កំពត – តំណាងយុវជនជើងឯកអាហារូបត្ថម្ភ កញ្ញា ឈុន បូរមី បានលើកឡើងមូលហេតុប្រាំចំណុចដែលយុវជនកម្ពុជា មានតួនាទីសំខាន់លើកកម្ពស់អាហារូបត្ថម្ភ ។ មានវត្តមាននៅចំពោះមុខយុវជនខេត្តកំពត និងអ្នកពាក់ព័ន្ធប្រមាណ ២៥៦នាក់ កញ្ញាបូរមី មានជំនឿចិត្តថា ការចូលរួមរបស់យុវជនក្នុងសកម្មភាពប្រពន្ធ័ស្បៀងដើម្បីរបបអាហារសុខភាព នឹងរួមចំណែកលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅប្រទេសកម្ពុជា ។

ទី១. យុវជនជាតួអង្គដ៏សំខាន់លុបបំបាតបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ៖ យុវជនជាតួអង្គជំរុញការផ្លាស់ប្តូរនិងជាកម្លាំងចលករមិនអាចខ្វះបានដើម្បីធានានិងលើកម្ពស់ការយល់ដឹង ព្រមទាំងអនុវត្តការងារពាក់ព័ន្ធនឹងប្រពន្ធ័ស្បៀង សម្រាប់មនុស្សទាំងអស់គ្នា ។ ការចូលរួមរបស់យុវជនក្នុងសកម្មភាពនេះ នឹងរួមចំណែកលុបបំបាតបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ។
ទី២. យុវជនជាអ្នកសិក្សាពីប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ៖ ដើម្បីប្រើតួនាទីរបស់់ខ្លួនឱ្យបានពេញលេញក្នុងការចូលរួមអនុវត្តន៍ផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀង ដំបូងយុវជនត្រូវបង្កើនចំណេះដឹងលើប្រព័ន្ធស្បៀង និងរបបអាហារសុខភាព ។ ចំណេះដឹងលើប្រព័ន្ធស្បៀង និងរបបអាហារសុខភាព ទទួលបានតាមរយ:ការអាន ស្តាប់ បញ្ចេញទស្សនៈ យោបល់ និងចូលរួមព្រឹត្តិការណ៍ផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ។

ទី៣. យុវជនជាអ្នកផ្សព្វផ្សាយសារស្តីពីប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ៖ យុវជនមានតួនាទីដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះដល់ប្រជាពលរដ្ឋទាំងអស់លើការអនុវត្តចំណេះដឹងអាហារូបត្ថម្ភឱ្យកាន់តែល្អប្រសើរប្រចាំ ។ ចំណេះដឹងទាំងនោះ រួមមាន ការបរិភោគអាហារចម្រុះមុខសម្បូរសារជាតិចិញ្ចឹមខ្ពស់ ការបរិភោគអាហារមានជាតិខ្លាញ់ អំបិលនិងស្ករតិច ជំរុញសកម្មភាពលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងអាហារបន្ថែមដល់កុមារ ព្រមទាំងហាត់ប្រាណជាប្រចាំដើម្បីសុខភាពល្អជាដើម ។
ស្របគ្នានេះដែរ យុវជនមានតួនាទីសំខាន់ជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមលើរបបអាហាររបស់ស្រ្តីនិងកុមារនៅសហគមន៏ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់របបអាហារសុខភាពក្នុងប្រព័ន្ធស្បៀង ។
ទី៤. យុវជនជាអ្នកលើកកម្ពស់ផលិតកម្មកសិកម្ម ៖ យុវជនមានតួនាទីក្នុងការលើកកម្ពស់ផលិតកម្មកសិកម្មដែលមានសារជាតិចិញ្ចឹមខ្ពស់ ដូចជាបន្លែ ផ្លែឈើ ត្រីសាច់មានសុវត្តិភាព ការកែឆ្នៃចំណីអាហារ ការជួយផ្នែកទីផ្សារកសិកម្មដែលទាំងអស់នេះសុទ្ធតែពាក់ព័ន្ធការធ្វើកសិកម្មដើម្បីលើកកម្ពស់អាហារូបត្ថម្ភ ។
ទី៥. យុវជនជាអ្នកដើរតួលើកទឹកចិត្តស្ត្រីគ្រប់តំណាក់កាលនិងសកម្មភាពនៃប្រព័ន្ធស្បៀង ៖ ចំណុចនេះយុវជនមានតួនាទីជួយលើកទឹកចិត្ដស្ត្រីឱ្យចូលរួមនិងដឹកនាំគ្រប់តំណាក់កាលនិងសកម្មភាពនៃប្រពន្ធ័ស្បៀង ដើម្បីលើកកម្ពស់ភាពអង់អាចនិងជំនឿចិត្តស្រ្តីក្នុងការចូលរួម ដឹកនាំ និងធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ។

សូមបញ្ជាក់ថា កញ្ញា ឈុន បូរមី តំណាងយុវជនជើងឯកអាហារូបត្ថម្ភ មានប្រសាសន៍ខាងលើនៅវេទិកាយុវជន ស្តីពីកិច្ចពិភាក្សាអំពីតួនាទីយុវជនក្នុងប្រពន្ធ័ស្បៀងដើម្បីរបបអាហារសុខភាព រៀបចំដោយ អង្គការ Helen Keller និងគម្រោង MUSEFO របស់ អង្គការ GIZ កាលពីចុងខែធ្នូកន្លងទៅ ។
កម្មវិធីនេះ បានចូលរួមពិភាក្សាពីវាគ្មិនជាយុវជនតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មន្ទីរកសិកម្មមរុក្ខាប្រម៉ាញ់និងនេសាទ មន្ទីរកិច្ចការនារី តំណាងយុវជនអង្គការ Helen Keller និងតំណាងយុវជនអង្គការ WaterAid មានចំនួនប្រមាណ ២៥៦នាក់។
សូមជម្រាបថា កន្លងទៅអ្នកជំនាញអាហារូបត្ថម្ភនៃសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា បានអះអាងថា កង្វះអាហារូបត្ថម្ភ ធ្វើឱ្យកម្ពុជាខាតបង់ទឹកប្រាក់ ២៦៦លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ខណៈកង្វះអាហារូបត្ថម្ភជាឧបសគ្គដ៏ធំបំផុតសម្រាប់ការលូតលាស់កុមារនៅកម្ពុជា និងរាំស្ទះដំណើរនៃអភិវឌ្ឍន៍ប្រទេសជាតិ ។

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......
ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។
កម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2026
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2023
កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។






























