តើសិស្សមានសិទ្ធិ និងការទទួលខុសត្រូវអ្វីខ្លះក្នុងការសិក្សា?

ភ្នំពេញ – សេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារបានចែងថា កុមារទាំងអស់មានសិទ្ធិទទួលបានកិច្ចគាំពារ ។ ទន្ទឹមនឹងនេះ សាលារៀនបំពេញតួនាទីស្នូលក្នុងការផ្តល់ការអប់រំដល់កុមារ និងការគោរពសិទ្ធិរបស់ពួកគេផងដែរ។ ដូច្នេះ តើ​សិស្ស​មាន​សិទ្ធិ និង​ទំនួលខុសត្រូវ​អ្វីខ្លះ​នៅ​ក្នុង​ការ​សិក្សា?

បើយោងតាមឯកសាររបស់ក្រសួងអប់រំ ស្ដីពី កម្មវិធីសាសាកុមារមេត្រី សិស្ស​មានសិទ្ធិ​ចំនួន២ចំណុចធំៗ ក្នុងនោះរួមមាន៖

– សិស្សគ្រប់រូបមានសិទ្ធិរៀនដោយគ្មានការរំខានពីអ្នកដទៃ ស្ថិតក្នុងបរិយាកាសរៀនសូត្រដែលមានសុវត្ថិភាព និងសុខភាពល្អ ព្រមទាំងគោរពគ្នាទៅវិញទៅមកតាមរយៈសហគមន៍សាលារៀន ។ ទន្ទឹមនឹងនេះ សិស្សមិនមែនជាកម្មវត្ថុនៃទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី ឬអំពើហិង្សាតាមរូបភាព ។ លើសពីនេះ សិស្សមិនមែនជាកម្មវត្ថុនៃការបៀតបៀន និងសម្លុតធ្វើបាបដោយសិស្សរួមថ្នាក់ ឬបុគ្គលិកផ្សេងៗឡើយ ។

– សិស្សមានសិទ្ធិដឹងអំពីការដាក់បន្ទុកមកលើពួកគេនៅក្នុងស្ថានភាពនៃការដាក់វិន័យ និងនិយាយក្នុងនាមខ្លួនឯង ដឹងអំពីគោលការណ៍សាលារៀន និងការពន្យល់អំពីគោលការណ៍ទាំងនោះពីបុគ្គលិកនៅពេលចាំបាច់ ។ ទន្ទឹមនឹងនេះ សិស្សមានសិទ្ធិរំពឹងថាបានទទួលការអប់រំគុណភាពខ្ពស់ដោយប្រើគំនិតនិងស្មារតីរបស់ពួកគេ ការយកចិត្តទុកដាក់ដូចគ្នា និងគ្មានការរើសអើង ។ ជាពិសេស សំដែងយោបល់ក្នុងករណីដែលមិនបង្កការរំខាន ។

ដោយ​ឡែក​ការទទួលខុសត្រូវរបស់សិស្សក្នុងការសិក្សា​វិញរួមមាន៖

ទី១.ប្រតិបត្តិចំពោះគ្នាទៅវិញទៅមកប្រកបដោយសុជីវធម៌ និងការគោរពគ្នាទៅវិញទៅមក ។ ទន្ទឹមនឹងនេះ សិស្សទាំងអស់គួរគោរពការយល់ឃើញរបស់គ្នាទៅវិញទៅមក និងប្រើប្រាស់ភាសាសុភាពរាបសារ សមរម្យដែលមិនមែនជាការមាក់ងាយដល់អ្នកដទៃ ។

ទី២. បង្កលក្ខណៈឱ្យការបង្រៀន និងរៀនប្រព្រឹត្តទៅបានដោយងាយស្រួល តាមរយៈការគោរពពេលវេលា ចូលរួមឱ្យបានសកម្ម ក្នុងការពិភាក្សាតាមថ្នាក់រៀន និងសកម្មភាពនានាក្នុងសាលារៀន សហការជាមួយគ្នាទៅវិញទៅមក និងជាមួយគ្រូរបស់ពួកគេ ។ ទន្ទឹមនឹងនេះ ធ្វើរាល់កិច្ចការសាលាទាំងអស់ឱ្យបានទាន់ពេលវេលា និងត្រូវធ្វើកិច្ចការសាលាឱ្យចប់ សម្រាប់ការដាក់ពិន្ទុ ចៀសវាងការលួចចម្លង ឬការបន្លំផ្សេងៗ នៅក្នុងពេលធ្វើតេស្ត និងពេលប្រឡង និងបង្ហាញការគោរពដល់មនុស្សផ្សេងទៀតនៅក្នុងការប្រឡង ។

ទី៣. រួមចំណែកថែទាំសាលារៀនឱ្យមានភាពស្អាតបាត និងមានសណ្តាប់ធ្នាប់ តាមរយៈ ការចោលសំរាមក្នុងធុងសម្រាមសាលា រក្សាផ្ទៃជញ្ជាំង និងសង្ហារឹមក្នុងសាលារៀនឱ្យស្អាតដោយគ្មានការសរសេរ ជាពិសេសជញ្ជាំងបង្គន់ និងចូលរួមដោយផ្ទាល់ក្នុងការសំអាតខាងក្នុងបរិវេណសាលារៀន ។

ទី៤. រក្សាភាពស្ងប់ស្ងៀម និងចៀសវាងការបង្កសម្លេងរំខានមិនចាំបាច់នានា ជាពិសេសនៅក្នុងពេលសម្រាកចេញលេង ។

ទី៥. បំពេញនាទីជាមធ្យោបាយទាក់ទងពីផ្ទះទៅសាលារៀន និងពីសាលារៀនទៅផ្ទះ តាមរយៈការយកលិខិតឆ្លើយឆ្លងពីសាលារៀនទៅឱ្យឪពុកម្តាយ ឬអាណាព្យាបាល និងយកលិខិតពីឪពុកម្តាយ ឬអាណាព្យាបាលមកវិញ ដោយពន្យល់ពីមូលហេតុដែលនាំឱ្យសិស្សអវត្តមានពីសាលារៀន និងរាយការណ៍ពីរាល់ស្ថានភាពទាំងអស់ដែលអាចមានគ្រោះថ្នាក់ ។ លើសពីនេះ សិស្សត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅក្នុងការសិក្សា និងខិតខំសម្រេចឱ្យបាននូវលទ្ធផលសិក្សាល្អ និងគោរពតាមសេចក្តីណែនាំពាក់ព័ន្ធនឹងការស្លៀកពាក់ និងការរៀបចំខ្លួនឱ្យសមជាសិស្សផងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....