ទិវាពិភពលោកលាងសម្អាតដៃឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នា!»

ភ្នំពេញ – ជារៀងរាល់ឆ្នាំ ទិវាពិភពលោកលាងសម្អាតដៃ គេកំណត់យកថ្ងៃទី១៥ ខែតុលា គឺជាថ្ងៃប្រារព្ធទិវានេះ។ ទិវាដ៏មានសារៈសំខាន់នេះ ត្រូវ​ធ្វើ​ឡើងដើម្បីបង្កើតវប្បធម៌លាងសម្អាតដៃនឹងសាប៊ូទូទាំងពិភពលោកដោយជម្រុញលើកទឹកចិត្តទៅដល់ប្រជាជនឱ្យលាងសម្អាតដៃរបស់ពួកគេជាប្រចាំ លុះត្រាតែមានកន្លែងលាងសម្អាតដៃ ព្រមទាំងមានទឹក និងសាប៊ូគ្រប់គ្រាន់ ។

នៅឆ្នាំ២០២១ ទិវាពិភពលោកលាងសម្អាតដៃ ត្រូវ​ធ្វើ​ឡើងក្រោមប្រធានបទ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នា!» ។ ប្រធានបទនេះគឺស្របពេល​នៃការរាតត្បាតជាសកលនៃមេរោគកូវីដ១៩ ផ្តល់នូវការកត់សម្គាល់យ៉ាងច្បាស់លាស់ថា វិធីមួយក្នុងចំណោមវិធីដែលមានប្រសិទ្ធភាព និងសាមញ្ញបំផុតដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះគឺអនាម័យដៃជាពិសេសតាមរយៈការលាងដៃនឹងសាប៊ូ ។

សម្រាប់ប្រទេសកម្ពុជា នៅឆ្នាំនេះ ទិវាពិភពលោកលាងសម្អាតដៃនឹងសាប៊ូ នឹង​ប្រារព្ធធ្វើ​ឡើងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ ឯខេត្តព្រៃវែង ដោយ​មានការ​ចូលរួមពីក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូគាំទ្រពាក់ព័ន្ធមួយចំនួនដូចជា អង្គការ PLAN, អង្គការ WaterAid, អង្គការWorld vision, WSSCC Water SHED ventures និងក្រុមហ៊ុនUnilever ដើម្បីបជ្រាបពីសារៈសំខាន់នៃការលាងដៃជាពិសេសតាមរយៈការលាងសម្អាតដៃជាមួយសាប៊ូ និងបំផុសឱ្យមានការផ្លាស់ប្តូរមួយចាប់ពីស្ថាប័នគោលនយោបាយថ្នាក់ជាតិ រហូតដល់កម្រិតអ្នកអនុវត្តសកម្មភាពនៅតាមសហគមន៍។

សូម​បញ្ជាក់ថា ទិវាពិភពលោកលាងសម្អាតដៃនឹងសាប៊ូ (GHD) ត្រូវបានធ្វើឡើងជាលើកដំបូងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ ដោយ​យុទ្ធនាការនេះ ផ្តួចផ្តើមឡើងដើម្បីកាត់បន្ថយអត្រាមរណៈ របស់កុមារដែលទាក់ទងទៅនឹងជំងឺផ្លូវដង្ហើម និងជំងឺរាករូសតាមរយៈការណែនាំពីការផ្លាស់ប្តូរអាកប្បកិរិយាសាមញ្ញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...