ភ្នំពេញ – សិស្សមានវិន័យក្នុងការសិក្សា អាចអភិវឌ្ឍសមត្ថភាព ចំណេះដឹងសិក្សារបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ តើធ្វើម៉េចដឹងថា ខ្លួនឯងមានវិន័យក្នុងការសិក្សាកម្រិតណា ?
ខាងក្រោមនេះ ជាហេតុផលចំនួនបង្ហាញថាអ្នកជាសិស្សមានវិន័យក្នុងការសិក្សា ៖
១. មានគោលដៅច្បាស់៖ កត្តាផ្ទាល់ខ្លួនជាកត្តាសំខាន់ ដោយសារតែការសិក្សាពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនរបស់សិស្ស ក្នុងការកំណត់គោលដៅ ពេលវេលានិងរបៀបសិក្សារបស់ខ្លួនឯង ។ លើសពីនេះ សិស្សដែលមានវិន័យសិក្សាពួកគេដឹងពីវិធីសាស្រ្តសម្បូរបែបក្នុងការសិក្សារបស់ខ្លួនដូចជា ការៀបចំផែនការ ការជ្រើសរើសមុខវិជ្ជាសិក្សា និងអនុវត្តសកម្មភាពសិក្សាជាប្រចាំ ។
២. ជឿជាក់លើខ្លួនឯង៖ ការជឿជាក់ធ្វើឱ្យសិស្សចេះឱ្យតម្លៃសមត្ថភាពខ្លួនឯងក្នុងការបំពេញកិច្ចការអ្វីមួយ។ ការជឿជាក់នេះ ផ្តោតលើសមត្ថភាពផ្ទាល់ខ្លួនរបស់សិស្ស ទស្សនៈយល់ឃើញ និងការផ្ដល់តម្លៃចំពោះខ្លួនពួកគេផ្ទាល់ ។ លើសពីនេះ សិស្សដែលរៀនពូកែ ធ្លាប់ឆ្លងកាត់នូវវិញ្ញាសារច្រើន ចូលរួមក្នុងសកម្មភាពសិក្សាសម្បូណ៌បែប តែងតែមានការជឿជាក់ខ្ពស់លើខ្លួនឯង ។ ជាពិសេស សិស្សដែលជឿជាក់លើខ្លួនឯងតែងតែទទួលបានជោគជ័យក្នុងការសិក្សា។

៣. មានការជំរុញចិត្តខ្លួនឯង៖ ការយកគំរូតាមបុគ្គលឆ្នើមក្នុងសង្គមនឹងជួយជាកម្លាំងចិត្តឱ្យសិស្សមានការជឿជាក់លើខ្លួនឯង ហើយខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីធ្វើឱ្យទទួលបានលទ្ធផលជោគជ័យ ។ លើសពីនេះ ការលើកទឹកចិត្តពីអ្នកនៅជុំវិញខ្លួន ដូចជា ការជួយជំរុញពីឪពុកម្ដាយ គ្រូបង្រៀន និងមិត្តភក្តិ នឹងជួយឱ្យសិស្សកាន់តែមានទំនុកចិត្តខិតខំសិក្សារៀនសូត្រ ។
៤. មានបំណងខិតខំសិក្សា៖ នៅពេលសិស្សមានគោលដៅច្បាស់លាស់ មានភាពជឿជាក់លើខ្លួនឯង និងមានការជំរុញចិត្តខ្លួនឯង ពួកគេនឹងបន្តខិតខំប្រឹងប្រែងរៀនសូត្រដោយមិនបោះបង់ការសិក្សាចោលឡើយ ។ លើសពីនេះ ពួកគេមានចំណេះដឹងទូលំទូលាយ ស្គាល់ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ចូលចិត្តសិក្សាស្រាវជ្រាវ ចេះបង្កើតថ្មី និងចេះប្រើប្រាស់ចំណេះដឹងរបស់ពួកគេជាប្រយោជន៍ដល់សង្គម ។
៥. ចេះសម្រេចចិត្ត៖ សិស្សសម្រេចចិត្តបានត្រឹមត្រូវដោយសារពួកគេមានវិន័យចំពោះខ្លួនឯងក្នុងការសិក្សា ។ លើសពីនេះ ពួកគេចេះគិតពិចារណាបានស៊ីជម្រៅចំពោះអ្វីដែលពួកគេគួរធ្វើ និងមិនគួរធ្វើ ។ ម៉្យាងវិញទៀត ការសេពគប់មិត្តភក្តិជារឿងសំខាន់ ព្រោះសិស្សមានវិន័យក្នុងការសិក្សានឹងមិនសេពគប់មិត្តភក្តិដែលមិនចូលចិត្តរៀនសូត្រ ឬចូលចិត្តសប្បាយជាងខិខំសិក្សាឡើយ ។

៦. ចេះវិធីសាស្រ្តដោះស្រាយបញ្ហា៖ សិស្សមានសមត្ថភាពធ្វើកិច្ចដែលគ្រូដាក់ឱ្យ ឆ្លើយសំណួរ និងចេះវិភាគអត្ថបទដែលស្មុគស្មាញ ។ លើសពីនេះ សិស្សមានការចូលរួម ពិភាក្សា តស៊ូគំនិត ធ្វើបទបង្ហាញ និងធ្វើការងារជាក្រុម ។ ទន្ទឹមនឹងនេះ សិស្សចេះឆ្លុះបញ្ចាំងបញ្ហា និងដំណើរការគិតដើម្បីដោះស្រាយបញ្ហាដែលគ្រូបានដាក់ឱ្យធ្វើ ។
៧. ចេះតស៊ូ៖ សិស្សដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាច្រើន ចេះតស៊ូប្រឹងប្រែងខិតខំរៀនសូត្រ មានភាពអំណត់ អត់ធ្មត់ ព្រោះបើគ្មានការតស៊ូ គ្មានភាពអត់ធ្មត់ សិស្សនឹងមិនអាចទទួលជោគជ័យក្នុងការសិក្សាឡើយ ។ ទន្ទឹមនឹងនេះ ការសិក្សាឱ្យបានពេញលេញទាមទារឱ្យសិស្សចេះ តស៊ូ អំណត់ អត់ធ្មត់ ជំរុញទឹកចិត្តខ្លួនឯង និងព្យាមយាមរៀនសូត្រដើម្បីទទួលបានលទ្ធផលសិក្សាល្អ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញអប់រំភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/07/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដល់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2024
កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាសផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សានៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយមានផ្តល់ថ្លៃសិក្សា...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2023
កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2024
វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

កម្មវិធី Kemitraan Negara Berkembang ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2023
ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...



































































