ភ្នំពេញ៖ Australia Award Scholarship ជាកម្មវិធីអាហារូបករណ៍ដែលគ្រប់គ្រងដោយនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍នេះបង្កើតឡើងដើម្បីចូលរួមចំណែកជួយអភិវឌ្ឍធនធានមនុស្សនៅបណ្តាប្រទេសជាដៃគូរ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគីនិងក្នុងតំបន់។ អាហារូបករណ៍ប្រទេសអូស្ត្រាលីនេះ ផ្តល់ដល់និស្សិតមកពីប្រទេសកំពុងអភិវឌ្ឍន៍ បណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីអនុវត្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ក្រោយឧត្តមសិក្សាពេញម៉ោងនៅសាកលវិទ្យាល័យអូស្រ្តាលី ក៏ដូចជាស្ថាប័នបច្ចេកទេសនិងអប់រំបន្ថែម (TAFE)។
តាមរយៈវីដេអូសម្ភាសរៀបចំដោយកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ អតីតជ័យលាភីអាហារូបករណ៍ Australia Award បានលើកឡើងថា ប្រសិនបើសិស្ស-និស្សិតចង់ជាប់អាហារូបករណ៍ Australia Award ទៅសិក្សានៅប្រទេសអូស្រ្ដាលី ពួកគេត្រូវជឿជាក់លើខ្លួនឯង និងត្រៀមខ្លួនទុកមុនជានិច្ច។
លោកស្រី ឡោ កត្តិកា ជាអតីតនិស្សិតដែលបានជាប់អាហារូបករណ៍ Australia Award សិក្សាផ្នែកច្បាប់កាលពីឆ្នាំ២០១៦ បានលើកឡើងថា តាមរយៈអាហារូបករណ៍សិក្សានៅប្រទេសអូស្រ្ដាលី បានជំរុញលោកស្រីឱ្យក្លាយជាមនុស្សមានភាពជឿជាក់លើខ្លួនឯង ទាំងការគិត ទាំងការវិភាគទូលំទូលាយ និងស៊ីជម្រៅជាងមុន។

“ខ្ញុំបានប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីអាហារូបករណ៍ Australia Award ឱ្យអស់ពីលទ្ធភាពដើម្បីចូលរួមចំណែកពង្រឹងការអនុវត្តិច្បាប់ ក៏ដូចជាបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា”
លោកស្រី ឡោ កត្តិកា
លោកស្រី ឡោ កត្តិកា បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលចង់ដាក់ពាក្យស្នើសុំអាហារូបរណ៍ Australia Award សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ជាពិសេសយុវនារីត្រូវមានភាពជឿជាក់លើខ្លួនឯង អំណត់ និងតស៊ូក្នុងការប្រកួតប្រជែង។ ជោគជ័យនឹងទទួលបាន ប្រសិនយុវជនបណ្ដុះឆន្ទៈពិតប្រាកដ ត្រៀមខ្លួនឱ្យបានល្អចាប់យកឱកាស ចំណេះដឹង ជំនាញ និងបទពិសោធន៍ជីវិត។
និយាយក្នុងនាមជាអតីតនិស្សិតដែលបានជាប់អាហារូបករណ៍ Australia Award ឆ្នាំ២០១៦ លោកស្រី ប៊ុនស្រីម៉ុច បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថាដើម្បីទទួលបានអាហារូបករណ៍ សិស្ស-និស្សិតត្រូវស្វែងយល់ពីវគ្គសិក្សាដែលអាហារូបករណ៍ផ្ដល់ឱ្យ ត្រូវអានការណែនាំ និងស្រាវជ្រាវព័ត៌មានបន្ថែមដើម្បីសរសេរពាក្យស្នើសុំអាហារូបករណ៍ឱ្យត្រូវនឹងអ្វីដែលអ្នកផ្ដល់អាហារូបកណ៍ចង់បាន។ លោកស្រីថា បេក្ខជនត្រូវបញ្ជាក់ពីគោលជំហរជីវិតឱ្យបានសមស្រប ដើម្បីរួមចំណែកចូលរួមក្រោយពេលបញ្ចប់ការសិក្សា។
កញ្ញា លឹម អរុណរ៉េមហ្វា ជាអតីតនិស្សិតដែលបានជាប់អាហារូបករណ៍ Australia Award ឆ្នាំ២០២០ បាននិយាយថា តាមរយៈបទពិសោធន៍ទៅសិក្សានៅប្រទេសអូស្រ្ដាលីបានផ្តល់ចំណេះដឹងជាច្រើនលើជំនាញដល់កញ្ញា។ ប្រទេសអូស្រ្ដាលីជឿនលឿនខាងបច្ចេកវិទ្យាដែលតម្រូវឱ្យនិស្សិតមានភាពឯករាជ្យលើខ្លួនឯង។
” នាងខ្ញុំបានសិក្សាច្រើនដោយផ្អែកលើការធ្វើកិច្ចការស្រាវជ្រាវដោយខ្លួនឯង ក៏ដូចជាការពិភាក្សាជាមួយបណ្ដានិស្សិតមកពីបណ្ដាប្រទេសផ្សេងៗដែលធ្វើឱ្យផ្នត់គំនិត និងចំណេះដឹងនាងខ្ញុំកាន់តែទូលំទូលាយ”
កញ្ញា លឹម អរុណរ៉េមហ្វា

ចំណែកលោក សុង សុធន ជាអតីតនិស្សិតដែលបានជាប់អាហារូបករណ៍ Australia Award កាលពីឆ្នាំ២០១៧ ក៏យល់ឃើញដែរថា យុវជនត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ និងស្វែងយល់ពីលក្ខខណ្ឌនៃការដាក់ពាក្យអាហារូបករណ៍នីមួយៗឱ្យបានច្បាស់ ជាពិសេសមុនពេលដាក់ពាក្យ និងអំឡុងពេលដាក់ពាក្យ។
លោក សុង សុធន បានបន្ថែមថា យុវជនដែលចង់ស្វែងរកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស គួរស្វែងរកតាមរយៈស្ថាប័នអាហារូបករណ៍ក្នុងប្រទេសកម្ពុជា ឬតាមហ្វេសប៊ុក គេហទំព័រផ្លូវការផ្សេងៗ។ ម្យ៉ាងទៀតយុវជនអាចទាក់ទងមកសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដើម្បីទទួលបានព័ត៌មានសំខាន់ៗទាក់ទងនឹងអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសបានផងដែរ។
សូមបញ្ជាក់ថា Australia Award Scholarship សម្រាប់ឆ្នាំសិក្សាថ្មី២០២១-២០២២ នឹងផុតកំណត់ដាក់ពាក្យនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/Australia.Awards.Kh/ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2025
ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។
អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៦០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/11/2024
ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។
អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2023
កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...
កម្មវិធី Kemitraan Negara Berkembang ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2023
ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...
ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2025
កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...


























