ភ្នំពេញ – ការពន្យារពេល និងការខ្វះកម្លាំងជំរុញចិត្តរមែងកើតឡើងដោយសារមូលហេតុមួយចំនួនដូចជា ភាពស្រពេចស្រពិល ភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ថា ខ្លួនឯងកំពុងព្យាយាមធ្វើអ្វី ត្រូវធ្វើអ្វីមុន ធ្វើអ្វីក្រោយ និងធ្វើដើម្បីអ្វី។ យ៉ាងណាក៏ដោយ អ្នកត្រូវតែចៀសវាងស្ថានការណ៍ទាំងនោះឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យគោលដៅ និងការងារសំខាន់ៗរបស់អ្នកមានភាពច្បាស់លាស់។ បើតាមសៀវភៅ EAT THAT FROG! របស់លោក Brain Tracy បនាផ្តល់នូវគន្លឹះចំនួន ៧ ដែលអ្នកអាចយកទៅអនុវត្តដើម្បីបន្ថែមប្រសិទ្ធភាពក្នុងការធ្វើការងាររបស់អ្នកឱ្យបានល្អ ពោលគឺច្រើនឡើង២ទៅ៣ដង និងអាចសម្រេចគោលដៅរហូតមួយជីវិត។
ទី១. សម្រេចចិត្តឱ្យច្បាស់លាស់៖ នៅពេលដែលអ្នកត្រូវការអ្វី អ្នកត្រូវសម្រេចចិត្តដោយខ្លួនឯង ឬមិនអញ្ចឹងទេ ក៏អង្គុយនិយាយជាមួយប្រធានទាក់ទងនឹងគោលដៅ និងវត្ថុបំណងរបស់អ្នក រហូតដល់អ្នកយល់យ៉ាងច្បាស់ថា តើគេរំពឹងអ្វីខ្លះពីអ្នក និង តើរៀបចំរៀបរៀងលំដាប់សំខាន់ដូចម្តេច? លើសពីនេះ ជៀសជាងធ្វើការងារដែលអ្នកមិនពេញចិត្តពីមួយថ្ងៃហើយមួយថ្ងៃទៀត យើងគួរពិភាក្សាជាមួយប្រធានទំនាក់ទំនងការងារពីអ្វីដែលយើងចង់ធ្វើឱ្យបានជាក់លាក់ និងប្រាកដថា យើងមានសមត្ថភាពអាចធ្វើបាន។ វិធីប្រើប្រាស់ពេលវេលាដែលអាក្រក់បំផុតគឺ ការធ្វើរឿងមួយបានយ៉ាងល្អ ទោះបីមិនមានភាពចាំបាច់ត្រូវធ្វើក៏ដោយ។
ទី២. សរសេរគោលដៅចេញមកនៅលើក្រដាស៖ នៅពេលអ្នកសរសេរគោលដៅ អ្នកត្រូវសរសេរយ៉ាងណាឱ្យច្បាស់លាស់ និងអាចប៉ះបាន ហើយអ្នកត្រូវបង្កើតរឿងដែលអ្នកអាចមើលឃើញ និងប៉ះបាន។ ផ្ទុយទៅវិញ គោលដៅដែលមិនបានសរសេរចេញមកនោះ វាគ្រាន់តែជាការស្រមៃ និងនិន្នាការដែលប្រាសចាកថាមពលណាមួយប៉ុណ្ណោះ ដែលអ្វីទាំងនោះសុទ្ធតែនាំទៅកាន់ភាពស្មុគស្មាញ ភាពស្រពេចស្រពិល ការវង្វេងផ្លូវ និងកំហុសឆ្គងជាច្រើន។

ទី៣. កំណត់គោលដៅ និងពេលវេលាជាក់លាក់ ៖ គោលដៅរបស់អ្នកត្រូវកំណត់ពេលវេលាឱ្យច្បាស់លាស់ និងត្រូវកំណត់ពេលវេលាខ្លីៗប្រសិនបើចាំបាច់។ នៅពេលគ្មានការកំណត់ពេលវេលាច្បាស់លាស់ និងគ្មានទំនួលខុសត្រូវថា នឹងត្រូវធ្វើឱ្យសម្រេច អ្នកនឹងពន្យារពេល និងមិនងាយបានសម្រេចឡើយ។
ទី៤. បញ្ជាក់រឿងដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលដៅតាមចំណុចនីមួយៗ ៖ នៅពេលគិតអ្វីថ្មីៗចេញមក អ្នកត្រូវសរសេរចេញមកជារឿយៗមានលក្ខណៈរហូតពេញលេញ ពេលនោះអ្នកនឹងមើលឃើញគោលដៅ និងវត្ថុបំណងក្នុងរូបភាពរួម បន្ទាប់មកអ្នកនឹងមានផ្លូវឱ្យឈានទៅខាងមុខ។ នៅពេលអ្នកបញ្ជាក់គោលដៅចេញមកយ៉ាងច្បាស់លាស់ហើយ អ្នកត្រូវតែចាប់ផ្តើមធ្វើតាមនោះភ្លាមៗ ពេលនោះហើយ អ្នកនឹងសម្រេចគោលដៅតាមដែលចង់បាន។
ទី៥. ត្រូវផ្លាស់ប្តូររឿងដែលត្រូវធ្វើឱ្យស្ថិតនៅក្នុងលក្ខណៈ នៃគម្រោងការងារ៖ អ្នកត្រូវរៀបចំរឿងដែលត្រូវធ្វើតាមលំដាប់នៃភាពសំខាន់ និងត្រូវចំណាយពេលត្រិះរិះពិចារណាពីរបីនាទីថា តើត្រូវធ្វើអ្វីមុន អ្វីក្រោយ? តើរឿងណាដែលត្រូវធ្វើភ្លាម? តើរឿងណាទុកពេលក្រោយបាន? ប្រសិនបើឱ្យល្អជាងនេះ អ្នកត្រូវគូសរូបភាពលើផ្ទាំងក្រដាសឱ្យឃើញទំនាក់ទំនងនៃរឿងដែលអ្នកត្រូវធ្វើ ដោយប្រើជារូបរាង ចតុកោណ រង្វង់ ខ្សែត្រង់ និងព្រួញ ដើម្បីបង្ហាញពីការសម្រេចគោលដៅនោះ ។ នៅពេលមានគោលដៅដែលសរសេរជាលាយល័ក្ខណ៍អក្សរ រួមទាំងគម្រោងការណ៍ដែលច្បាស់លាស់ហើយនោះ អ្នកនឹងធ្វើការងារបានច្រើនឡើង និងមានប្រសិទ្ធភាពជាងមនុស្សដែលមានគោលដៅត្រឹមតែនៅក្នុងខួរក្បាល។

ទី៦. ចាប់ផ្តើមធ្វើតាមគម្រោងភ្លាមៗ ៖ ចូរធ្វើអ្វីម្យ៉ាង ឬធ្វើអ្វីក៏បាន គម្រោងការងារធម្មតាៗដែលត្រូវយកទៅប្រើយ៉ាងយកចិត្តទុកដាក់នោះ វារមែងល្អជាងគម្រោងការដ៏អស្ចារ្យដែលត្រូវយកទៅដាក់នៅលើធ្នើរប៉ុណ្ណោះ។ ដូច្នេះបើអ្នកចង់សម្រេចជោគជ័យ មិនថាលើរឿងណាក៏ដោយ ការចាប់ផ្តើមធ្វើចាត់ទុកថាជារឿងសំខាន់ខ្លាំងណាស់។
ទី៧. តាំងចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងចាប់ផ្តើមធ្វើអ្វីម្យ៉ាង៖ ជារៀងរាល់ថ្ងៃដើម្បីឱ្យចូលទៅជិតគោលដៅរបស់អ្នកកាន់តែខ្លាំង អ្នកត្រូវតែធ្វើឱ្យក្លាយជាទម្លាប់។ ឧទាហរណ៍ដូចជា អ្នកអាចកំណត់ចំនួនទំព័រសៀវភៅដែលត្រូវអានឱ្យចប់, ចំនួនអតិថិជនដែលត្រូវទូរស័ព្ទទៅរក, ចំនួនម៉ោងដែលត្រូវហាត់ប្រាណ ឬចំនួនពាក្យសព្ទអង់គ្លេសថ្មីដែលចង់ចេះ គឺមិនថាជាអ្វីក៏ដោយ ហាមខកខានជាដាច់ខាត។
គួរជម្រាបជូនថា ចូរឈានទៅខាងមុខជានិច្ច, នៅពេលដែលអ្នកចាប់ផ្តើមឈានជើងចេញទៅ ចូរដើរទៅជារឿយៗកុំឈប់ឱ្យសោះ។ ការសម្រេចចិត្ត និងការរក្សាវិន័យបែបនេះ អ្នកនឹងសម្រេចគោលដៅបានកាន់តែលឿន និងអាចបន្ថែមប្រសិទ្ធភាពរបស់ខ្លួនឯងបានដោយអ្នកមិនធ្លាប់នឹកស្រមៃមកពីមុនឡើយ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែងសម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2024
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រកាសផ្តល់អាហារូបករណ៍ចំនួន២៥០កន្លែងសម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/06/2024
អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាសជ្រើសរើសសិស្សានុសិស្សក្រីក្រ ដើម្បីចូលរៀនថ្នាក់ត្រៀម និងថ្នាក់ជំនាញចំនួន ៣៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2023
ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...



































































