ភ្នំពេញ – តាមការសិក្សាស្រាវជ្រាវ ការចេះភាសាច្រើន ធ្វើឱ្យខួរក្បាលគិតបានល្អជាងអ្នកដែលចេះភាសាតែមួយ និងមានការយល់ដឹងខាងផ្នែកវប្បធម៌ វិទ្យាសាស្រ្ត និងមានបំណិនទំនាក់ទំនងបានល្អជាង។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
យ៉ាងណាក៏ដោយ ឯកឧត្តមលើកទឹកចិត្តឱ្យយុវជនខ្មែរ គួរតែរៀនភាសាខ្មែរឱ្យបានច្បាស់សិន មុននឹងរៀនភាសាបរទេស។
ឯកឧត្តម ហង់ជួន ណារ៉ុន
” ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនខ្មែររៀនភាសាខ្មែរឱ្យច្បាស់ ដូច្នេះហើយបានជាក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញជាកម្មវិធីអំណានដំបូងនៅថ្នាក់ទី១ ទី២ ទី៣ និងគណិតដំបូង ដើម្បីឱ្យចេះភាសាខ្មែរឱ្យច្បាស់ មានមូលដ្ឋានគ្រឹះឱ្យបានច្បាស់ ចាប់ពីថ្នាក់ទី៤ឡើងទៅ ទើបចាប់ផ្តើមបង្រៀនភាសាបរទេស…”

បើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន បច្ចុប្បន្នឯកឧត្តមចេះភាសាបរទេសចំនួន៦ ក្នុងនោះភាសាអឺរ៉ុបចំនួន៣ និងភាសាអាស៊ីចំនួន៣ ព្រោះថា ក្នុងនាមជាអ្នកឯកទេសសេដ្ឋកិច្ចអន្តរជាតិ ឯកឧត្តមត្រូវរៀនភាសារុស្ស៉ី ភាសាអង់គ្លេស និងភាសាបារាំង។ ក្រៅតែពីភាសាដែលតម្រូវនៅក្នុងជំនាញឯកឧត្តមក៏រៀនភាសាអាស៊ីចំនួន៣ទៀត។
ដោយឡែកបើនិយាយពីការរៀនភាសាបរទេសនៅក្នុងកម្មវិធីសិក្សារបស់កម្ពុជាវិញ ឯកឧត្តមបញ្ជាក់ថា មានចំនួន២ភាសាសម្រាប់សាលាមធ្យមសិក្សា គឺភាសាអង់គ្លេស និងភាសាបារាំង ដោយឡែកនៅថ្នាក់ឧត្តមសិក្សា និស្សិតអាចជ្រើសរើសរៀនភាសាអ្វីដែលខ្លួនឯងចង់រៀន ហើយនិងទីផ្សារដែលត្រូវការ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តដល់សិស្សនិស្សិតកម្ពុជា គួររៀនប្រវត្តិសាស្រ្តខ្លួនឯងឱ្យបានច្បាស់ ហើយក្នុងបរិការអាស៊ាន យុវជនក៏ត្រូវតែយល់ដឹងពីប្រទេសជិតខាងនៅក្នុងអាស៊ានផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែងដោយឥតគិថ្លៃ ។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ការសិក្សាថ្នាក់ឧត្ដមចំនួន៤កម្រិត នៅឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/04/2023
ជាឱកាសសម្រាប់អ្នកចង់បន្តការសិក្សា លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេលនេះសាកលវិទ្យាល័យជាតិ Chungbok ...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2026
សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2024
ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2024
សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិតនៅទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ...



































































