អភិវឌ្ឍជំនាញគិតបែបច្នៃប្រតិដ្ឋជាគន្លឹះនាំទៅរកការបង្កើតអ្វីថ្មីៗប្រកបដោយប្រសិទ្ធភាព តែបើមើលមួយភ្លែត គេអាចគិតថា ជំនាញនេះ គឺសម្រាប់តែអ្នកដែលមានទេពកោសល្យផ្នែកនេះទេទើបអាចធ្វើបាន។ ប៉ុន្តែការពិតជាក់ស្ដែងវាពុំមែនដូច្នោះឡើយ សិល្បៈនៃការគិតបែបច្នៃប្រតិដ្ឋមិនចាំបាច់ទាល់តែមនុស្សដែលមានការបង្កើតគំនិតថ្មីៗរហូតនោះទេ គឺគ្រាន់តែអ្នកមានការគិតវិជ្ជមាន ចេះប្រមូលនូវចំណេះដឹងបន្ថែម និងចងក្រងគំនិតដែលមានស្រាប់ឱ្យក្លាយជាបណ្តុំនៃពហុព័ត៌មាន ដែលកត្តាទាំងនេះហើយអាចជួយឱ្យអ្នកបណ្តុះនូវការគិតបែបច្នៃប្រតិដ្ឋបាន។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Betterup គំនិតច្នៃប្រតិដ្ឋផ្តល់នូវដំណោះស្រាយជាច្រើន ជាពិសេសនៅពេលមានបញ្ហា ។ មួយវិញទៀតគំនិតច្នៃប្រតិដ្ឋបានក្លាយជាដៃគូ នៃការគិតបែបត្រិះរិះពិចារណាផងដែរ មានន័យថា វាជាសសៃសម្រាប់ពង្រឹងការគិតទៅកាន់ផ្នែក ឬរបៀបនៃការគិតផ្សេងៗទៀតតាមរបៀបនីមួយៗ។ ជាងនេះទៅទៀតវាមិនត្រឹមតែជួយសម្រួលការងារតែប៉ុណ្ណោះទេ ប៉ុន្តែមនុស្សក៏អាចយកជំនាញនេះទៅប្រើដើម្បីអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ឬសមត្ថភាពនៅក្នុងដំណើរជីវិតគ្រួសារ ជីវិតសិស្សនិស្សិត និងជាបំណែកមួយនៃភាពជាអ្នកដឹកនាំផងដែរ ជារួមគឺមានន័យថា គំនិតច្នៃប្រតិដ្ឋជួយសម្រួលដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃយ៉ាងច្រើន។

គន្លឹះ ឬរបៀបនៃការដោះស្រាយបញ្ហាភាគច្រើនគេតែងនឹកទៅដល់កន្លែងប្រកបអាជីពការងារ ប៉ុន្តែសមត្ថភាពអភិវឌ្ឍដោះស្រាយបញ្ហានៅក្នុងជំនាញគិតបែបច្នៃប្រតិដ្ឋនេះមិនត្រឹមតែដោះស្រាយបញ្ហានៅកន្លែងការងារតែប៉ុណ្ណោះទេ តែក៏អាចប្រើប្រាស់បានច្រើនទីកន្លែងដើម្បីពង្រឹងបន្ថែមឱ្យកាន់តែមុតស្រួច។ ជាការពិតវិធីអភិវឌ្ឍសមត្ថភាពនៃការគិត អាចជួយដោះស្រាយបញ្ហាផ្សេងគ្នាបានលឿនជាងមុនប្រសិនបើអ្នកបានប្រើវាកាន់តែច្រើន។ នៅពេលដែលខួរក្បាល ឬចិត្តគំនិតរបស់អ្នកទម្លាប់ប្រើប្រាស់ការគិតដែលមានបច្ចេកទេសចម្រុះ ឬវិធីសាស្រ្តប្លែកៗ នោះអ្នកនឹងកត់សម្គាល់បានលឿនជាងមុនទៅតាមបែបបទដែលធ្លាប់បានអនុវត្តកាលពីមុន។
យោងតាម Betterup គំនិតច្នៃប្រតិដ្ឋបានរឹតចំណងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតកាន់តែប្រសើរជាងមុន ព្រោះថា ការគិតច្នៃប្រតិដ្ឋធ្វើឱ្យគេអាចដឹងពីគោលជំហរ នៃគំនិតនីមួយៗកាន់តែច្បាស់ជាងមុន ដែលអាចបំផុសការសន្ទនា ឬបង្កើនទំនាក់ទំនងល្អជាមួយមិត្ត, គ្រួសារ និងអ្នករួមអាជីពជាដើម។ បន្ថែមពីនោះការគិតច្នៃប្រតិដ្ឋគឺជាវិធីសាស្រ្តល្អសម្រាប់ប្រើពេលសម្រេចកិច្ចការជាក្រុម។ ព្រោះកិច្ចការរួមតម្រូវឱ្យប្រមូលគំនិត មូលមតិ សំយោគ អនុម័ត និងការជជែកតស៊ូមតិជាច្រើនទៀតដើម្បីបង្កើតអ្វីមួយថ្មីដែលមិនធ្លាប់មានពីមុនមក។ ទាំងនេះសុទ្ធសឹងតែជាជំនាញដែលអាចពង្រឹងការគិតបែបច្នៃប្រតិដ្ឋ។

ជាការពិតការគិតបែបច្នៃប្រតិដ្ឋបានផ្តល់លើសពីអ្វីដែលបានរៀបរាប់នៅខាងលើជាច្រើនទៀត ហើយការគិតបែបនេះទៀតសោតមនុស្សគ្រប់គ្នាសុទ្ធតែអាចហ្វឹកហាត់ ឬរៀនសូត្របាន៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2024
កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2026
សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យអាហារូបករណ៍សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅលើការ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...




































































