ភ្នំពេញ – ក្រោមកិច្ចសហការជាមួយ Swedish International Development Agency (SIDA) នៃប្រទេសស៊ុយអែត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជីវបច្ចេកវិទ្យា និងបច្ចេកវិទ្យាចំណីអាហារ ចំនួន៣៥កន្លែង ក្នុងនោះ១៥កន្លែងជាអាហារូបករណ៍១០០% ។ អាហារូបករណ៍នេះ ផ្ដល់ឱ្យក្រោមគម្រោងឈ្មោះ RUPP-Sweden Bilateral program ដោយកម្មវិធីសិក្សាជាភាសាអង់គ្លេស ជាមួយសាស្ត្រាចារ្យខ្មែរ និងសាស្ត្រាចារ្យបរទេស ។

និស្សិតដែលមានបំណងស្នើពាក្យអាហារូបករណ៍ ត្រូវរៀបចំលិខិតចាំបាច់មួយចំនួនដូចជា ពាក្យសុំប្រឡង១ច្បាប់ លិខិតចំណាប់អារម្មណ៍១ច្បាប់(ជាភាសាអង់គ្លេស) សញ្ញាបត្រថ្នាក់បរិញ្ញាបត្រដែលបញ្ជាក់ពីគ្រឹះស្ថានសិក្សា ខណ្ឌ ឬស្រុក ១ច្បាប់ ប្រវត្តិរូបសង្ខេបភ្ជាប់រូបថត ៤x៦ (៥សន្លឹក) និង ៣x៤ ថតចំពីមុខ(៥សន្លឹក)១ច្បាប់ និងលិខិតបញ្ជាក់ភាសាអង់គ្លេស TOEFL(៥០០) ឬ IELTS (៥.៥) ឬសញ្ញាបត្រភាសាអង់គ្លេសសមមូល ។
ជាមួយគ្នាបេក្ខជនក៏ត្រូវមានសញ្ញាបត្របរិញ្ញាបត្រផ្នែកវិស្វកម្មជីវសាស្ត្រ, ជីវបច្ចេកវិទ្យា, វិស្វកម្មគីមីចំណីអាហារ គីមីជីវៈ, គីមីជីវៈវិទ្យា កសិឧស្សាហកម្ម, បច្ចេកវិទ្យាអាហារ ឬសញ្ញាបត្រសមមូល ។ សម្រាប់បេក្ខភាពដែលទទួលបានអាហារូបករណ៍១០០%ចំនួន១៥នាក់ នឹងទទួលបានថ្លៃសិក្សា១២០០ដុល្លារ ក្នុងមួយឆ្នាំ និងប្រាក់ឧបត្ថម្ភ២០០ដុល្លារក្នុងមួយខែ និងតម្រូវឱ្យធ្វើការសិក្សាស្រាវជ្រាវពេញម៉ោងជាមួយសាស្ត្រាចារ្យក្រៅពីម៉ោងសិក្សា ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០៩៦ ២៥៥ ៦៧១ ៣ ឬ Email: Bioeng.info@rupp.edu.kh ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2024
ជាឱកាសសម្រាប់និស្សិតដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យ Totonto ប្រទេសកាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាសជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ាឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2025
ជាឱកាសសម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀនលើមុខវិជ្ជាមនុស្សសាស្រ្ត ព្រមទាំងអ្នកដឹកនាំជំនាន់ក្រោយទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រកាសបើកដាក់ពាក្យ សម្រាប់ការចូលរួមវគ្គសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2023
ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...



































































