ភ្នំពេញ – តាមរយៈការរង្វាយតម្លៃដែលបានធ្វើឡើងនាពេលកន្លងមកនេះ ក្នុងការកំណែទម្រង់សាលារៀន ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញនូវបញ្ហាមួយចំនួន ក្នុងនោះ គេក៏បានរកឃើញដែរថា សិស្សប្រមាណ ៣០ភាគរយ នៅកម្រិតមធ្យមសិក្សា មិនទាន់អាចអាន និងសរសេរលេខ ព្រមទាំងអក្សរខ្មែរបានច្បាស់លាស់។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសសន្និបាតបូកសរុបការងារអប់រំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា បន្ទាប់ពីការដាក់ឱ្យអនុវត្តសាកល្បងកំណែទម្រង់សាលារៀន ក្រសួងបានរកឃើញបញ្ហាគន្លឹះ ដែលបានជួបប្រទះនៅតាមសាលារៀន ក្នុងនោះក៏បានរកឃើញថា សិស្សប្រមាណ ៣០ភាគរយនៅកម្រិតមធ្យមសិក្សានៅមិនទាន់អាន និងសរសេរអក្សរខ្មែរបានច្បាស់។ បើតាមឯកឧត្តមរដ្ឋមន្រ្តី ប្រសិនបើសិស្សនៅខ្សោយអំណាន ខ្សោយគណិតវិទ្យា នោះសិស្សនឹងមិនអាចរៀនមុខវិជ្ជាផ្សេងៗទៀតបានទេ។

យ៉ាងណាក៏ដោយ ក្រោយពីបានរកឃើញនូវបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែខិតខំធ្វើការកែលម្អ ដោយក៏មានគម្រោងក្នុងការបង្កើតសាលាគំរូអំណានដំបូង និងគណិតវិទ្យាដំបូង ព្រមទាំងលើកទឹកចិត្តឱ្យមានការសរសេរតែងសេចក្តីនៅកម្រិតមធ្យមសិក្សាឱ្យបានច្រើន។
ឯកឧត្តមរដ្ឋមន្រ្តីក៏រំពឹងដែរថា ការផ្សារភ្ជាប់ទៅនឹងសាលាគរុកោសល្យ ក្រសួងនឹងអាចដោះស្រាយបញ្ហា ជាពិសេសជាវិធានការឆ្លើយតបទៅនឹងការបាត់បង់នូវការរៀនសូត្រ ក៏ដូចជាការកែលម្អអំណានដំបូងផងដែរ។

ជាមួយគ្នានេះដែរ បើយោងតាមរបាយការណ៍ដែលបង្ហាញដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កំឡុងឆ្នាំនេះដែលមានវិបត្តិកូវីដ១៩ សមត្ថភាព នៃការអាន និងសរសេរភាសាខ្មែរ ព្រមទាំងគណិតវិទ្យារបស់សិស្សមធ្យមសិក្សាមានការធ្លាក់ចុះ ក្នុងនោះគេរកឃើញថា ការសរសេរថយចុះពី៧១ភាគរយក្នុងឆ្នាំសិក្សា២០១៧-១៨ មកត្រឹម ៦៥ភាគរយ នៅឆ្នាំសិក្សា២០២១-២២ និងគណិតវិទ្យាថយចុះពី ៣៦,៣ភាគរយ នៅឆ្នាំសិក្សា២០១៧-១៨ មកត្រឹម ៣០,៣ភាគរយ នៅឆ្នាំសិក្សា២០២១-២២៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។
ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2024
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/11/2023
ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...
ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។
ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2026
សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)
ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online





























