ​មានការខិតខំប្រឹងប្រែងបន្ថែមមួយកម្រិតទៀត ។

កញ្ញា ផល អេមី

” ខ្ញុំជ្រើសរើសយកគំរូល្អៗពីមជ្ឈដ្ឋានជុំវិញ ដើម្បីជាកម្លាំងជម្រុញចិត្តឱ្យខ្ញុំមានការខិតខំប្រឹងប្រែងបន្ថែមមួយកម្រិតទៀត”

ទន្ទឹមនឹងទទួលបានផលប្រយោជន៍ពីការបង្កើតទំនាក់ទំនង យុវតីមានស្រុកកំណើតនៅ​ខេត្តកំពង់ចាមរូបនេះក៏បានលើកឡើងបន្ថែមថា កម្មវិធីសិក្សានៅប្រទេសចិនគឺមានច្រើន និងមានភាពសកម្មដែលជាការដាស់ស្មារតីដល់សិស្សដូចជា ការសិក្សាពេញម៉ោងក្នុងមួយថ្ងៃ (ម៉ោង៨ព្រឹក ដល់ម៉ោង៩យប់) និងការសិក្សាទ្រឹស្ដីភ្ជាប់ជាមួយការអនុវត្តន៍ជាដើម ។

ងាកទៅមើលពីបញ្ហាប្រឈមដែលកញ្ញា ផល អេមី បានជួបនៅពេលទៅសិក្សាដំបូងៗវិញ អ្វី​ដែលនាង​ជួបមុនគេ គឺការប្រើប្រាស់ភាសាដើម្បីទំនាក់ទំនង ដោយកញ្ញា និងមិត្តនិស្សិតខ្មែរដែលត្រូវទៅសិក្សាជាមួយគ្នាទាមទារការចំណាយពេលវេលាឱ្យបានកាន់តែច្រើនសិក្សាពីភាសាចិន និងការទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ។ យ៉ាងណាមិញនៅពេលទៅដល់ប្រទេសចិនដំបូងៗកញ្ញា អេមី អាចប្រើប្រាស់ភាសាចិននៅមានកម្រិត និងជ្រើសកម្មវិធីសិក្សាអក្សរសាស្ត្រចិនផងនោះ ទើបកញ្ញាត្រូវចំណាយពេលបន្ថែមកាន់តែច្រើនជាមួយការសិក្សាភាសាចិន ។

បេក្ខភាពអាហារូបករណ៍រូបនេះ បានលើកពីផលវិបាកនៃការប្រើប្រាស់ភាសា កត្តាអាកាសអាតុក៏ជាផលវិបាកដែលធ្វើឱ្យកញ្ញាត្រូវរៀនបន្ស៊ាំខ្លួនជាមួយអាកាសធាតុនៅទីនោះ ជាពិសេសនៅរដូវរងារដែលមានសីតុណ្ហភាពធ្លាក់ចុះដល់សូន្យ ឬទាបជាងនេះ និងការមើលថែខ្លួនឯងពីអាហារនៅទីនោះផងដែរ ។

ជាចុងក្រោយ កញ្ញាសូមលើកទឹកចិត្តដល់ប្អូនៗក៏ដូចជាសិក្សានុសិស្សជំនាន់ក្រោយខិតខំសិក្សារៀនសូត្រ និងសាកល្បងដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសដើម្បីបានស្គាល់ និងបានយល់ដឹងពីការសិក្សា ប្រព័ន្ធអប់រំនៅក្រៅប្រទេសយ៉ាងហោចណាស់បានម្ដង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...