បេក្ខជន ៥រូបនឹងបន្តទៅប្រកួតប្រជែងនិយាយជាសាធារណៈវគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងវេទិកាយុវជនវៃឆ្លាត

ភ្នំពេញ​ – បេក្ខជន ៥រូបនឹងបន្តទៅប្រកួតប្រជែងនិយាយជាសាធារណៈវគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងវេទិកាយុវជនវៃឆ្លាត ដែល​រៀបចំដោយ ក្រសួងកិច្ចការនារី នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ ។

តាមរយ:ការបកស្រាយដោយភ្ជាប់ជាមួយទឡ្ហីករណ៍ គំនិតគាំទ្រ ឯកសារយោង បច្ចេកទេសក្នុងការនិយាយជាសាធារណៈលើប្រព័ន្ធអនឡាញ និងការសហការជាក្រុម គណៈកម្មការបានផ្តល់ជ័យលាភីទៅដល់បេក្ខជនក្រុមស្រប និងជ្រើសរើសបានបេក្ខជនដែលមានវោហាស័ព្ទ ១រូប ពីក្រុមបដិសេធ ។

បេក្ខជនទាំង៥ ដែលនឹងបន្តទៅប្រកួតប្រជែងនិយាយជាសាធារណៈវគ្គប្រកួតផ្តាច់ព្រ័ត្រនោះរួមមាន ៖ ១.ឈ្មោះ ទេព សាវសុម៉ានិតា, ២.ឈ្មោះ ណុប សុខហាក់, ៣.ឈ្មោះ សៅ សុភរ៉ានី, ៤.ឈ្មោះ សឿន ម៉ានីតា និង ៥.ឈ្មោះ ភោគ សុនីតា។

គួរជម្រាបជូនថា នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានបេក្ខជនចំនួន ៨រូបចូលរួមក្នុងទម្រង់ជាវេទិកាជជែកពិភាក្សាតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ប្រសើរជាងជំរុញឱ្យស្រ្តីបានទទួលការអប់រំថ្នាក់ឧត្តមសិក្សា ដើម្បីឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព» កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ។

វេទិកាជជែកពិភាក្សានេះដឹកនាំសម្របសម្រួលដោយលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី គណៈកម្មការដាក់ពិន្ទុ ៥នាក់ ក្រុមការងារសម្របសម្រួលកម្មវីធីអភិវឌ្ឍន៍សមត្ថភាព និងអ្នកចូលរួមជាមន្រ្តីវ័យក្មេងមកពីក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងមន្ទីរកិច្ចការនារីដោយទទួលបានការគាំទ្រថវិកាពីអង្គការ RECOFTC, Konrad-Adenauer-Stiftung (KAS), UNIDO, UNFPA និងកម្មវិធី ACCESS ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...