ភ្នំពេញ – ភាពវៃឆ្លាតនៃអារម្មណ៍ (EQ) គឺជាសមត្ថភាពក្នុងការយល់ ប្រើប្រាស់ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងតាមរបៀបវិជ្ជមាន ដើម្បីបំបាត់ភាពតានតឹង ប្រាស្រ័យទាក់ទងឱ្យមានប្រសិទ្ធភាព យោគយល់ជាមួយអ្នកដទៃ យកឈ្នះឧបសគ្គ និងបំបាត់ជម្លោះ។ ភាពវៃឆ្លាត នៃអារម្មណ៍ (EQ) ជួយអ្នកកសាងទំនាក់ទំនងកាន់តែរឹងមាំ ជោគជ័យក្នុងការសិក្សា និងការងារ និងសម្រេចគោលដៅអាជីព និងគោលដៅផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ម៉្យាងវិញទៀត ក៏អាចជួយអ្នកឱ្យភ្ជាប់ជាមួយអារម្មណ៍របស់អ្នកប្តូរបំណងប្រាថ្នាទៅជាសកម្មភាព និងធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញាអំពីអ្វីដែលសំខាន់បំផុត។
តើភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) មានអ្វីខ្លះ?
ជាទូទៅ ភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) ត្រូវបានកំណត់ដោយលក្ខណៈបួនយ៉ាងគឺ៖
- ការគ្រប់គ្រងខ្លួនឯង៖ អ្នកអាចគ្រប់គ្រងអារម្មណ៍ និងឥរិយាបថដែលបង្កប់ដោយអារម្មណ៍ និងគ្រប់គ្រងអារម្មណ៍របស់អ្នកតាមវិធីដែលនាំមានសុខភាពល្អ គឺត្រូវចាប់ផ្ដើមធ្វើតាមការប្តេជ្ញាចិត្ត និងសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរគ្រប់កាលៈទេសៈ។
- ការយល់ដឹងដោយខ្លួនឯង៖ អ្នកទទួលស្គាល់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក និងរបៀបដែលអ្នកដទៃមានឥទ្ធិពលទៅលើគំនិត និងឥរិយាបថរបស់អ្នក។ លើសពីនេះ អ្នកដឹងពីភាពខ្លាំង និងភាពទន់ខ្សោយរបស់អ្នក ហើយមានទំនុកចិត្តលើខ្លួនឯង ។

- ការយល់ដឹងពីសង្គម៖ អ្នកមានចិត្តអាណិត។ អ្នកអាចយល់ពីអារម្មណ៍ តម្រូវការ និងការព្រួយបារម្ភរបស់មនុស្សដទៃ ព្រមទាំងបើកចិត្តទទួលយកសង្គមមនុស្ស។
- ការគ្រប់គ្រងទំនាក់ទំនង ៖ អ្នកចេះអភិវឌ្ឍ និងរក្សាទំនាក់ទំនងល្អ, ប្រាស្រ័យទាក់ទងច្បាស់លាស់, បំផុសគំនិត និងមានឥទ្ធិពលវិជ្ជមានលើអ្នកដទៃ, ធ្វើការបានល្អនៅក្នុងក្រុម, និងគ្រប់គ្រងជម្លោះបានល្អ។

ហេតុអ្វីបានជាភាពឆ្លាតវៃផ្នែកអារម្មណ៍សំខាន់?
ដូចដែលយើងបានដឹងហើយថា មិនមែនមានន័យថាមនុស្សឆ្លាតបំផុតអាចទទួលបានជោគជ័យបំផុត ឬបានបំពេញច្រើនបំផុតក្នុងជីវិតនោះទេ ។ លើសពីនេះ មានមនុស្សដែលឆ្លាតវៃខាងការសិក្សា ប៉ុន្តែពួកគេមិនទាន់ទទួលយកបរិបទសង្គម និងមិនបានជោគជ័យក្នុងការធ្វើការងារ ឬនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។ ហេតុនេះ មានកំរិតបញ្ញា (IQ) មិនទាន់គ្រប់គ្រាន់សម្រាប់ខ្លួនឯង ដើម្បីសម្រេចបានជោគជ័យក្នុងជីវិតនោះឡើយ ។ មានន័យថា កំរិតបញ្ញា (IQ) អាចជួយអ្នកឱ្យចូលរៀននៅមហាវិទ្យាល័យ ប៉ុន្តែភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) នឹងជួយអ្នកគ្រប់គ្រងភាពតានតឹង និងអារម្មណ៍នៅពេលប្រឈមមុខនឹងបញ្ហា ឬឧបសគ្គរបស់អ្នក មិនថាក្នុងការសិក្សា ឬការងារ។ គួរជម្រាបជូនថា ប្រសិនបើអ្នក ភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) និងកំរិតបញ្ញា (IQ) ស្របគ្នានោះនឹងកាន់តែមានប្រសិទ្ធិភាពបំផុត ដែលអាចជួយគ្នាទៅវិញទៅមក ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតកាន់តែល្អប្រសើរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...
ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិតពីតំបន់អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2025
សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...
អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...
ឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/07/2025
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រកាសជ្រើសរើសនិស្សិតចំនួន១០រូប ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2023
វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/04/2025
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើស...






























