ភ្នំពេញ – នៅក្នុងសិក្ខាសាលាស្ដីពី “ឱកាសក្លាយជាគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ(NIE)” ធ្វើឡើងកាលពីពេលថ្មីៗនេះ អ្នកស្រី ប៊ុន សុផានី នាយិការងវិទ្យាស្ថានជាតិអប់រំ មានប្រសាសន៍ថា វិទ្យាស្ថានជាតិអប់រំ ជាវិទ្យាស្ថានជាតិមួយជ្រើសរើសនិស្សិតប្រឡងចូលរៀន ដើម្បីក្លាយជាគ្រូបង្រៀនក្របខណ្ឌរដ្ឋ។ ទន្ទឹមគ្នានេះ ការប្រឡងចូលក្របខណ្ឌរដ្ឋមានសិស្ស និងនិស្សិតប្រឡងច្រើន ដោយទាមទារឱ្យនិស្សិតខិតខំប្រឹងប្រែង និងស្វែងយល់នូវអ្វីដែលជាចំណុចខ្វះខាតរបស់ខ្លួន និងត្រូវបំពេញចំណុចខ្វះខាតទាំងនោះទើបអាចប្រឡងចូលក្របខណ្ឌគ្រូបង្រៀនជាប់។
អ្នកស្រី ប៊ុន សុផានី នាយិការងវិទ្យាស្ថានជាតិអប់រំ បន្ថែមថា ដើម្បីអាចប្រឡងគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាស្ថានជាតិអប់រំ គឺត្រូវការអ្នកចេះ អ្នកមានសមត្ថភាព តាមរយៈការប្រឡងជ្រើសរើសដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ។
អ្នកស្រី ប៊ុន សុផានី នាយិការងវិទ្យាស្ថានជាតិអប់រំ
“គោលជំហរគ្រូបង្រៀន គឺត្រូវតាំងចិត្តឱ្យបានមុតមាំ មានសច្ចៈធម៌ ទៀងត្រង់ ហើយគ្រូបង្រៀន គឺជាដើរតួជាគំរូទៅដល់អ្នកនៅជុំវិញខ្លួនយើងតែម្ដង”

នាយិការងវិទ្យាស្ថានជាតិអប់រំ បញ្ជាក់បន្ថែមថា ចំពោះការដាក់ពាក្យប្រឡងគ្រូកម្រិតឧត្តមសិក្សា គឺនិស្សិតត្រូវត្រៀមដូចជា ១.ពាក្យសុំចុះឈ្មោះប្រឡង ២. សញ្ញាបត្រថតចម្លងដោយមានបញ្ជាក់ពីអជ្ញាធរដែនដីជាភាសាខ្មែរ ក្នុងករណីសញ្ញាបត្រមកពីក្រៅប្រទេសត្រូវយកសញ្ញាបត្រនោះទៅបញ្ជាក់សមមូលនៅនាយយកដ្ឋានឧត្តមសិក្សា។ ៣.ប្រវត្តិរូបសង្ខេប ៤. លិខិតធានារបស់ឪពុកម្ដាយ ឬអាណាព្យាបាល ។ ៥.លិខិតកិច្ចសន្យាស្ម័គ្រចិត្តចូលបម្រើវិស័យអប់រំ យុវជន និងកីឡា។ ៦. សាលាកបត្រឯកត្តជន ៧. បង្កាន់ដៃសុំសិទ្ធប្រឡង និង ៨. រូបថត ៤x៦។
អ្នកស្រី ប៊ុន សុផានី នាយិការងវិទ្យាស្ថានជាតិអប់រំ។
“នៅពេលមានសេចក្ដីប្រកាសនៃការជ្រើសរើសប្អូនៗត្រូវមើលសេចក្ដីប្រកាស គឺគេមានពាក្យឱ្យប្អូនបំពេញ រួចយកទៅចុះហត្ថលេខាតាមលក្ខខណ្ឌ នៃពាក្យសុំចុះឈ្មោះប្រឡង។ ឧទាហរណ៍ថា ប្អូនដាក់ពាក្យប្រឡងនៅខេត្តបាត់ដំបង តើវិទ្យាល័យណាដែលប្អូនចង់ទៅ ហើយត្រូវមុខវិជ្ជាឯកទេសរបស់ប្អូនដែលគេជ្រើសរើស? គឺត្រូវយកសំណុំលិខិត ហើយបំពេញពាក្យប្រឡង ត្រៀមសញ្ញាបត្រ និងសុំស៊ីញ៉េបញ្ជាក់ពីអាជ្ញាធរដែនដី ហើយលិខិតកិច្ចសន្យាស្ម័គ្រចិត្តចូលបម្រើការងារវិស័យអប់រំ យុវជន និងកីឡា គឺត្រូវសុំហត្ថលេខាបញ្ជាក់ពីនាយកសាលាផ្ទាល់”
អ្នកស្រី ប៊ុន សុផានី បន្តថា ចំពោះលក្ខខណ្ឌដែលបេក្ខជនអាចប្រឡងចូលវិទ្យាស្ថានជាតិអប់រំបានគឺ ទី១.ជាបេក្ខជនជានិស្សិតកំពុងសិក្សាមិនទាន់មាននៅក្នុងក្របខណ្ឌផ្សេងទៀត ទី២.បេក្ខជនជាបុគ្គលិករបស់ក្រសួង អប់រំ យុវជន និងកីឡា ទី៣.មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មានសុខភាពល្អ និងមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ។ ទី៤.បេក្ខជនមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មានអាយុត្រឹម ៣៥ឆ្នាំគិតដល់ថ្ងៃប្រឡង ទី៥.បេក្ខជនមានសញ្ញាបត្រអនុបណ្ឌិត អាយុត្រឹម ៤០ឆ្នាំ ទី៦.បេក្ខជនមានសញ្ញាបត្របណ្ឌិត ឬក្រោយបណ្ឌិត លក្ខខណ្ឌអាយុ គឺត្រូវបានលើកលែង។

នាយិការងវិទ្យាស្ថានជាតិអប់រំ បញ្ជាក់បន្ថែមទៀតថា ការប្រឡងជ្រើសរើសគ្រូកម្រិតបរិញ្ញាបត្រ +១ និងកម្រិតបរិញ្ញាបត្រ + ២ សុទ្ធតែជាក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមដូចគ្នា ប៉ុន្តែតម្លៃសមមូលនៃសញ្ញាបត្រ បរិញ្ញាបត្រ +២ គឺមានតម្លៃស្មើនឹងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់។ លើសពីនេះ គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺចង់ពង្រឹង និងលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀនឱ្យបានសញ្ញាបត្រដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ទើបបានជាមានប្រឡងគ្រូកម្រិតបរិញ្ញាបត្រ+២៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...
អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត ទៅសិក្សានៅរ៉ូម៉ានី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
ក្រោមកម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់រដ្ឋាភិបាល នៃប្រទេសរ៉ូម៉ានី សម្របសម្រួលដោយទីភ្នាក់ងារឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត សិក្សារយៈពេល៣ខែ...
ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2025
វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2024
គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...





























